ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​វ៉ា​រថយន្ត​មិន​ទាន់​ផុត​ផង ស្រាប់តែ​វាក់​អើ​ជាមួយ​រថយន្ត​ផ្សេង​ទៀត​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បាន​បើក​បុក​នឹង​កិន​យុវជន​ម្នាក់​ដែល​ជា​មន្ត្រី​អង្គរក្ស បណ្ដាល​ឲ្យ​យុវជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​ក្រោម​រថយន្ត​គួរ​ឲ្យ​រន្ធត់ ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​កំណាត់​ផ្លូវ​លេខ​២០​អា ភូមិ​គង​ន​យ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បាន​បើក​បុក​នឹង​កិន​យុវជន​ម្នាក់​ដែល​ជា​មន្ត្រី​អង្គរក្ស បណ្ដាល​ឲ្យ​យុវជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​ក្រោម​រថយន្ត​គួរ​ឲ្យ​រន្ធត់ ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​កំណាត់​ផ្លូវ​លេខ​២០​អា ភូមិ​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ​យូ ដា​រ៉ា អាយុ​២០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​អង្គរក្ស ស្នាក់​នៅ​ភូមិ​ព្រៃ​របង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ បើក​ម៉ូតូ​១​គ្រឿង ព​ណ៍​ទឹកប្រាក់ ស្លាក​លេខ ១E -៩៨៨៨ ។ ចំណែក​រថយន្ត​បង្ក​ដឹក​ដី ពណ៌​ស ស្លាក​លេខ ចង្កូត​ស្តាំ PP- ១៦១២ បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ​សយ ពិសី អាយុ់​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ​បាន ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត រួម​ជាមួយ​រថយន្ត​មួយ​ចំនួន​ទៀត​ផង​ដែរ ដោយ​ម៉ូតូ​ជិះ​ក្រោយ​រថយន្ត ។ លុះដល់​ចំណុច​កើតហេតុ ម៉ូតូ​បាន​វ៉ា​រថយន្ត​ផ្សេង​ដែល​កំពុង​បើក​នៅ​ខាង​មុខ ប៉ុន្តែ​វ៉ា​មិន​ផុត​ឡើយ ដោយ​បាន​វាក់​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត កំពុង​បើ​បញ្ច្រាសទិស​គ្នា ។

ខណៈនោះ​យុវជន​រង​គ្រោះ​បាន​គេច​មក​ខាងស្តាំ​វិញ ក៏​ត្រូវ​រថយន្ត​បែន​ដឹក​ដី​ខាងលើ​បុក​និង​កិន​អូស​ជាង​១០​ម៉ែត្រ ស្លាប់​ភ្លាម​ៗ​នៅ​ក្រោម​រថយន្ត​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ​អ្នក​បើករថយន្ត​បាន​បើកទ្វារ​បម្រុង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​នគរបាល​ដេញ​តាម​ចាប់​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គង​ន​យ ។ បន្ទាប់​មក​ប្រគល់​ជូន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើកា​វាស់វែង និង​នាំ​យក​ទៅ​កាន់​ការិយាល័យ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ