ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​សុខ​ៗ មិនដឹង​យ៉ាងម៉េច​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​បាន​បើកប​ញ្រា​ស់ទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨​និង​១៦​នាទី​ព្រលប់​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១២៩​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៩ និង​៣០​ស្ថិត​នៅ​ភូម​ពាម​ឃុំ​កំពង់​រាបស្រុក​ព្រែ​កប្បាស​ខេត្តតាកែវ ។…

ខេត្តតាកែវ ៖ បុរស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​បាន​បើកប​ញ្រា​ស់ទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨​និង​១៦​នាទី​ព្រលប់​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១២៩​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៩ និង​៣០​ស្ថិត​នៅ​ភូម​ពាម​ឃុំ​កំពង់​រាបស្រុក​ព្រែ​កប្បាស​ខេត្តតាកែវ ។

លោក​ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រែ​កប្បាស​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ​លឹ​ម យឿ​ន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់ស្វាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។
លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ សេ​៩០​ពណ៌​ទឹក ពាក់​ស្លាក​លេខ​១E -២៧១៣ តាកែវ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​យ៉ាង​លឿន​រួច​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​សណ្តោង​កន្ទុយ​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​មក​ពី​ខាងកើត​ទៅ​លិច​ហើយ​បាន​បុក​ពេញ​មួយ​ទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ រីឯ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់ ។

ចំណែកឯ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​វិញ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ គ្មាន​ស្លាក​លេខ អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពេល​កើតហេតុ​ប៉ូលិស​បាន​យក​វត្ថុ​តាង​ទាំង​ពីរ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ