ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ​ហេង ចិន្តា​ Miss Grand Cambodia អន់ចិត្ត​មិន​បាន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ស្រី​ស្អាត​ជា​ច្រើន​បាន​ចេញ​ទៅ​ប្រកួត​សម្រស់​នៅ​លើ​ឆាក​អន្តរ​ជាតិ កញ្ញា​ហេង ច​ន្ថា អតីត​ Miss Grand Cambodia ២០១៦…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ស្រី​ស្អាត​ជា​ច្រើន​បាន​ចេញ​ទៅ​ប្រកួត​សម្រស់​នៅ​លើ​ឆាក​អន្តរ​ជាតិ កញ្ញា​ហេង ច​ន្ថា អតីត​ Miss Grand Cambodia ២០១៦ បាន​បង្ហាញ​អារម្មណ៍​អាក់​អន់ចិត្ត ដែល​នាង​មិន​បាន​ចេញ​ទៅ​ប្រកួត តំណាង​ឲ្យ​កម្ពុជា ។

ការ​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​នេះ ស្រប​ពេល​កញ្ញា​ហេង ច​ន្ថា មើលឃើញ​បណ្តា​​កញ្ញាឯក​ស្រស់​ស្អាត​ជា​ច្រើន​ដួង​មានឱកាស​ចេញ​ទៅ​ប្រឡងប្រជែង​យក​មកុដ​បវរកញ្ញា​ជា​បន្តបន្ទាប់​គ្នា ។ នាង​ហាក់​ស្រងាកចិត្ត​ដែល​ប្រឡង​ជាប់​ក្នុងស្រុក តែ​បែរជា​គ្មាន​ឱកាស​ទៅ​ប្រឡង​លើ​ឆាក​អន្តរជាតិ​ដូច​តំណាង​ស្រី​ស្អាត​ផ្សេង​ទៀត ។

កញ្ញា​ហេង ច​ន្ថា និយាយ​ថា «​នាង​ខ្ញុំ​មិន​ច្រណែន​នឹង​បេ​ក្ខ​នារី​ដទៃ​ទៀត​ទេ ដែល​ចេញ​ទៅ​​ប្រកួត​សម្រស់​នៅ​លើ​ឆាក​អន្តរជាតិ មាន​តែ​ត្រេកអរ​ដែល​ពួក​គេ​មានឱកាស សមត្ថ​ភាព​ជួយ​ផ្សាយ​វប្បធម៌​ខ្មែរ​ដល់​បរទេស​បាន​ស្គាល់ ។ នាង​ខ្ញុំ​គ្រាន់តែ​មាន​អារម្មណ៍​តូច​ចិត្ត​​ខ្លួនឯង ហើយ​សួរ​ខ្លួនឯង​ថា ហេតុ​អី​បានជា​យើង​មិន​មាន​វាសនា​ដូច​គេ គេ​មើល​មិនឃើញ បើ​បាន​ទៅ​ប្រឡង​នាង​ខ្ញុំ​នឹង​ព្យាយាម​ពង្រឹងសមត្ថភាព​ទេព​កោសល្យ​ឲ្យ​កាន់​តែ​ល្អ​អស់ពី​ខ្លួន ។ ទោះបីជា​យ៉ាងណា​ពេលវេលា​បាន​រសាត់​ឆ្ងាយ​ទៅ​ហើយ ដោយ​បច្ចុ​ប្បន្ន​នាង​ខ្ញុំ​កំពុង​តែ​មមាញឹក​ជាមួយ​សិល្បៈ​រាល់ថ្ងៃ » ។

នា​ពេល​ឆាប់​ៗ​ខាង​មុខ​កញ្ញា ​ហេង ច​ន្ថា ត្រៀម​បង្ហាញ​ស្នាដៃ​សម្តែង​ក្នុង​ខ្សែភាពយន្ត​របស់​​អ្នក​នាង ​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ចុងឆ្នាំ គឺ​រឿង «​បន្តោង​ឆ្នាំងដី​» ក្នុង​តំណែង​ជា​តួឯក ។

កញ្ញា​ហេង ច​ន្ថា រំពឹង​ថា «​ថ្ងៃ​ណាមួយ​នាង​ខ្ញុំ​នឹង​បាន​គ្រង​ឈុត​សម្លៀក​បំពាក់​ខ្មែរ​យើង​ជា​បន្ត​ទៀត​លើ​ឆាក​ពិភពលោក ​ដើម្បី​ផ្សាយ​អ្វី​ដែល​ជា​លក្ខណៈ​ខ្មែរ ។ មាន​អ្នកគាំទ្រ​សម្រស់​របស់​នាង​ខ្ញុំ​ជា​ច្រើន​ក៏​បាន​សម្តែង​ការ​ខកចិត្ត​ដែល​មិន​អាច​ហោះ​ទៅ​ប្រកួត​បវរ​កញ្ញា​លើ​ឆាក​ពិភពលោក​ដូច​កញ្ញាឯក​ដទៃ​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ