ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​សង្ស័យ​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​ចង្កូត​ស្តាំ​១​គ្រឿង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ត្រួតពិនិត្យ​រថយន្ត​មួយ​គ្រឿង ដែល​សង្ស័យ​ថា…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ត្រួតពិនិត្យ​រថយន្ត​មួយ​គ្រឿង ដែល​សង្ស័យ​ថា ជា​រថយន្ត​បង្ក​បទល្មើស​ចរាចរណ៍ ដោយ​ម្ចាស់​រត់​គេ​ខ្លួន​បាត់​។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធ ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មពួក អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ស្លាក​លេខ ខេមរភូមិន្ទ ២-៩១១០ បើក​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ទៅ​មុខ​លែង​រួច​នៅ​ចំណុច​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A នៅ​ភូមិ​ភ្នំ​ថ្មី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​មក​ម្លេះ រីឯ​ម្ចាស់​រថយន្ត​នោះ​វិញ​បាន​រត់គេច​ខ្លួន​បាត់​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បញ្ជាក់​ថា​៖ រថយន្ត​នេះ​សង្ស័យ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​រថយន្ត​បាន​បើក​ធ្លាក់​ប្រឡាយ ពេល​នេះ​រថយន្ត​ត្រូវ​យក​មក​កន្លែង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ថា​តើ​រថយន្ត​នេះ​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ឬ​រថយន្ត​ដែល​ត្រូវ​ជនខិលខូច​លួច​នាំ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​ព្រំដែន​ណាមួយ​ខុសច្បាប់​។ ប្រសិនបើ​រក​ឃើញ​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​លួច​នាំ​ចូល គឺ​ជន​នោះ​ប្រ​ប្រឹ​ត្ត​ខុស​ទៅ​នឹង វិធានការ​បង្ការ​ទប់ស្កាត់​នៃ​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​គេចពន្ធ​ខុសច្បាប់ របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់​ដាក់​បទបញ្ជា​ឱ្យ​មានការ​ទប់់ស្កាត់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​គ្រប់​ប្រភេទ ហើយ​ក្នុង​នោះ​សម្តេច​ក៏​បា​បញ្ជា​ឱ្យ​បិទ​ច្រករបៀង​ខុសច្បាប់​ទាំង​អស់នោះ​ផង​ដែរ ពីព្រោះ​ថា​ច្រករបៀង​គឺជា​ប្រភព​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​។​

ដូច​ជា​ការ​លួច​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​ត្រូវ​បាន​ច្បាប់​ប្រទេស​កម្ពុជា​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​នោះ​ឡើយ ព្រោះ​ជា​ផ្នែក​មួយ​អាច​បង្ក​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ផង​ដែរ​។ បើ​ក្នុង​ច្បាប់​ចរាចរណ៍​ត្រូវ​ប្រើប្រាស់​រថយន្ត​ចង្កូត​ឆ្វេង​ហើយ​ត្រូវ​ព្រោះ​យើង​ប្រកាន់​ស្តាំ​។ ក្នុង​ករណី​នេះ​សត​ម្ថ​កិច្ច​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ តើ​រថយន្ត​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ឬ​រថយន្ត​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​យើង តាម​ច្រករបៀង​ព្រំដែន​ណាមួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ