ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​មាន់​ដោះ​លែង​វិញ​នៅ​ថ្ងៃនេះ​!

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ដែល​ចោរ​អាច​ចូល​លួច​មាន់​ជល់ ដែល​ជា​វត្ថុ​បទល្មើស​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ។ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​តែ​ក្រោយមក​ត្រូវ​បាន​ដោះ​លែង​វិញ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​កំពុង​មាន​មន្ទិល​សង្ស័យ ។ លោក​ឧត្តមសេនីយ៍ទោ​អ៊ា​វ ចំរើន…

ខេត្តកណ្ដាល ៖ ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ដែល​ចោរ​អាច​ចូល​លួច​មាន់​ជល់ ដែល​ជា​វត្ថុ​បទល្មើស​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ។ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​តែ​ក្រោយមក​ត្រូវ​បាន​ដោះ​លែង​វិញ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​កំពុង​មាន​មន្ទិល​សង្ស័យ ។

លោក​ឧត្តមសេនីយ៍ទោ​អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល​ថ្លែង​ថា ជនសង្ស័យ​ឈ្មោះ​ឡេ​ង បាន​លបចូល​លួច​មាន់​ជា​វត្ថុ​តាង​បទល្មើស​ដែល​នគរបាល​ខេត្តកណ្តាល​បង្ក្រាប​កាលពី​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីតាំង​ជល់​មាន់​ដ៏​ធំ នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​០៥ ខែធ្នូ​នេះ ជនសង្ស័យ​ឈ្មោះ​ឡេ​ង បាន​ចូល​ទៅ​លួច​មាន់នៅ​ក្នុង​ស្នងការដ្ឋាន​ចំនួន​មួយ​ក្បាល រួច​បាន​យក​ទៅ​លក់​ឲ្យ​ម្ចាស់​មាន់​ជា​ថៅកែ​កាប់​ជ្រូក នៅ​ខណ្ឌ​ច្បារ​អំពៅ​តម្លៃ​៥០០០​ដុល្លារ ។

លោកស្នងការ​បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ទៅ​វាយ​ខ្នោះ​ជនសង្ស័យ​នៅ​ក្នុង​ហាង​លក់​បាយ​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ទោ​អ៊ា​វ ចំរើន ឲ្យ​តែ​មន្ត្រី​នគរបាល​ណាមួយ​ហ៊ាន​លួច​មាន់​ជា​វត្ថុ​តាង​បទល្មើស និង​រួមគំនិត​ជាមួយ​ក្រុម​ប្រជល់​មាន់ លោក​នឹង​ដក​សក្តិ ហើយ​ចាប់​វាយ​ខ្នោះ បញ្ជូន​ឲ្យ​តុលាការ​ចាត់ការ​តាម​ច្បាប់ ។ ទោះបី​យ៉ាងណា នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែធ្នូ ជនសង្ស័យ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ។
ប្រភព​ព័ត៌មាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ដោះ​លែង​គឺ ក្រោម​ហេតុផល​អប់រំ ហើយ​តុលាការ​ជា​អ្នក​សម្រេច ។

ប៉ុន្តែ​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តុលាការ វិញ​អះអាង​ថា ការ​ដោះ​លែង​នេះ​គឺ មន្ត្រី​នគរបាល​ជា​អ្នក​សុំ ដើម្បី​យក​ទៅ​អប់រំ តែ​សំណុំរឿង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ