រាជរដ្ឋភិបាលកំពុងតែបង្កើតឱកាស សម្រាប់ឲ្យមនុស្សជំនាន់ក្រោយ
- ក្រចេះ
ខេត្តក្រចេះ ៖ ប្រធានគណៈកម្មាធិការអាហារូបករណ៍ និស្សិតក្រីក្រ និងតំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន…
ខេត្តក្រចេះ ៖ ប្រធានគណៈកម្មាធិការអាហារូបករណ៍ និស្សិតក្រីក្រ និងតំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន…
ខេត្តក្រចេះ ៖ ប្រធានគណៈកម្មាធិការអាហារូបករណ៍ និស្សិតក្រីក្រ និងតំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន លោកបណ្ឌិត ហ៊ុន ម៉ាណែត បាន មានប្រសាសន៍ប្រាប់ទៅក្រុមនិស្សិតទាំងចំនួនជិត២ពាន់នាក់ថា ថ្នាក់ដឹកនាំកំពុងតែតស៊ូបង្កើត ឱកាសសម្រាប់ឲ្យមនុស្សជំនាន់ក្រោយ។ ហើយទន្ទឹមនឹងប្រទេសកម្ពុជាដែលជាប្រទេសមួយបានឆ្លង កាត់ជំនាន់ជាច្រើនរហូតតែទួលបានសន្តិភាព ស្ថិរភាពពេញលេញ ដូច្នេះធនធានមនុស្សជាកត្តា ដ៏ចាំបាច់សម្រាប់ជាការជួយលើកស្ទួយសេដ្ឋកិច្ចសង្គមជាតិ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងជូនដល់និស្សិតសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តក្រចេះ ចំនួន១.៨០០អង្គ/នាក់ ដែលបានធ្វើឡើងនៅថ្ងៃទី២៥ វិច្ឆិកា។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍សម្តែង ការលើកទឹកចិត្តដល់ក្រុមសិស្ស ដែលបានខិតខំតស៊ូពុះពារហូត ទទួលបានជ័យលាភីដ៏ត្រចះត្រចង់ដូចមានស្រាប់នៅថ្ងៃនេះ និងត្រូវយកចំណេះដឹង ដែលបានសិក្សានេះ ទៅប្រើប្រាស់ ប្រកបកិច្ចការងារដោយក្រមសីលធម៌ដើម្បីប្រយោជន៍ក្រុមគ្រួសារ និងសង្គមជាតិ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់យកវិស័យអប់រំជាវិស័យស្នូល ជាបុព្វចម្បងសម្រាប់ហេតុអភិវឌ្ឍន៍ធនធានមនុស្សនៅ កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងស្រុក ក៏ដូចជានៅក្នុងតំបន់ និង នៅលើពិភពលោក។
ស្របតាមនិន្នាការនយោបាយ និងសេដ្ឋកិច្ចនៃចរន្តសកលភាវូបនីយកម្ម និងបន្តរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ដែលរាជរដ្ឋាភិបាលបានចាត់ទុកការ អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងការប្រើ ប្រាស់មូលធនបញ្ញារបស់ជាតិ ប្រកបដោយប្រសិទ្ធភាពគឺជាចក្ខុវិស័យរយៈពេលវែងសម្រាប់ការ អភិវឌ្ឍន៍ប្រទេសជាតិ។ នាយកគ្រប់គ្រងសាលាសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តក្រចេះហៅកាត់ថា UME សាខាខេត្តក្រចេះ លោក ទេព វាសនា បានបញ្ជាក់ប្រាប់ថា សិស្សនិស្សិតចំនួន១៨០០ អង្គ/នាក់ ទទួលបានការផ្តល់សញ្ញាបត្រជ័យលាភីបញ្ជាក់ការសិក្សា ពីកម្រិត ថ្នាក់បណ្ឌិត អនុបណ្ឌិត និងកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ សិស្សនិស្សិតទាំងអស់មកពីតាមបណ្តាខេត្ត ផ្សេងៗ ពិសេសនៅតំបន់ភូមិភាគឥសាន បានមកសិក្សារៀនសូត្រនៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចហៅកាត់ថា UME នៅសាខាខេត្តក្រចេះ៕
ចែករំលែកព័តមាននេះ