ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​បណ្តាល​ឱ្យ​កើត​មាន​ជំងឺលើសឈាម

6 ឆ្នាំ មុន

ជំងឺលើសឈាម​ពុំ​ត្រូវ​បាន​កំណត់​អំពី​មនុស្ស​ចាស់​ឬ​ក្មេង​នោះ​ទេ ។ បើ​តាម​ការ​សិក្សា ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​អំពី​ជំងឺលើសឈាម​ត្រូវ​បាន​គេ​រក​ឃើញ​ថា មនុស្ស​វ័យក្មេង​ក៏​អាច កើត​មាន​ជំងឺលើសឈាម​បាន​ដែរ ប៉ុន្តែ​វា​មិន​បាន​ផ្តល់​រោគ​សញ្ញា និង​មូលហេតុ​ពិតប្រាកដ​ទេ ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺលើសឈាម​នេះ​មាន​ដូច​ជា​៖…

ជំងឺលើសឈាម​ពុំ​ត្រូវ​បាន​កំណត់​អំពី​មនុស្ស​ចាស់​ឬ​ក្មេង​នោះ​ទេ ។ បើ​តាម​ការ​សិក្សា ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​អំពី​ជំងឺលើសឈាម​ត្រូវ​បាន​គេ​រក​ឃើញ​ថា មនុស្ស​វ័យក្មេង​ក៏​អាច កើត​មាន​ជំងឺលើសឈាម​បាន​ដែរ ប៉ុន្តែ​វា​មិន​បាន​ផ្តល់​រោគ​សញ្ញា និង​មូលហេតុ​ពិតប្រាកដ​ទេ ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺលើសឈាម​នេះ​មាន​ដូច​ជា​៖

-​បញ្ហា​តំណពូជ ភាគច្រើន​គេ​បាន​សម្គាល់​ជំងឺលើសឈាម​ថា​បើសិនជា​ជំងឺ​នេះ​កើត​មាន នៅ​លើ​ឪពុក​ម្តាយ​នោះ គេ​សង្កេត​ឃើញ​ថា​ជំងឺ​នេះ​ក៏​អាច​កើត​មាន​ចំពោះ​កូន​ដូច​គ្នា​ដែរ ។

-​ចំពោះ​មនុស្ស​វ័យក្មេង​វិញ បើសិនជា​អ្នកជំងឺ​កើត​មាន​ជំងឺលើសឈាម គេ​ច្រើន​តែ ឃើញ​កើត​មាននៅ​លើ​មនុស្ស​ជំពូក ធាត់​ជ្រុល​ពេក ហើយ​មិនសូវ​បញ្ចេញ​សកម្មភាព ឬ ពលកម្ម ផ្សេង​ៗ​ឲ្យ​បែកញើស ។

-​ជំងឺ​នេះ​អាច​កើត​មាន​ចំពោះ​បុគ្គល ដែល​ចូល​ចិត្ត​សេព​គ្រឿង​ស្រវឹង​ច្រើន ជាមួយនឹង អាហារ​មាន​សារធាតុ​បំប៉ន​ច្រើន ពិសេស​គឺ​ខ្លាញ់ ដែល​ងាយ​នឹង​ប្រឈម​នឹង​ជំងឺលើសឈាម ។

-​ការ​ប្រើប្រាស់​ឱសថ​មួយ​ចំនួន ឬ​ក៏​ថ្នាំ​ពន្យារកំណើត​អាច​នឹង​ប្រឈម​ទៅ​នឹង​ជំងឺលើស​ឈាម ។ ការ​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត ត្រូវ​បាន​គេ​រក​ឃើញ​នា​ពេល​ចុង​ក្រោយ​នេះ​ដែរ គឺ​មានការ​ប៉ះពាល់​ធ្ងន់​បំផុត​សំរាប់​ស្ត្រីភេទ ។

-​ជំងឺ​នេះ​ក៏​អាច​កើត​មាន​ចំពោះ​ស្ត្រី​កំពុង​មានគភ៌​ផង​ដែរ ។ មាន​ស្ត្រី​ប្រមាណ​ជាង​៨​ភាគ រយ​អាច​កើត​មាន​ជំងឺលើសឈាម​នៅ​ចន្លោះ​ពេល​មាន​ផ្ទៃពោះ ។

-​ការ​ទទួលទាន​អាហារ​ប្រៃ​លើស​ចំនួន អាហារ​កំប៉ុង ឬ​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន អាច​ជា​កត្តា​ជំរុញ​នាំ​ឲ្យ​កើត​មាន​ជំងឺ​នេះ ។

-​បារី​គឺជា​ដើមហេតុ​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សរសៃឈាម​ធ្ងន់ ។

-​ការ​តាម​តឹង​ក្នុង​អារម្មណ៍​ខ្លាំង និង​ការ​បញ្ចេញ​សកម្មភាព​តិច ក៏​អាច​ប្រឈម​ទៅ​នឹង​ជំងឺ​នេះ​បាន​ដូច​គ្នា​ផង​ដែរ ។ ជា​ការណ៍​ពិ​សេ​ជំងឺលើសឈាម គឺ​មិន​មាន​មូលហេតុ​ណា​ពិត​ប្រាកដ​ពេក​នោះ​ទេ ហើយ​ការ​ព្យាបាល​ជំងឺលើសឈាម គឺ​គ្រាន់តែ​ធ្វើការ​បញ្ចុះ​សម្ពាធ​ឈាម និង​តម្រូវ​ឱ្យ​អ្នកជំងឺ​ធ្វើការ​តប​អាហារ​ដែល​មាន​ជាតិ​រំញោច​នាំ​ឱ្យ​ងាយ​នឹង​ឡើង​សម្ពាធ​ឈាម ដូច​ជា​ស្រា បារី ជាតិ​ខ្លាញ់ និង​កាត់​បន្ថយ​អាហារ​ដែល​មាន​រសជាតិ​ប្រៃ​ជាដើម ពិសេស​ត្រូវ​តែ​បង្កើន​ការ​ហាត់​ឱ្យ​បាន​ទៀងទាត់​ឬ​ជំនួស​មក​វិញ​ដោយ​ការ​បញ្ចេញ​​ពលកម្ម​នានា​ដើម្បី​បញ្ចេញ​ញើស​ឬ​សារធាតុពុល​ពី​ក្នុង​ខ្លួន​មក​ខាងក្រៅ​ដើម្បី​ឱ្យ​ចរន្តឈាម​ដំណើរការ​ស្រួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ