ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រែក្លាយជីវិតពី​លក់​មីកញ្ចប់មក​ជា​មហាសេដ្ឋី

11 ឆ្នាំ មុន

យោង​តាម​ប្រភព​គេ​ហ​ទំព័រ​អាស៊ីវ័ន ចេញ​ផ្សាយ​ថ្ងៃ​ទី​៥ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា អ្នក​ជំនួញ​អចលន​ទ្រព្យ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​វៀត​ណាម លោក​ ផាម ញ៉ាត វ៉ុង (Pham Nhat Vuong ) អាយុ​៤៤​ឆ្នាំ​ និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន Vingroup Joint-Stock Co., គឺ​ជា​អ្នក​មាន​​ទ្រព្យ​សម្បត្តិ​ដ៏ច្រើន​ជាង​គេ​បំផុត​នៅ​ប្រទេស​វៀត​ណាម ។ ទន្ទឹម​នឹង​នេះ លោក​ និង​ភរិយា​របស់​លោក​ឈ្មោះ ផាម ស៊ូ ហួង (Pham Thu Huong) មានភាគ​ហ៊ុន​ប្រហែល​៥០​ភាគ​រយ​នៅ​ក្នុង​ក្រុមហ៊ុន​ធំ​ៗ និង​ឈាន​មុខ​គេ​​លំដាប់​ទី​៥​នៅ​ប្រទេស​វៀត​ណាម ។

យោង​តាម​ប្រភព​គេ​ហ​ទំព័រ​អាស៊ីវ័ន ចេញ​ផ្សាយ​ថ្ងៃ​ទី​៥ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា  អ្នក​ជំនួញ​អចលន​ទ្រព្យ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​វៀត​ណាម លោក​ ផាម ញ៉ាត វ៉ុង (Pham Nhat Vuong ) អាយុ​៤៤​ឆ្នាំ​ និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន Vingroup Joint-Stock Co., គឺ​ជា​អ្នក​មាន​​ទ្រព្យ​សម្បត្តិ​ដ៏ច្រើន​ជាង​គេ​បំផុត​នៅ​ប្រទេស​វៀត​ណាម ។ ទន្ទឹម​នឹង​នេះ លោក​ និង​ភរិយា​របស់​លោក​ឈ្មោះ ផាម ស៊ូ ហួង (Pham Thu Huong) មានភាគ​ហ៊ុន​ប្រហែល​៥០​ភាគ​រយ​នៅ​ក្នុង​ក្រុមហ៊ុន​ធំ​ៗ និង​ឈាន​មុខ​គេ​​លំដាប់​ទី​៥​នៅ​ប្រទេស​វៀត​ណាម ។

ប្រភព​បន្ត​ថា កាល​ពី​មុន​លោក ផាម ញ៉ាត វ៉ុង មិន​មែន​ជា​អ្នក​ជំនួញ​ផ្នែក​អចលន​ទ្រព្យ​ទេ​ ។ ក្រោយ​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យា ល័យ​​នៅ​ប្រទេស​រុស្ស៊ី លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ុយក្រែន ដែល​ជា​កន្លែង​គាត់​ចាប់​ផ្តើម​បើក​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា LLC Technocom ដែល​ផ្តោត​លើ​ការ​ផលិត​ន​ចំណី​អាហារ​លាយ​ជា​មួយ​​ទឹកដូច​ជា មីកញ្ចប់ និង​ម្សៅដំឡូង​ជា​ដើម។
នៅ​ក្នុង​ឆ្នាំ​២០០១ លោក​ផាម ញ៉ាត វ៉ុង បាន​ត្រឡប់​មក​ប្រទេស​វៀត​ណាម​វិញ ហើយ​បាន​ចាប់​ផ្តើម​សាក​ល្បង​ធ្វើ​ជំនួញ​ផ្នែក​អចលន​ទ្រព្យ​ជា​លើក​ដំបូង ។ ពេល​នោះ​លោក​បាន​បង្កើត​ក្រុម​ហ៊ុន​មួយ​ឈ្មោះ Vinpearl Joint-Stock Co. ដោយ​យក​លំនាំ​តាម​ក្រុមហ៊ុន Vincom Joint-Sock Co.និងបាន​អភិវឌ្ឍតំបន់​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង ។ ១​ឆ្នាំ​ក្រោយ​មក ក្រុមហ៊ុន​បាន​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​ពាណិជ្ជកម្ម​ និង​លំនៅ​ឋាន​ ហើយ​នៅ​ឆ្នាំ​២០១០ លោក​ផាម ញ៉ាត វ៉ុង បាន​លក់​ក្រុមហ៊ុន Technocom​ ទៅ​ឱ្យ​ក្រុមហ៊ុន Nestle ក្នុង​តម្លៃ​មួយ​ដែល​គេ​មិន​ប្រាប់​ឱ្យ​ដឹង ។​

បើ​យោង​តាម​ប្រភព​​ស្ថានីយទូរទស្សន៍​Bloomberg ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន Technocom ក្រោយ​មក​អាច​រក​ចំណូល​បាន​ចាប់​ពី​​១០០​លាន ទៅ១២២​លាន​​​ដុល្លារអាមេរិក ហើយ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ប្រហែល​ជា​អាច​លក់​បាន​១៥០​លាន​ដុល្លារ​អាមេរិក ។
ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ ក្រុមហ៊ុន Vinpeal ​និង​ក្រុមហ៊ុន Vincom ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​ក្រុមហ៊ុន Vingroup និង​ចាប់​ផ្តើម​គម្រោង​សាង​សង់​មន្ទីរ​ពេទ្យ​ជា​លើក​ដំបូង​នៅ​កោះ Hon Tre ក្នុង​ខេត្តញ៉ាចាង (Nha Trang) និង​បាន​អភិវឌ្ឍ​រមណីយដ្ឋាន​ Vinpeal Resort នៅ​ខេត្ត​ញ៉ាចាង ឱ្យ​ទៅ​ជា​តំបន់​ល្អ​ប្រណីត និង​ជា​ទីក្រុង​នៃ​ឋានសួគ៌​ ដោយ​មាន​កន្លែងលែង​កម្សាន្ត ហាង​​​ហែល​ទឹក ផ្សារ​ទំនើប ក្លឹប​វាយ​កូន​គោល និង​វីឡា​ប្រណីត​ៗ​ ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​បាន​បង្កើត​រមណីយដ្ឋាន​មួយ​ផ្សេង​ទៀត​នៅ​ខេត្ត ដាណាំង​ (Da Nang)។ ផ្សារ​ទំនើប Vincom Center នៅ​ទីក្រុង​ហូជីមីញ ដែល​ទើប​បង្កើត​ឡើង​ក្នុង​ខែ​នេះ និង​សាង​សង់​មន្ទី​រ​ពេទ្យ​លំដាប់​អភិជន​នៅ​តំបន់​ពាណិជ្ជកម្ម Time City នៅ​ទី​ក្រុងហាណូយ ទៀត​ផង ។

យោង​តាម​របាយ​ការណ៍​របស់ Bloomberg ឱ្យ​ដឹង​ថា ក្រុមហ៊ុន​មាន​ដី​ប្រហែល ១០.២០០​ ហិកតា នៅ​ទី​ក្រុង​ហាណូយ និង​នៅ​ទីក្រុង​មាត់​សមុទ្រនៃ​ខេត្តញ៉ាចាង ខេត្ត​ដាណាំង និង​ខេត្ត ហៃ​ផុង (Hai Phong) ។
បច្ចុប្បន្ន មហាសេដ្ឋី​វ័យ​ក្មេង​រូប​នេះ​កំពុង​​ដំណើរ​ការ​សាង​សង់​គម្រោងធំ​ៗ​​ចំនួន​៨នៅ​តំបន់​សំខាន់​ៗ​ក្នុង​ប្រទេស​វៀត​ណាម ហើយ​ក៏​កំពុង​សម្លឹង​ចខុវិស័យ​របស់​ខ្លួន​ដើម្បី​វិនិយោគ​អចនទ្រព្យ​នៅ​បណ្តា​ប្រទេស​ក្នុងតំបន់​ដូច​ជា សិង្ហបុរី និង​ហុង​កុង​ ជាដើម ៕ ​​