ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវបញ្ឈប់ភ្លាម មិនឱ្យបន្តទេ

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ៖ គណៈកម្មការ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ បាន​ចុះ​ត្រួតពិនិត្យ​តាម​ឱសថស្ថាននានា​ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី០​៥ ​ធ្នូ ​បាន​ចំនួន​៣​ស្រុក ក្នុង​នោះ​ពិនិត្យ​រក​ឃើញ​ឱសថស្ថាន​​គ្មាន​ច្បាប់​​​ចំនួន​៣​កន្លែង រួច​បាន​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​អាជីវកម្ម​ជា​បណ្តោះអាសន្ន…

​ខេត្តកំពង់ស្ពឺ ៖ គណៈកម្មការ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ បាន​ចុះ​ត្រួតពិនិត្យ​តាម​ឱសថស្ថាននានា​ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី០​៥ ​ធ្នូ ​បាន​ចំនួន​៣​ស្រុក ក្នុង​នោះ​ពិនិត្យ​រក​ឃើញ​ឱសថស្ថាន​​គ្មាន​ច្បាប់​​​ចំនួន​៣​កន្លែង រួច​បាន​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​អាជីវកម្ម​ជា​បណ្តោះអាសន្ន ​។

ប្រតិ​បត្តិការ​នេះ ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​សាយ សា​វី ​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ចូលរួម​ដោយ​លោក​អភិបាលរង​ស្រុក​គងពិសី , មន្ត្រី​តំណាង​ខេត្ត, មន្ត្រី​ការិយាល័យ​នគរ​វាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កងកម្លាំង​រាជ​អាវុធ ហត្ថ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​នាក់​។

យោង​តាម​ប្រភព​កា​រិ​ល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចបាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ខាងលើ​នេះ ពិនិត្យ​បាន​ចំនួន​៣​ស្រុក​គឺ​ស្រុក​បរ​សេដ្ឋ​ចំនួន​៤​កន្លែង ​ដោយ​ឱសថស្ថាន​​ទាំងនេះ មានច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ ​។ ​ស្រុក​សំរោង​ទង​១ កន្លែងគ្មាន​ច្បាប់​អនុញ្ញាត​ទេ ដោយ​ម្ចាស់​ឱសថស្ថាន​មាន ឈ្មោះ​ឈៀង រស្មី ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។​ ចំណែក​នៅ​ស្រុក​គងពិសី គណៈ​កម្មការពិនិត្យ​​បាន​២៩​កន្លែង រក​ឃើញ​ឱសថដ្ឋាន​គ្មាន​ច្បាប់​ចំនួន​២​កន្លែង ទី​១​-ឈ្មោះ​អុ​ឹ​ម សុខ​លី ភេទ​ប្រុស អាយុ​៣០​ឆ្ នាំ​នៅ​ភូមិ​សា​យ៉ាវ ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ​ទី​២-​ឈ្មោះ​ខៀវ កុសល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។

ប្រភព​ដដែល​​បន្ត​ទៀត​ថា ក្រោយ​​ពិនិត្យ​រក​ឃើញ​ឱសថស្ថា​ន​គ្មាន​ច្បាប់​រួច​​មក គណៈកម្មការបាន​ឱ្យ​ម្ចាស់​ទីតាំង​ខុសច្បាប់​ទាំង​៣​កន្លែងធ្វើ​កិច្ចសន្យា និង​ធ្វើការ​អប់រំ រួច​បាន​ដកហូត​ឱសថ​គ្មាន​បញ្ជី​កា និង​ហួស​កាលបរិច្ឆេទ​ចំនួន​៩​មុខ យក​មក​រក្សា​ទុក​នៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ពិន័យ​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ