ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រាក់​បាត​កើនឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​ពេល​2​ឆ្នាំ​កន្លះ​កន្លង​មក

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ តម្លៃ​ប្រាក់​បាត​បាន​កើនឡើង​ដល់​១​ដុល្លារ ស្មើ​៣២,៨១​បាត កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ជា​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​ខែមេសា ឆ្នាំ​២០១៥​មក ដោយសារ​សេដ្ឋកិច្ច​លូតលាស់​ក្នុង​ត្រីមាស​ទី​៣ ។ សេដ្ឋកិច្ច​ថៃ​បាន​លូតលាស់​ក្នុង​ល្បឿន​លឿន​ជាងគេ​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លះ​មកនេះ…

ទីក្រុង​បាងកក ៖ តម្លៃ​ប្រាក់​បាត​បាន​កើនឡើង​ដល់​១​ដុល្លារ ស្មើ​៣២,៨១​បាត កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ជា​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​ខែមេសា ឆ្នាំ​២០១៥​មក ដោយសារ​សេដ្ឋកិច្ច​លូតលាស់​ក្នុង​ត្រីមាស​ទី​៣ ។

សេដ្ឋកិច្ច​ថៃ​បាន​លូតលាស់​ក្នុង​ល្បឿន​លឿន​ជាងគេ​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លះ​មកនេះ ប៉ុន្តែ​ការ​លូតលាស់​ប្រចាំត្រីមាស​មើលឃើញ​ការ​អន់​ថយ​។ វា​បង្ហាញ​ថា គោល​នយោ​បាយ​រូបិយប័ណ្ណ​អាច​នឹង​បន្ត​បន្ធូរបន្ថយ​ដើម្បី​ជំរុញ​តម្រូវការ​ក្នុងស្រុក ។

តម្លៃ​ប្រាក់​បាត​បាន​កើនឡើង​០,០៩%​ទៀត បន្ទាប់​ពី​ចេញ​ព័ត៌មាន​ទាក់ទង​នឹង​ការ​លូតលាស់ GDP របស់​ប្រទេស ។

រូបិយប័ណ្ណ​របស់​ប្រទេស​អាស៊ី​ភាគច្រើន​មើល​មិនឃើញ​ការ​លូតលាស់​ខ្លាំងក្លា​ទេ​នៅ​ថ្ងៃ​ចន្ទ ព្រោះតែ​មាន​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​រំពឹង​ចាំ មានការ​កែទម្រង់​រដ្ឋាករ​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ ។

ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​បាន​កើនឡើង​០,៣% ព្រោះ​តម្លៃ​ប្រាក់​អឺ​រ៉ូ​ធ្លាក់​ចុះ បន្ទាប់​ពី​លោក​ស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់ Angela Merkel មិន​អាច​បង្កើត​រដ្ឋាភិបាលចម្រុះ​បាន ដែល​ជំរុញ​ឲ្យ​មាន​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ ។

នា​ពេល​ថ្មី​ៗ​នេះ តម្លៃ​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ចុះ ដោយសារ​ភាព​មិន​ប្រាកដប្រជា​ទាក់ទង​នឹង​គោលនយោបាយ​រដ្ឋាករ​អា​មេ​រិ​ក ជា​ពិសេស បញ្ហា​ទាក់ទង​នឹង​អាជីវកម្ម និង​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន ។

ខណៈ​តម្លៃ​ប្រាក់​បាត​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លះ​មក​នេះ ប្រាក់​រីង​ហ្គី​តរបស់​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង​០,១% ផង​ដែរ ។ តម្លៃ​ប្រាក់​រីង​ហ្គី​ត​បន្ត​កើនឡើង បន្ទាប់​ពី​ទិន្នន័យ​កាលពី​ថ្ងៃ​សុក្រ​បង្ហាញ​ថា សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី​បាន​លូតលាស់​នៅ​ត្រីមាស​ទី​៣ ក្នុង​ល្បឿន​លឿន​ជាងគេ​នា​រយៈពេល​៣​ឆ្នាំ​មកនេះ ។

ចំណែក​តម្លៃ​ប្រាក់​ក្នុង​តំបន់​ដែល​បាន​ធ្លាក់​ចុះ រួម​មាន ប្រាក់​វ៉ុ​ន​របស់​កូរ៉េ​ខាងត្បូង ធ្លាក់​ចុះ​០,២% និង​ប្រាក់​ដុល្លារ​សិង្ហ​បុរី​ធ្លាក់​ចុះ​០,២% ព្រោះតែ​តម្លៃ​ប្រាក់​អឺ​រ៉ូ​ធ្លាក់​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ