ជំងឺលើសឈាមអាចកើតមានជំពោះមនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់ ប្រុសស្រី ឬអ្នកមានអ្នកក្រទេ ។ មនុស្សវ័យក្មេង ប្រមាណជាង៣០ភាគរយត្រូវគេរកឃើញករណីលើសឈាម និងរកឃើញមូលហេតុដែលនាំឱ្យកើតមានជំងឺនេះ ។ ចំពោះករណីដែលបង្កឱ្យកើតមានជំងឺលើសឈាមនៅវ័យក្មេងនេះមានដូចជា៖
-កើតមានជំងឺសរសៃឈាមនៅត្រង់តម្រងនោម ឬរន្ធសរសៃតម្រងនោម ។
-ជំងឺក្រពេញតម្រងនោម ។
-ជំងឺទល់នោម ។
-ជំងឺរលាកក្រពេញតម្រងនោម ។
-ខ្សោយតម្រងនោម ។
-ការជក់បារី ។
-ការសេពគ្រឿងញៀន ។
-ការតានតឹងក្នុងអារម្មណ៍ខ្លាំងពេក ។
-មានបញ្ហាធាត់ជ្រុល ។
-ឬកត្តាតំណពូជជាដើម ។

ទាំងនេះគឺជាមូលហេតុ ដែលនាំឱ្យកើតមានជំងឺលើសសម្ពាធឈាម នៅវ័យក្មេង ហើយក៏នៅមានកត្តារួមផ្សំជាច្រើនទៀត ។ ជំងឺលើសឈាមនៅវ័យក្មេងកើតឡើងពីមូលហេតុខាងលើនេះ ហើយវាបានធ្វើឲ្យសម្ពាធឈាម ជាបាតុភូថ្មី កើតមានឡើងជាហេតុធ្វើឲ្យជំងឺកាន់តែមានសភាពធ្ងន់ឡើង និងអាចបង្កឱ្យមានផលប៉ះពាល់រីករាយដាល ទៅផ្នែក បេះដូង ខ្សោយបេះដូង កង្វះឈាមនៅត្រង់បេះដូង និងប៉ះពាល់ផ្នែកប្រព័ន្ធតម្រងនោម និងផ្នែកប្រពន្ធខួរក្បាល ដូចជាអាចដាច់សរសៃឈាម ឬស្ទះសរសៃឈាម និងអាចចេញឈាមនៅត្រង់ក្បាលជាដើម ។
ជំងឺលើសឈាមដែលគេបានជួបញឹកញាប់ បំផុតគឺបានធ្វើឲ្យប៉ះពាល់ផ្នែកខួរក្បាល និងបេះដូង ។ មានអ្នកជំងឺលើសឈាមជាច្រើនមិនមានរោគសញ្ញាប្រាប់ឲ្យដឹងទេ លុះត្រាតែ ធ្លាក់ក្នុងសភាពធ្ងន់ទើបអាចដឹងអំពីរោគសញ្ញា។ ក្នុងដំណាក់កាលនេះ អ្នកជំងឺអាចនឹងមាន គ្រោះថ្នាក់បំផុត ដែលអាចបាត់បង់ជីវិត ឬក៏ធ្លាក់ខ្លួនពិការមួយចំហៀងខ្លួនជាដើម ។ ដើម្បីដឹងថាក្មេងអាចកើតមានជំងឺលើសឈាម ឬក៏អត់នោះ មានតែការវាស់សម្ពាធឈាមមនុស្សទាំងពីរភេទទើបអាចដឹងច្បាស់ ។ មនុស្សភាគច្រើនត្រូវបានមើលរំលងចំពោះក្មេង ព្រោះគិតថាមិនអាចកើតមានជំងឺលើសឈាមដូចជាមនុស្សចំណាស់។ មានក្មេងជាច្រើនដែលមានអាការឈឺក្បាល ក្អក ក្អួត ការកន្ត្រាក់សរសៃដោយសម្ពាធឈាមឡើង តែត្រូវបានក្រុមគ្រូពេទ្យដែលគ្មានជំនាញមើលរំលង និងគិតតែព្យាបាលទៅដល់រោគសញ្ញា ផ្សេងៗទៅវិញ ។

បណ្តារោគសញ្ញាទាំងនេះប្រសិនបើព្យាបាល មិនបានជាសះស្បើយទេនោះ ឬក៏មិនបានវាស់សម្ពាធឈាមឲ្យបានច្បាស់ទេនោះ វាអាចជាផល់អាក្រក់អាច រាលដាលទៅដល់សរសៃឈាមខួរក្បាលបាន អាចកើតមានបញ្ហាខ្សោយបេះដូង តម្រងនោម និងអាចប៉ះពាល់ទៅដល់អនាគតរបស់ក្មេងជាដើម ៕
ចែករំលែកព័តមាននេះ