ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុម! ស្ងាត់ៗដោះលែងបាត់វិញ​ហើយ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ​ថា ជន​ម្នាក់​ឈ្មោះ ប្លង់ ពិសិដ្ឋ មាន​តួនាទី​អនុប្រធាន​នាយកដ្ឋាន​មួយ​នៅ​ក្រសួង​សង្គមកិច្ច ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​វាយ​ស្ត្រី​ម្នាក់​ជា​ម្ចាស់បំណុល​ស្ទើរ​ស្លាប់​ស្ទើ​រស់ ត្រូវ​បាន​ចៅក្រម​សើ​ុ​ប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ​ថា ជន​ម្នាក់​ឈ្មោះ ប្លង់ ពិសិដ្ឋ មាន​តួនាទី​អនុប្រធាន​នាយកដ្ឋាន​មួយ​នៅ​ក្រសួង​សង្គមកិច្ច ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​វាយ​ស្ត្រី​ម្នាក់​ជា​ម្ចាស់បំណុល​ស្ទើរ​ស្លាប់​ស្ទើ​រស់ ត្រូវ​បាន​ចៅក្រម​សើ​ុ​ប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ ក្រោម​រូបភាព​ដាក់​ប្រាក់​តម្កល់​ធានា​ខ្លួន​ចំនួន​២.០០០​ដុល្លារ​អា​មេ​រិ​ក និង​សំអាង​លើ​មេធាវី​ការពារ​ក្តី ។

សូម​បញ្ជាក់​ថា លោក ប្លង់ ពិសិដ្ឋ ត្រូវ​បាន​ចៅក្រម​សើ​ុ​ប​សួរ​គឺ​លោក ឌុ​ច សុខ​សា​រិ​ន សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៧ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស យោង​តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាល​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៧ និង​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា​និង ប៉ុនប៉ង​សម្លាប់​ស្ត្រី​ម្នាក់​បំបិទមាត់ ដោយសារ​តែ​ការ​ជំពាក់​បំណុល​ជន​រង​គ្រោះ​វ័ណ្ឌក ។ លោក ប្លង់ ពិសិដ្ឋ អាយុ​៣៤​ឆ្នាំ ជា​អនុប្រធាន​នាយកដ្ឋាន​យុវ​នីតិសម្បទា នៅ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ស្នាក់​នៅផ្ទះ​លេខ​១០​និង​លេខ​១២ បុរី​ពិភព​ថ្មិ​សែន​សុខ ផ្លូវ​លេខ​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជនជាប់ចោទ​និង​បក្សពួក​ជា​ជន​ដៃដល់​២​នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ វាយ​ជន​រង​គ្រោះជា​នារី​ភេទ និង​ត្រូវ​បាន​ថត​ជាប់​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​រូបភាព​វាយដំ​យ៉ាង​កំរោល​ដោយ​បុរស​ទាំង​៣​នាក់ ។ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ប្រមាណ​ជា​១​នាទី​និង៤១​វិនាទី នៅ​កន្លែង​កើតហេតុ បាន​បង្ហាញ​ឲ្យឃើញ​នូវ​សកម្មភាព​របស់​ក្រុម​ជន​ដៃដល់​វាយតប់​បោច​សក់​ទាត់​ធាក់ បោក​ជន​រង​គ្រោះ​ផ្ទប់​នឹង​ឥដ្ឋការ៉ូ និង​ចាប់​ច្របាច់ក​ដោយ​គ្មាន​ក្ដី​មេត្តា ។ នៅ​ពេល​នោះ បើ​កុំ​តែ​បាន​ម្ចាស់​ហាង​និង​សន្តិសុខ​បុរី​ស្ទុះ​ទៅ​ជួយ​ទាន់ ម្លេ​៉ះ​ស្ត្រី​រង​គ្រោះ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ។

ហេតុការណ៍​នៃ​អំពើ​ហិង្សា​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​មួយ​ទល់មុខ​បុរី​អង្គរ​ភ្នំពេញ សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏​បាន​ទៅ​ឃាត់ខ្លួន​ឈ្មោះ ប្លង់ ពិសិដ្ឋ បញ្ជូន​ទៅ​ស្ថាប័ន​អយ្យ​ការ​អម​សាលាដំបូង ទើប​មានការ​ឃុំខ្លួន​ដើម្បី​រង់ចាំ​បើក​ការ​សើ​ុ​ប​អង្កេត និង​ឈាន​ដល់​ជំនុំ​ជម្រះក្តី ។

អ្នក​ច្បាប់​និយាយ​ថា សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​សើ​ុ​ប​អង្កេត​នៅឡើយ និង​ជា​បទល្មើស​ព្រហ្ម​ទណ្ឌ​សុទ្ធសាធ មិន​គួរ​ចៅក្រម​ដោះ​លែង​ឲ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ