ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​​ខេត្តប៉ៃលិន​បើកសម្ពោធ​​ដំណើរការ​​ជា​ផ្លូវការ បន្ទាប់ពី​​​ទៅ​កាត់​ក្តី​នៅ​បាត់ដំបង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ

14 ឆ្នាំ មុន

ខេត្តប៉ៃលិន​ ៖ ​សាលាដំបូង​ខេត្តប៉ៃលិន​ត្រូវបាន​​​ស្ថាបនា​រួច​រាល់​ និង​បើកសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការ​កាលពីវេលាម៉ោង​​៨ព្រឹកថ្ងៃ​ទី​​២៤ មករា ២០១១ នៅ​ក្រុងប៉ៃលិនតែម្តង ក្រោម​អធិបតីភាព​លោកអង្គ ​វង្ស​វឌ្ឍានា រដ្ឋ​មន្ត្រី​​​ក្រសួង​​យុត្តិធម៌ ​អម​ដោយ​​លោកអ៊ុក សាវុធ ​អគ្គ​ព្រះរាជអាជ្ញា​នៃ​​​មហា​អយ្យការ​​តុលាការ​​កំពូល និង​មានការ​​អញ្ជើញ​ចូលរួមពី​​មន្ត្រី​​ស្ថាប័ន​ពាក់ព័ន្ធជុំ​វិញ​​ខេត្តយ៉ាង​ច្រើនកុះករ

ខេត្តប៉ៃលិន​ ៖ ​សាលាដំបូង​ខេត្តប៉ៃលិន​ត្រូវបាន​​​ស្ថាបនា​រួច​រាល់​ និង​បើកសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការ​កាលពីវេលាម៉ោង​​៨ព្រឹកថ្ងៃ​ទី​​២៤ មករា ២០១១ នៅ​ក្រុងប៉ៃលិនតែម្តង ក្រោម​អធិបតីភាព​លោកអង្គ ​វង្ស​វឌ្ឍានា រដ្ឋ​មន្ត្រី​​​ក្រសួង​​យុត្តិធម៌ ​អម​ដោយ​​លោកអ៊ុក សាវុធ ​អគ្គ​ព្រះរាជអាជ្ញា​នៃ​​​មហា​អយ្យការ​​តុលាការ​​កំពូល និង​មានការ​​អញ្ជើញ​ចូលរួមពី​​មន្ត្រី​​ស្ថាប័ន​ពាក់ព័ន្ធជុំ​វិញ​​ខេត្តយ៉ាង​ច្រើនកុះករ ។

ប្រធាន​​សាលា​ដំបូងនេះ មានលោកចៅ​ក្រម​ជុំ ស និង​ព្រះរាជអាជ្ញាអម​​សាលា​ដំបូង​ ​​លោកជុំ សែន​សទ្ធា ត្រូវ​បាន​តែង​តាំង​ដោយព្រះរាជ្យ​ក្រឹត្យ​​​រួចរាល់ហើយ នៅឡើយ​ចៅក្រម​៤រូប ព្រះ​​​រាជ​អាជ្ញា​​​រង​២រូប ​ក្រឡាបញ្ជី​​៧រូប និង​មន្ត្រី​​រដ្ឋ​បាល​​៤រូបទៀត កំពុងរង់ចាំ​​ព្រះ​រាជក្រឹត្យ​​ និងអនុ​ក្រឹត្យ​​មក​ដល់​​ ដើម្បី​​ទទួលយកតួនាទី​​ពេញ​លេញ…​​ប៉ុន្តែ​​ចាប់​ពី​ពេលនេះ​តទៅ​គឺ​មន្ត្រី​​ទាំង​អស់​​​ដែលបានចាត់​ចែង​រួច​រាល់នោះ ​នឹងត្រូវ​បំពេញ​​​ការងារ​​ម៉ឺង​ម៉ាត់​តាមគោល​ការណ៍​​របស់​ថ្នាក់​​លើ។

លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​​ក្រសួង​យុត្តិ​ធម៌​​​ បាន​មាន​ប្រសាសន៍​​ថា រាល់សំណុំ​រឿង​​កន្លង​មក​ត្រូវ​​​ទុក​ឱ្យ​​​សាលា​ដំបូង​ខេត្តបាត់ដំបងជា​អ្នក​​​ចាត់ការ​​តាម​​ធម្មតា​ចុះ ប៉ុន្តែ​​​​ចាប់ពីពេល​​សម្ពោធ​​បើក​ឱ្យ​​ដំណើរ​ការ​សាលាដំបូង​​ខេត្តប៉ៃលិន នេះទៅ​ បើ​​ខេត្តប៉ៃ​លិន​មានរឿងក្តី​​អ្វីកើតឡើង​​គឺសាលាដំបូង​ខេត្តនេះ​​ជាអ្នកចាត់​ការ​ដោយ​ខ្លួន​ឯង ៕​