ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! ឃើញ​គេ​ដេញ​វាយ​ប្តី​ប្រឹង​ស្រែក​រហូត​ដល់​គាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ​ម្នាក់​ឃើញ​ជន​ដៃដល់​មួយ​ក្រុម​ក្នុង​នោះ​មាន​បងប្អូន​ជីដូនមួយ​ម្នាក់​ផង​នាំ​គ្នា​ដេញ​វាយ​ប្តី​ខំប្រឹង​ស្រែក​ឃាត់​មិន​ឲ្យ​វាយ​ប្តី​រហូត​ភ័យ​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ដី​វាល​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សព​ជន​រង​គ្រោះ​ឈ្មោះ​គឹ​ម…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ​ម្នាក់​ឃើញ​ជន​ដៃដល់​មួយ​ក្រុម​ក្នុង​នោះ​មាន​បងប្អូន​ជីដូនមួយ​ម្នាក់​ផង​នាំ​គ្នា​ដេញ​វាយ​ប្តី​ខំប្រឹង​ស្រែក​ឃាត់​មិន​ឲ្យ​វាយ​ប្តី​រហូត​ភ័យ​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ដី​វាល​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សព​ជន​រង​គ្រោះ​ឈ្មោះ​គឹ​ម ណា​រី អាយុ​២៣​ឆ្នាំ មុខរបរ​លក់​បាយ​ជាមួយ​ម្តាយ​នៅ​មុខ​រោងចក្រ ស្នាក់​នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ប្តី​ឈ្មោះ នៅ សា​រ៉ែ​ន អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​តា​ហ៊ ឃុំ​តា​កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ព័ត៌មាន​ពី​បុរស​ជា​ប្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្រពន្ធ​របស់​គាត់​ចង់​ហូប​ទា​ឆា​ក្តៅ បន្ទាប់​មក​គាត់​បាន​យក​ទា និង​ស្រា​បៀរ​មក​ហូប​ពីរ​នាក់​ប្រពន្ធ ហើយ​ឲ្យ​នាង​ហូប​ស្រា​បៀរ​ចំនួន​២​កំប៉ុង លុះ​ពេល​ប្រពន្ធ​ហូប​ស្រា​បៀរ​អស់​២​កំប៉ុង​ហើយ​ឈប់​ផឹក ។ រូប​គាត់​បាន​ទូរស័ព្ទ​ហៅ​ប្អូនជីដូនមួយ​២​នាក់​ទៀត​មក​ហូប​ជាមួយ​រហូត​ស្រវឹង​ហើយ​ប្អូនជីដូនមួយ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​មួយសន្ទុះ ក្រោយមក​លឺដំណឹង​ថា ប្អូនជីដូនមួយ​ម្នាក់​ដែល​ផឹកស៊ី​ជាមួយ​វាយ​ប្រពន្ធ ហើយ​គាត់​នឹង​ប្រពន្ធ ម្តាយក្មេក និង​ម្តាយ​ប្អូនជីដូនមួយ​ម្នាក់​ទៀត នាំ​ទៅ​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​ប្រមាណ​មួយ​គីឡូ ដើម្បី​ទៅ​ជួយ​ឃាត់​កុំ​ឲ្យ​វាយ​ប្រពន្ធ​ដែល​ទើបនឹង​សម្រាលកូន​ផង ។
ពេល​នោះ​គាត់​បាន​និយាយ​ណែនាំ​រួច​ហើយ ខ្លាច​លើស​លោះ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​តែឯង ខ្លាចក្រែង​ប្អូនជីដូនមួយ​ខឹង​រករឿង​វាយ​ខ្លួន​វិញ ។ ពេល​ទៅ​ដល់​បន្ទប់​ជួល​ហើយ​នឹកឃើញ​ថា ប្រពន្ធ​ដើរមក​ម្នាក់ឯង​តាម​ផ្លូវ​ងងឹត ទើប​រូប​គាត់​បាន​កាន់​ពិល​ទៅ​យកប្រពន្ធ​វិញ លុះ​ដើរមក​ដល់​ពាក់​កណ្តាលផ្លូវ​បាន​ជួប​ប្រពន្ធ​នៅ​ចំណុច​ដី​វាល​ដែល​ជា​កន្លែង​កើតហេតុ​ក៏​បាន​នាំ​ប្រពន្ធ​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មាន​ជន​ដៃដល់​មាន​គ្នា​៤​នាក់ ក្នុង​នោះ​មាន​ប្អូន​ម្នាក់​ផង​ដែរ បាន​ស្ទាក់​វាយ​រូប​គាត់​តែ​ម្នាក់ឯង ហើយ​ប្រពន្ធ​ឃើញ​គេ​ដេញ​វាយ​ប្តី​បែប​នេះ​បាន​ស្រែ​កថា កុំ​វ៉ៃ​ប្តី​អញ​ៗ ពេល​នោះ​រូប​គាត់​ភ័យ​ពេក​បាន រត់​ចោល​ប្រពន្ធ​ហើយ​បាន​ក្រឡេក​ទៅ​មើល​ប្រពន្ធ​វិញ​ឃើញ​នាង​ដួល ហើយ​រត់​មក​រកប្រពន្ធ​វិញ ស្រាប់តែ​ប្រពន្ធ​ស្លាប់​បាត់​ទៅ​ហើយ ចំណែក​ជន​ដៃដល់​ទាំង​៤​នាក់​ខាងលើ បាន​រត់គេច​ខ្លួន​បាត់​។

តែ​រូប​គាត់​និង​ឪពុក​ម្តាយក្មេក​មិន​អស់ចិត្ត បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​ព្យាបាល តែ​ពេល​រថយន្ត​សង្គ្រោះ​ដឹក​ចេញ​បាន​បន្តិច​ហើយ​បាន​ឈប់​ដោយ​ដឹង​ថា​ជន​រង​គ្រោះ​ខាងលើ​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​មក​បាន​រាយការណ៍​ដល់​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​សព​ដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ដំកល់​នៅ​វត្ត​ជម្ពូ​វន្ត​ធ្វើបុណ្យ​តាម​ប្រពៃណី និង​រង់ចាំ​ជំនាញ​ធ្វើ​កុសល​វិ​ច្ឆ័​យ ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ជម្ងឺ​បេះដូង​ប្រចាំ​កាយ​ផង ពេល​ដែល​តក់ស្លុត​ពេក​រហូត​គាំងបេះដូង​ស្លាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ