ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ចត ឬ​លក់ដូរ​នៅ​ទីតាំង​ចំណតរថយន្ត​ក្រុង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដោយ​ពួក​គាត់​មួយ​ចំនួន​នៅ​តែ​បន្ត​ការ​យករ ថ​យន្ត និង​ម៉ូតូ​របស់​ខ្លួន​មក​ចត​លើ​ចំណតរថយន្ត​ក្រុង ដឹក​អ្នកដំណើរ​សាធារណៈ​ដែល​បង្ក​ឲ្យ មានការ​រំខាន​ដល់​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ​របស់​រដ្ឋ ។ បើ​ទោះបី​អាជ្ញាធរ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​នោះ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដោយ​ពួក​គាត់​មួយ​ចំនួន​នៅ​តែ​បន្ត​ការ​យករ ថ​យន្ត និង​ម៉ូតូ​របស់​ខ្លួន​មក​ចត​លើ​ចំណតរថយន្ត​ក្រុង ដឹក​អ្នកដំណើរ​សាធារណៈ​ដែល​បង្ក​ឲ្យ មានការ​រំខាន​ដល់​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ​របស់​រដ្ឋ ។

បើ​ទោះបី​អាជ្ញាធរ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​នោះ ។ បើ​នៅ​តែ​បន្ត​ទៀត​នឹង​ប្រឈម​វិធានការ​រដ្ឋបាល​តែ​ម្តង ។
លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គោល​ការ​ដែល​មាន ស្រាប់​គឺ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​ការងារ​នេះ​ទៅ​ឲ្យ​ថ្នាក់​ខណ្ឌ​សង្កាត់ ដើម្បី​ឲ្យ​ចុះ​អប់រំ​ណែនាំ​ប្រជា​ពលរ​មួយ​ចំនួន​តូច​កុំ​ឲ្យ​ពួក​គាត់​យក​រថយន្ត និង​ម៉ូតូ​របស់​ខ្លួន​មក​ចត​លើ​ចំណតរថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ​។ លោក​បញ្ជាក់​ថា បើ​ការ​អប់រំ​ណែនាំ​យើង បាន​ធ្វើ​ហើយ ពួក​គាត់​នៅ​តែ​មិន​ព្រម​ស្តាប់​ទៀត​នោះ​អាជ្ញាធរ​ខណ្ឌ​អាច​នឹង​ត្រូវ​ប្រើប្រាស់​វិធានការ​រដ្ឋបាល​ដូច​ជា ការ​ស្ទូច ឬ​ចាប់​បញ្ជូន​យានយន្ត​ទាំងនោះ​មក​កាន់​សាលា​ខណ្ឌ​ជាដើម ដើម្បី​អប់រំ​ពួក​គាត់​កុំ​ធ្វើ​ដូច្នេះ​បន្ត​ទៀត ។

លោក​អ៊ា​ន សុខ​ឃី​ម ប្រធាន​រដ្ឋាករ​ស្វ​យ​ត័ ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៦​កន្លង​ទៅ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ចំនួន​២.៣៤០.៧៧៧​នាក់​គឺ​ស្មើនឹង​៦០៨០​នាក់​ក្នុង​មួយ​ថ្ងៃ ។ ដោយឡែក​ឆ្នាំ​២០១៧ អ្នកដំណើរ​តាម​រថយន្តក្រុង កើនឡើង​ពី​៩០០០​ទៅ​៩៥០០​នាក់ ក្នុង​មួយ​ថ្ងៃ​ចំពោះ​សេវា​សា​ធារ​រណៈ​រថយន្តក្រុង មិន​យក​លុយ​ពី​ព្រះសង្ឃ ចាស់ជរា ជន​ពិកា កុមារ សិស្ស​នុ​សិស្ស និស្សិត កម្មករ​-​កម្មការិនី​នោះ​ទេ ។
គួរ​រំលឹក​ថា កន្លង​មក​ថ្មី​ៗ​នេះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ខណ្ឌ​រួម​សហការ​គ្នា​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ចំណតរថយន្ត​ក្រុង​ឲ្យ​មាន​ភាពល្អ​ប្រសើរ​គឺ​មិន​អនុញ្ញាត​ឲ្យ​មានការ​ចត ឬ​លក់ដូរ​នៅ​ទីតាំង​ចំណត​ទីនោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ