ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ព្រះសង្ឃ​និមន្ត​ដាក់​ពាក្យ​ប្តឹង​លោក​ ខឹ​ម វាសនា​ ទៅ​ក្រសួងមហាផ្ទៃ (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ព្រះសង្ឃ​ពីរ​ព្រះ​អង្គ តំណាង​ព្រះសង្ឃ​ពុទ្ធសាសនា​កាលពី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា​ ឆ្នាំ​២០១៧​ បាន​និមន្ត​យកពាក្យ​បណ្តឹង​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ ដើម្បី​ប្តឹង​​​លោក ​ខឹ​ម វេស​នា…

​រាជធានី​ភ្នំពេញ​ ៖ ព្រះសង្ឃ​ពីរ​ព្រះ​អង្គ តំណាង​ព្រះសង្ឃ​ពុទ្ធសាសនា​កាលពី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា​ ឆ្នាំ​២០១៧​ បាន​និមន្ត​យកពាក្យ​បណ្តឹង​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ ដើម្បី​ប្តឹង​​​លោក ​ខឹ​ម វេស​នា អាយុ​៥២​ឆ្នាំ ប្រធាន​គណបក្ស​សម្ព័ន្ធ ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​កាត់ (LDP) សាបព្រួស​វប្បធម៌​ជេរ​ប្រមាថ​សាធារណៈ ប្រមាថ​ព្រះមហាក្សត្រ ញុះញង់​បំបែកបំបាក់​ជនជាតិ​ខ្មែរ ប្រមាថ​ស្ថាប័ន​សង្ឃ​។

​ព្រះសង្ឃ​ព្រះ​នាម ហោ សុ​ខុន ចៅអធិការ​វត្ត​ច្បារ​អំពៅ ​និង​ទីប្រឹក្សា​ផ្ទាល់​របស់​អគ្គ​មហា​សង្ឃរាជ​ទេព វង្ស និង​ព្រះសង្ឃ​ព្រះ​នាម មាស រី​ណា​ នាយករង​សាលា​បាលី សង្កាត់​ស្វាយ​​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ​បាន​បញ្ជាក់​ក្នុង​ពាក្យបណ្តឹង​ថា ​យោង​តាម​មហា​ស​ន្និ​បាទ​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​ស្តី​ពី​ការ​ទប់ស្កាត់​ជន​អន្ធពាល​ទមិឡ​ឥត​សាសនា ដែល​មាន​ប្រធាន​គណបក្ស​សម្ព័ន្ធ​ ដើម្បី​ប្រជាធិបតេយ្យ​ហៅ​ថា ​LDP​ កំពុង​ធ្វើ​ចលនា​យុវជន​បំផ្លាញ​ព្រះពុទ្ធ​សាសនា​របស់​រដ្ឋ​។

​ព្រះសង្ឃ​ហោ សុ​ខុន ​បាន​មាន​សង្ឃដីកា​ថា ​តាម​ពាក្យបណ្តឹង លើក​ឡើង​ថា​លោក​ ខឹ​ម វាសនា កាលពី​ប្រមាណ​៥ ទៅ​៦​ឆ្នាំ​មុន បាន​ប្រព្រឹត្ត​កំហុស​ច្រើន​ចូល​ក្នុង​បទល្មើស​ដូច​ជា​សាបព្រួសវប្បធម៌​ប្រមាថ​សាធារណៈ​រឿង​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ពិភពលោក​ចំពោះ​អ្នក​ដែល​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​និង​យូ​ធូប​សុទ្ធតែ​មាន​ដឹង​បាន និង​បានឮ​ដូច​ជា​ពាក្យ​ថា​ «​អា​ឈាម​ឆ្កែ អា​ឈាមថោក កូន​មីរ​លាយ អាចោរ​ថង់យាម អាត្រងោល កូន​មី​ឈាម​ឆ្កែ »​។

​ព្រះសង្ឃ​ដើមបណ្តឹង​បាន​បញ្ជាក់​ថា​៖ ពាក្យបណ្តឹង​នេះ​បាន​ដាក់​ចូល​ទៅ​ជូន​លោក​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​។ ក្នុង​នោះ​លោក​ ខឹ​ម វាសនា​ បាន​ញុះ​ញង់​ប្រមាថ​ព្រះមហាក្សត្រ បង្កើត​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល ចេតនា​បំផ្លាញ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​។

​ព្រះសង្ឃ​ដើមបណ្តឹង​បាន​អះអាង​ថា​៖ «​លោក​ ខឹ​ម វាសនា និង​បក្សពួក​របស់​ខ្លួន​តែង​បទ​ចម្រៀង​ជេរ​ប្រមាថ​ជា​សាធារណៈ​ និង​តែងតែ​យក​វី​ដេ​អូរ​អាសអាភាស​របស់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ថៃ ភូមា ស្រី​លង្កា ខ្មែរ ខ្លះ​ ដែល​ខ្លះ​ពិត ​ខ្លះ​មិន​ពិត​មក​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​បក្សពួក​របស់​លោក ​ខឹ​ម វសា​នា ​បាន​នាំ​គ្នា​ចែករំលែក​បន្ត​»​។

កែសម្រួលដោយ