ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ដូ​ល​បោក​ក្បាល​ស្លា.ប់

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្រោយ​ពី​ជិះ​ម៉ូតូ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ កាលពី​វេលា​ម៉ោង​០៦​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៥៧B ត្រង់​ចំណុច​ភូមិ​បឹង​សង្កែ…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្រោយ​ពី​ជិះ​ម៉ូតូ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ កាលពី​វេលា​ម៉ោង​០៦​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៥៧B ត្រង់​ចំណុច​ភូមិ​បឹង​សង្កែ ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ។

សមត្ថកិច្ច​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ យី យាវ​ម៉ា​ណ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១Q-៦៨៨៣ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ជិះ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ ខណៈ​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត ហើយ​បាន​បោក​នឹង​ទ្រុង​គោ​យន្ត និង​ដូ​ល​បោក​ក្បាល​លើ​ថ្នល់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ឬ​ឯ​អ្នក​បើក​គោ​យន្ត​ឃើញ​ដូច្នេះ​បាន​ដាក់​មេ​ប្រូច​ចោល​គោ​យន្ត​បាត់​ភ្លាម​ៗ​ដែរ ។

បើ​តាម​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​សាក្សី​ថា ជន​រង​គ្រោះ​បាន​ជិះ​មូ​តូ​លឿន​ពេក ហើយ​ទំនង​មិន​បាន​ចាប់អារម្មណ៍ ឬ​មើល​មិនឃើញ​គោ​យន្ត​នៅ​ខាង​មុខ ទើប​បានជា​ជិះ​បុក​ទាំង​កំរោល​បែប​នេះ ។ សាក្សី​បាន​បន្ត​ថា ជន​រង​គ្រោះ​បាន​ជិះ​បុក​គោ​យន្ត​ពេញទំហឹង បណ្ដាល​ឲ្យ​បុក​នឹង​ទ្រុង​គោ​យន្ត​ផង និង​ដូ​ល​បោក​ក្បាល​លើ​ថ្នល់​ផង ទើប​ស្លាប់​ភ្លាម​ៗ ឬ​ឯ​ម្ចាស់​គោ​យន្ត​បាន​រត់គេច​ខ្លួន​បាត់ ក្រោយ​ពី​ឃើញ​មនុស្ស​ស្លាប់​បែប​នេះ ខណ​:​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។

មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ បាន​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ​នៅ​ពេល​យប់ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា អ្នក​ជិះ​ម៉ូតូ​ហាក់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ជិះ​លឿន​ហូ​សហេតុ ឬ​ឯ​ម្ចាស់​គោ​យន្ត​មិន​បាន​ដាក់​ស្លាក​សញ្ញា ឬ​ចំណាំង​ប្លាត​នៅ​លើ​រ៉ឺ​ម៉ក ឬ​ផ្នែក​ខាងក្រោយ​នៃ​កន្ទុយ​រ៉ឺ​ម៉ក​គោ​យន្ត ដើម្បី​ឲ្យ​គេ​បានឃើញ​នៅ​ពេល​ធ្វើ​ដំណើរ​ពេល​យប់ ។ នេះ​ជា​កំហុស​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ ។ ដូច្នេះ​ម្ចាស់​គោ​យន្ត ឬ​រថយន្ត​កែ​ច្នៃ​ដែល​គ្មាន​ភ្លើង​បំភ្លឺ​នៅ​ផ្នែក​ខាងក្រោយ គួរតែ​បំពាក់​ស្លាក​សញ្ញា ឬ​ចំណាំង​ប្លាត ដើម្បី​ឲ្យ​អ្នក​ធ្វើ​ដំណើរ​បានឃើញ​ពេល​ធ្វើ​ចរាចរ​ពេល​យប់ ចៀសវាង​កុំ​ឲ្យ​មានការ​ជិះ​បុក​ពីក្រោយ​ដូច​ខាងលើ​នេះ ។ ទោះ​យ៉ាងណា​មន្ត្រី​ជំនាញ​បាន​នាំ​យក​គោ​យន្ត និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាន​ស្រុក​ប​វេ​លហើយ ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ