ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​អនុវត្ត​ដីកានាំខ្លួន​ជនសង្ស័យ​២​នាក់​ប្រគល់​ឲ្យ​សាលាដំបូង​រាជធានី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​នគរបាល​ស្រុក​ព្រៃ​នប់ កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​២​នាក់​យក​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​រឿង​ឆបោក និង​ក្លែង​ឯកសារ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​នគរបាល​ស្រុក​ព្រៃ​នប់ កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​២​នាក់​យក​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​រឿង​ឆបោក និង​ក្លែង​ឯកសារ ។

១.​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​៨២២ “​ទ​” ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ ចេញ​ដោយ លោក វ៉េ​ង ហ៊​ត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​នាំ​ខ្លួន​ឈ្មោះ សៅ សាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ពី​បទ “​ឆបោក​” និង “​ក្លែង​ឯកសារ​” ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៥ ។ ២.​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​៨២០ “​ទ​” ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ ចេញ​ដោយ លោក វ៉េ​ង ហ៊​ត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​នាំ​ខ្លួន​ឈ្មោះ សំ ផា ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ពី​បទ “​ឆបោក​” និង “​ក្លែង​ឯកសារ​” ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៥ ។

ជនសង្ស័យ​ទាំង​ពីរ​ខាងលើ​នេះ ត្រូវ​បានក​ម្លាំ​ជំនាញ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិ​ច្ឆឹ​កា ឆ្នាំ​២០១៧ នេះ ដែល​សំណុំរឿង​នោះ​ស្ថិត​នៅ​ដៃ​លោក វ៉េ​ង ហ៊​ត់ កំពុងធ្វើការ​សាកសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ