ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ដឹក​តាម​ឡាន​តូច​ៗ​គេច​អត់​រួច​ទេ​!

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក សូ រ៉ាត នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​របស់​លោក​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ…

ខេត្តកំពង់ធំ ៖ លោក សូ រ៉ាត នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​របស់​លោក​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​សឹក​រង​បង្ក្រាប​បាន​ត្រាក់ទ័រ​ដឹកឈើ​ប្រភេទ​តា​ត្រាវ​ខុសច្បាប់​មួយ​គ្រឿង ដែល​ជា​ឈើ​កម្រ​ស្ថិត​នៅ​ចំនុច​ភូមិ​ខ្វែក ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំនាំ​យក​មក​រក្សារ​ទុក​នឹង​ធ្វើការ​វាស់វែង ។

​នៅ​ផ្នែក​រដ្ឋ​ព្រៃឈើ​កំពង់ថ្ម ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ម្នាក់​ឈ្មោះ សាំង ប៉ែ​ត មាន​ទី​លំ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នៅ​លើ​ត្រាក់ទ័រ​មាន​ឈើ​តា​ត្រាវ​ចំនួន​១២​ដុំ​ស្មើរ ៣​ម៉ែត្រគូប យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ​កម្លាំង​អាវុធហត្ថ​ស្រុក​បារាយណ៍​សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បារាយណ៍​ធ្វើការ​ដេញចាប់​រថយន្ត​កាម​រី​គូទ​ហើម​ពណ៌​ស្លែរ​១​គ្រឿង ស្លាក​លេខ​កណ្តាល​២A-២៦៧៨ ដឹកឈើ​ប្រណិត​ថែម​ទាំង​រឹបអូស​បាន​រថយន្ត​នឹង​ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​១០​ដុំ​ស្មើនឹង​០៤,៤៣២​ម៉ែត្រគូប

និង​ឃាត់ខ្លួន​មនុស្ស​២​នាក់​ប​ញ្ជួ​ន​មក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ទី​១ – ចាន់ សំ​អុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ទី​២ – អ៊ឹម សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​វា​អំពុក ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ