ខេត្តរតនគីរី ៖ មនុស្សម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ខណៈ២នាក់ត្រូវចាប់ខ្លួន និង៣នាក់ទៀតរត់គេចបាត់ បន្ទាប់ពីផឹកស៊ីស្រវឹងបង្កជាជម្លោះវាយតប់គ្នា ។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ តុលា ២០១២ ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេះ ស្រុកកូនមុំ ។
លោករ៉េន មុត អធិការរងស្រុកកូនមុំ ទទួលផែនយុត្តិធម៌ប្រាប់ឱ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះប៉ាក់ ឌឿន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ១ ឃុំត្រពាំងច្រេះ ស្រុកកូនមុំ និង២នាក់ចាប់ខ្លួន១-ឈ្មោះជា សារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះសាន់ ណាត់ អាយុ១៦ឆ្នាំ ។ ដោយឡែក៣នាក់ទៀតរត់គេចខ្លួន ១-ឈ្មោះមាស ហ៊ា ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះជា ធី អាយុ១៧ឆ្នាំ ៣-ឈ្មោះជា សារឹទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ពួកគេរស់នៅភូមិ-ឃុំកើតហេតុខាងលើ និងជាមិត្តភក្តិនឹងគ្នា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ