លោកហេង ពៅ សារភាពរឿងប៉ុនប៉ុងឃាតក.ម្មលើបណ្ណាធិការកាសែតកោះសន្តិភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ អាយុ៦០ឆ្នាំ នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា នេះ…
រាជធានីភ្នំពេញ ៖ អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ អាយុ៦០ឆ្នាំ នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា នេះ…
រាជធានីភ្នំពេញ ៖ អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ អាយុ៦០ឆ្នាំ នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា នេះ បានសារភាពថា ខ្លួនពិតជាបានសមគំនិតប៉ុនប៉ងធ្វើឃាតលើលោកឧកញ៉ាថុង អ៊ុយប៉ាង ជាបណ្ណាធិការសារព័ត៌មានកោះសន្តិភាព កាលពីអំឡុងឆ្នាំ១៩៩៨ ។
ការសារភាពរបស់ជនជាប់ចោទហេង ពៅ នេះ បានធ្វើឡើងនៅក្នុងបន្ទប់សវនាការតុលាការកំពូល ក្នុងចំណោមជនជាប់ចោទចំនួន៤នាក់ ហើយជនជាប់ចោទ២នាក់ គឺលោកលី រ៉ាស៊ី និងលោក ផេង ផៃ បានបដិសេធថា បានប្រព្រឹត្ត ចំណែកជនជាប់ចោទឈ្មោះហេង វេង អវត្តមាន (រត់គេចខ្លួន) ។
លោកស្រី គឹម សុត្ថាវី ប្រធានចៅក្រមជំនុំជម្រះតុលាការកំពូល បានលើកយកសំណុំរឿងព្រហ្មទណ្ឌករណីបទឃាតកម្មគិតទុកជាមុន ដែលមានជនជាប់ចោទឈ្មោះ ហេង ពៅ, ឈ្មោះហេង វេង, ឈ្មោះ លី រ៉ាស៊ី និង ឈ្មោះ ផេង ផៃ ។
សូមបញ្ជាក់ថា សំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍បានសម្រេចផ្តន្ទាទោសជនជាប់ម្នាក់ ជាប់ពន្ធនាគារពី១៦ ដល់១៨ឆ្នាំ និងរួមគ្នាសងសំណងដល់ជនរងគ្រោះ គឺលោក ឧកញ៉ាថុង អ៊ុយប៉ាង ចំនួន១៧ម៉ឺនដុល្លារអាមេរិក និងលោក យឹម ឈឿន ចំនួន៥ម៉ឺនដុល្លារអាមេរិក ។
លោកហេង ពៅបានថ្លែងប្រាប់តុលាការថា៖ «សូមតុលាការសម្រេចផ្តន្ទាទោស ខ្ញុំពីបទសមគំនិតប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន ។ តុលាការ សូមពិចារណាចំពោះអ្នកដែលមិនបានដឹងរឿង និងដោះលាងពួកគេទៅរស់នៅជាមួយក្រុមគ្រួសារវិញផង» ។
ក្រោយពេលសវនាការតុលាការកំពូលបានសម្រេចលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៧ខាងមុខ ។
ចែករំលែកព័តមាននេះ