ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​ពន្លះ​គ្នា​នៅ​រង្វង់​មូល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បាន​បើក​បុក​គ្នា​នៅ​ចំណុច​រង្វង់​មូល សម្តេច​សង្ឃ ជួន ណាត ដោះស្រាយ​គ្នា​មិន​ត្រូវ បង្ក​ឲ្យ​ការ​កកស្ទះ​ចរាចរ​យ៉ាង​ខ្លាំង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បាន​បើក​បុក​គ្នា​នៅ​ចំណុច​រង្វង់​មូល សម្តេច​សង្ឃ ជួន ណាត ដោះស្រាយ​គ្នា​មិន​ត្រូវ បង្ក​ឲ្យ​ការ​កកស្ទះ​ចរាចរ​យ៉ាង​ខ្លាំង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ចំណុច​រង្វង់​មូល សម្តេច​សង្ឃ ជួន ណាត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​អាយុ​ប្រហែល​២៥​ឆ្នាំ បាន​បើករថយន្ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-៧៨៩១ ធ្វើ​ដំណើរ​តាម​ផ្លូវ​ណា​ហ្គា​វើ​រ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​រង្វង់​មូល​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​អាយុ​ជាង​៥០​ឆ្នាំ បាន​បើករថយន្ដ​បង្ក ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-១៥៧៥ ធ្វើ​ដំណើរ​តាម​ផ្លូវ​រដ្ឋសភា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ជា​ចំណុច​រង្វង់​មូល​អ្នកបើកបរ​ស្រវឹង​ផង​នោះ បាន​ជ្រុល​ទៅ​បុក​និង​រថយន្ត​ពណ៌​ស ចំ​ទ្វារ​ខាងឆ្វេង​ពេញទំហឹង ខណៈ​ដែល​ពេល​បុក​នោះ គឺ​អ្នក​បើករថយន្ត​បង្ក​អត់​បាន​បើកភ្នែក​នោះ​ទេ គឺ​បាន​ជាន់​ហ្គា​រថយន្ត​ថែម​ទៀត បណ្ដាល​ឲ្យ​រថយន្ត​ទាំង​ពីរ​កៀប​ជាប់​គ្នា​ទៅ​មុខ​លែង​រួច ។ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បើករថយន្ត​បុក​គេ​ហើយ គឺ​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ព្រម​ចុះ​ពីលើ​រថយន្ត​មក​ធ្វើការ​ដោះស្រាយ​នោះ​ទេ រហូត​ទាល់តែ​មាន​តំណាង​បងប្អូន​បាន​មក​ដល់ រួច​ហើយ​បាន​សែង​បុរស​រូប​នោះ​ដាក់​ចូល​រថយន្ត​មួយ​គ្រឿង​ទៀត​ជិះ​ចេញ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ មាន​តំណាង​ភាគី​ខាង​រថយន្ត​ទាំង​សងខាង​បាន​មក​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​បង្ក​សុខចិត្ត​យក​រថយន្ត​រង​គ្រោះ​ទៅ​ជួស​ជួល​ឲ្យ​វិញ ដើម្បី​បញ្ចប់រឿង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ