ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង្គល​ការ​​របស់​តារា​ចម្រៀង សុគន្ធ នី​សា មាន​ភ្ញៀវ​ចូល​យ៉ាង​ច្រើន​កុះករ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មង្គលការ​របស់​តារាចម្រៀង​សុគន្ធ នី​សា រៀបចំ​ឡើង​ហើយ​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់​ពី​នាង​ព្យាយាម​លាក់បាំង​មុខ និង​អត្តសញ្ញាណ​អនាគត​ស្វាមី​ជា​ច្រើន​ឆ្នាំ ។…

រាជធានី​ភ្នំពេញ ៖ មង្គលការ​របស់​តារាចម្រៀង​សុគន្ធ នី​សា រៀបចំ​ឡើង​ហើយ​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់​ពី​នាង​ព្យាយាម​លាក់បាំង​មុខ និង​អត្តសញ្ញាណ​អនាគត​ស្វាមី​ជា​ច្រើន​ឆ្នាំ ។

មង្គលការ​របស់​សុគន្ធ នី​សា បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​ម្តុំ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ចំណែក​ពិធីជប់លៀង​ភ្ញៀវ​កិត្តិយស​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ។

ក្នុង​ពិធីហែជំនូន​នា​ព្រឹក​ព្រលឹម​មាន​វត្តមាន​អ្នកសិល្បៈ​តិចតួច​ប៉ុណ្ណោះ​ចូលរួម​មាន​លោក​​​ឆ​ន សុវណ្ណ​រាជ ,​ណុ​ប បា​យ៉ា​រិ​ទ្ធ ,Step ,​កញ្ញា​ឈិ​ត សុវណ្ណ​បញ្ហា ,​កញ្ញា​រ៉េ​ត ស៊ូ​ហ្សា​ណា និង​អ្នក​នាង​លី ម៉ា​រី​ណា ខណៈ​សាច់ញាតិ​ទាំង​សងខាង​បាន​ចូលរួម​ច្រើន​កុះករ ។

តារាចម្រៀង​សុគន្ធ នី​សា បាន​សម្រេច​លាចាក​ភាព​នៅ​លីវ​របស់​ខ្លួន ចូល​រោង​ជ័យ​ជាមួយ​បុរស​អ្នកជំនួញ​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក​ឈ្មោះ​ចៅ សម្បត្តិ ហៅ​សាំ​បា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ឈ្វេងយល់​ចិត្ត​គ្នា​អស់​រយៈពេល​ជិត​៦​ឆ្នាំ ។

កន្លង​មក​តារាចម្រៀង​សុគន្ធ នី​សា មិន​ដែល​បាន​លាតត្រដាង​ពី​អត្តសញ្ញាណ ឬ​ក៏​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ជាមួយ​អគ​នាគ​ត​ស្វាមី​របស់​នាង​ទេ ។ ការ​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​គូស្នេហ៍​បែប​នេះ​ធ្វើ​ឲ្យ​នាង​ពើបប្រទះ​ព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​ការ​ភ្ជាប់​ចំណង​ស្នេហ៍​ជា​មន្ត្រី​ថ្នាក់ខ្ពស់ ។ លើស​ពី​នេះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាង​ត្រូវ​គេ​សង្ស័យ​ថា​ទាក់ទង​ស្នេហា​ជាមួយ​ឪពុក​កូនក្រុម​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​The Voice Kid។

អ្វី​ៗ​ត្រូវ​រលុប​បាត់​អស់​បន្ទាប់​ពី​សុគន្ធ នី​សា សម្រេច​ចូល​រោងការ​ជាមួយ​បុរស​អាណិកជន និង​ជា​អ្នកជំនួញ​ធំ ផ្ទុយ​ពី​ការ​លេចលឺ​កន្លង​មក ។

ការ​ចូល​រោងការ​របស់​តារាចម្រៀង​សុគន្ធ នី​សា នា​ពេល​នេះ អ្នកគាំទ្រ​របស់​នាង​ជា​ច្រើន​សម្តែង​ការ​អបអរសាទរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ