បច្ចុប្បន្នការព្យាបាលមហារីកថ្លើមមានភាពទាន់សម័យ ជាងសម័យមុនឆ្ងាយណាស់ទាំងវិធីព្យាបាល និងឧបករណ៍បច្ចេកវិទ្យាទំនើប ។ ប្រសិនបើអ្នកធ្វើតាមសេចក្តីណែនាំរបស់វេជ្ជបណ្ឌិត និងមានការលើកទឹកចិត្តអ្នកជំងឺនឹងអាចប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះបាន ។
លោកស្រីវេជ្ជបណ្ឌិត Dr. SASIPIM JAMIKORN គ្រូពេទ្យជំនាញផ្នែកក្រពះ និងប្រព័ន្ធរំលាយអាហារ និងថ្លើមនៃមន្ទីរពេទ្យវេជ្ជថានីប្រាប់ឱ្យដឹងថា អ្នកជំងឺមហារីកថ្លើមនៅក្នុងដំណាក់កាលដំបូងភាគច្រើនមិនមានរោគសញ្ញាទេ ។ រោគសញ្ញាដែលអាចសង្ស័យដូចជាឈឺចាប់ និងតឹងពោះ បរិភោគអាហារតិចនិងស្រកទម្ងន់ខុសធម្មតា ហើយមានភ្នែក និងខ្លួនពណ៌លឿងខុសធម្មតា ភាគច្រើនស្ថិតក្នុងដំណាក់កាលធ្ងន់ទៅហើយ ។
សម្រាប់ការធ្វើរោគវិនិច្ឆ័យគ្រូពេទ្យនឹងត្រួតពិនិត្យបន្ថែមដោយអេកូស្គែន(Ultrasound) និងស្កែនដោយកុំព្យូទ័រ(CT scan) ឬMRI ពោះជាមួយនឹងការធ្វើតេស្តឈាម ។

ជំងឺមហារីកថ្លើមអាចព្យាបាលឲ្យជាដាច់បានដោយវិធីព្យាបាលដូចជា ការវះកាត់យកដុំសាច់មហារីកចេញ ។ ប្រសិនបើថ្លើមធ្វើការមិនបានល្អទៀតទេ អាចព្យាបាលដោយការប្តូរថ្លើមបាន ឬគ្រូពេទ្យរបស់អ្នកអាចជ្រើសវិធីរលកអាកាសវិទ្យុ (RFA) ចូលទៅដុតចៀរដុំសាច់មហារីកចេញ ។
ការជ្រើសរើសវិធីណាមួយព្យាបាល វាអាស្រ័យទៅតាមអាការរបស់អ្នកជំងឺ និងតាមករណី នីមួយៗ តែប្រសិនបើអ្នកមិនអាចធ្វើបានតាមវិធីទាំងអស់នេះ ក៏នៅមានវិធីផ្សេងទៀតដែលអាចជួយឲ្យអ្នកជំងឺអាចបន្តជីវិតបានយូរជាងមុន មានគុណភាពជីវិតដែលល្អជាងមុនដូចជា តិចនិច embolization ការប្រើថ្នាំ target treatment បែបទទួលទាន ។ ដូចនេះយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់ និងគួរចាប់ផ្តើមមើលថែសុខភាពខ្លួនឯងឲ្យចៀសចាកឆ្ងាយពីមហារីកថ្លើមដោយវិធី ងាយៗដូចជា ឈប់ជក់បារី ឈប់ពិសាស្រា ការយកចិត្តទុកដាក់ចំពោះការញ៉ាំ ចៀសវាងការបរិភាគអាហារដែលមានជាតិខ្លាញ់ច្រើន ព្យាយាមហាត់ប្រាណយ៉ាងទៀងទាត់ មើលថែខ្លួនឯងមិនឲ្យលើសទម្ងន់ ជៀសវាងអាហារដែលស្ងួតក្រៀម និងមិនមានអនាម័យដូចជា សណ្ដែកដី ខ្ទឹមសស្ងួត ម្ទេសស្ងួត តៅហ៊ូ ផ្សិតដែលអាចមានមេរោគ ។ ចំពោះអ្នកដែលមានមេរោគរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ និងមានរោគសញ្ញាដូចទាំងនោះសូមរួសរាន់ទៅពិភាក្សាជាមួយលោកគ្រូពេទ្យដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ