ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ផ្ទះ​ហើយ​ស្រាប់តែ​គេ​បុក​ធ្លាក់​ប្រឡាយ​ឡើង​ខ្ទេច​អេ​ត​ចាយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​០៣​នាក់ រង​របួសធ្ងន់ និង​ស្រាល​ខណៈ​បើក​រ៉ឺ​ម៉ក​ដឹក​អេ​ត​ចាយ​ទៅ​ផ្ទះ​ត្រូវ​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង ។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​០២​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ផ្លូវជាតិ​លេខ​៤…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​០៣​នាក់ រង​របួសធ្ងន់ និង​ស្រាល​ខណៈ​បើក​រ៉ឺ​ម៉ក​ដឹក​អេ​ត​ចាយ​ទៅ​ផ្ទះ​ត្រូវ​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង ។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​០២​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​កំ​បូល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។

អ្នក​រង​របួស​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

អ្នក​លក់ដូរ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​កើតហេតុ​បុរស​០៣​នាក់ រួម​ដំណើរ​នឹង​បើក​រ៉ឺ​ម៉ក​ដឹក​អេ​ត​ចាយ​ពេញ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មិន​ចាំ​ម៉ាក បើក​មក​ពីក្រោយ​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​អេ​ត​ចាយ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ដឹក​អេ​ត​ចាយ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​តែ​ម្តង ធ្វើ​ឲ្យ​រង​របួសធ្ងន់​ស្រាល​០៣​នាក់ ។ ភ្លាម​ៗ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ទៅ​ទិស​ខាងលិច​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​របស់​គ្លីនិក​ដឹក​ទៅ​សង្គ្រោះ ដោយឡែក​រ៉ឺ​ម៉ក​ម៉ូតូ​ជន​រង​គ្រោះ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្ទោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ