ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់ពន្ធ​គ្រឿងញៀ.ន​ពី​ព្រំដែន​ឡាវ​តាម​ច្រក​អន្តរជាតិ​ចុង​ក្រោយ​បែបនេះ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​រួម នឹង​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្ស៉ៅ​ក្រាម ពណ៌​ស ហៅ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​តូច ។ លោក​ចែ​ម ផានិត នាយការិយាល័យ​ប្រឆាំង…

ខេត្តស្ទឹងត្រែង ៖ នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​រួម នឹង​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្ស៉ៅ​ក្រាម ពណ៌​ស ហៅ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​តូច ។

លោក​ចែ​ម ផានិត នាយការិយាល័យ​ប្រឆាំង បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ​ប៊ុ​ន ចាន់​សុ​គី អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ក្រុងភ្នំពេញ ។ ដោយឡែក​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ទម្ងន់​សរុប​៤៧,៧​ក្រាម និង​ឃាត់​រថយន្ត ស្លាក់​លេខ ភ្នំពេញ​២AH-៥៥៦៥ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​មានការ​សង្ស័យ​ថា បាន​រត់ពន្ធ​គ្រឿងញៀន​ចេញពី​ព្រំដែន​ឡាវ​តាម​ច្រក​អន្តរជាតិ​កម្លាំង​សម្ថ​កិច្ច​ជំនាញ​បាន​ប្រមាញ់​ឡោម​ព័ទ្ធ និង​បង្ក្រាប​ទៅ​លើ​ជនសង្ស័យ​នៅ​ក្នុង​រថយន្ត ហើយ​ឆែកឆេរ​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​ក្នុង​រថយន្ត ។ នគ​បាល​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំនុច​ត្រពាំង​គ្រៀល ស្ថិត​នៅ​ភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​រួច​មក​បាន​នាំ​ខ្លួន​ជនសង្ស័យ រូ​ម​ទាំង​វត្ថុ​តាង​ព្រមទាំង​មធ្យោបាយ​ដឹក​ជញ្ជូន មក​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​ធ្វើការ​សួរ​ចម្លើយ ។
បច្ចុប្បន្ន បាន​សាក់សួរ និង​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ