ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​ប្រទេស​អឺរ៉ុប​៥​ប្រចាំ​នៅ​បាងកក ​៖ ព្រួយបារម្ភ​សភាពការណ៍​នៅ​កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃនេះ ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៧ វេលា​ម៉ោង ១៥:០០ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់…

​រាជធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃនេះ ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៧ វេលា​ម៉ោង ១៥:០០ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​ន័​រវេ​ស ស៊ុ​យ​អែ​ត ស្វី​ស និង​កា​ណា​ដា ប្រចាំ​ទីក្រុង​បាងកក​សម្ដែង​ការ​គួរសម​នៅ​ទីស្ដីការក្រសួង​។

​លោក ​ជុំ សុ​ន្ធ​រី ​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​នេះ​ថា ​លោក​ទេស​រដ្ឋមន្ត្រី ​ប្រាក់ សុ​ខុន ​បាន​អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​ចំនួន​៥​ដែល​​​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ចូល​ជួប​សំដែង​ការ​គួរសម​តាម​ការ​ស្នើ​សុំ​របស់​អ្នកការទូត​ទាំងនោះ​។​

​អ្នកការ​ទូក​បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា​ និង​ជោគជ័យ​នេះ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាលពី​ពេល​ថ្មី​ៗ​នេះ​។ លោក​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ​ក្នុង​នៅ​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ពី​ការ​យល់​​ឃើញ​របស់​ពួក​គាត់​សំដែង​ការ​ព្រួយបារម្ភ​ពី​សភាពការណ៍​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​រយៈពេល​កន្លង​មក​ថ្មី​ៗ​នេះ​។ ​ជា​ពិសេស​លទ្ធិ​ប្រជា​ធិប​តេយ្យ​ការ​គោរព​សិទ្ធិ​មនុស្ស ករណី​គណបក្សប្រឆាំង​ជាដើម​។

​លោក​ទេស​រដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន​ បាន​ថ្លែង​ឆ្លើយ​តប​វិញ​ដោយ​សំដែង​ការ​អរគុណ​ចំពោះ​ក្រុម​ប្រតិភូ​ដែល​បាន​លើក​ឡើង​ពី​ការ​រីក​ចំរើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​ លោក​បាន​​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​ប្រទេស​ទាំងនោះ​ដែល​បាន​ផ្តល់​ជំនួយ​មក​ដល់​កម្ពុជា​ក្នុង​អភិវឌ្ឍន៍​ផែ​ក​សេដ្ឋកិច្ច​នេះ​។

​លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ ការ​រៀបចំ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កន្លង​មក​ ត្រូវ​បាន​វាយតម្លៃ​ថា ​រៀបចំ​ដោយ​មាន​របៀប ​និង​ដោយ​សន្តិវិធី​។ ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ទទួលយក​ដោយ​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​បោះ​ឆ្នោត​។​

កែសម្រួលដោយ