ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​មិន​ប្រណី​បក្ស​សង្គ្រោះ​ជាតិ​ពី​ការ​ធំធាត់​ញ៉ុ​ក​ខ្លាញ់​មក​បញ្ចប់​ត្រឹម​អាយុ​ជាង​5​ឆ្នាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្លែង​ទៅ​កាន់​ជនរួមជាតិ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ វិច្ឆិកា បន្ទាប់​ពី​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។…

រាជធានី​ភ្នំពេញ ៖ សារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្លែង​ទៅ​កាន់​ជនរួមជាតិ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ វិច្ឆិកា បន្ទាប់​ពី​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ សម្តេច​តេ​ជោ​បាន​ថ្លែង​ថា ខ្ញុំ​មានការ​ចាំបាច់​ដើម្បី​ថ្លែង​សារ​ទៅ​កាន់​ជនរួមជាតិ តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ ទោះបីជា​រយៈពេល​កន្លង​ទៅ​សភាពការណ៍​ពិភពលោក ក៏​ដូច​ជា​បាន​មានការ​ប្រែប្រួល​យ៉ាងណា​ក៏​ដោយ​តែ​គណបក្ស​ប្រជាជន​កម្ពុជានៅ​តែ​ប្រកាន់ខ្ជាប់​ឥត​ងាករេ​នូវ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ធ្វើការ​រួមសុខ​រួមទុក្ខ​ជាមួយនឹង​ប្រជាជន​គ្រប់​កាលៈទេសៈ ។ យើង​បាន​បន្ត​ជាមួយនឹង​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ផ្សះផ្សារ​ជាតិ និង​ឯកភាព​ជាតិ ដើម្បី​ប្រមូល​កម្លាំង​សាមគ្គី ក្នុង​នោះ​គឺ​ធានា​ឱ្យ​បាន​នូវ​ឯករាជ្យ​អធិបតេយ្យ​ និង​បូរណ​ភាព​ទឹកដី ។ យើង​ក៏​បាន​ខិតខំ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ។

គណបក្ស​សង្គ្រោះ​ជាតិ​ពី​ការ​ធំធាត់​យ៉ាង​រហ័ស​មក​បញ្ចប់​ត្រឹម​អាយុ​ជាង​៥​ឆ្នាំ
លោក អ៊ឹ​ង ប៊ុ​ន​ថន អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ បាន​រំឭក​ឡើង​វិញ​ពី​ការ​កកើត​គណបក្សប្រឆាំង​នេះ​ពី​ការ​រីក​ធំធាត់​ដ៏​ឆាប់រហ័ស តែ​ការ​រលាយ​ទៅ​វិញ​ក៏​រហ័ស​ដែរ ។ កោះសន្តិភាព បាន​ដកស្រង់​ចំណុច​សំខាន់​ៗ​នេះ​មក​បន្ត​ផ្សព្វផ្សាយ​ដូច​ខាងក្រោម ៖ គណបក្ស​សង្គ្រោះ​​ជាតិ ត្រូវ​បាន​បង្កើត​ឡើងនៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១២ គឺជា​ការ​ចាប់កំណើត​ដោយ​មានការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រ​ង្ស៊ី ដែល​មាន​រូប​សញ្ញា​ភ្លើងទៀន ដឹកនាំ​ដោយ លោក សម រ​ង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មាន​រូប​សញ្ញា​ព្រះ​ចន្ទពេញវង់ ដឹកនាំ​ដោយ​លោក កឹ​ម សុខា ។ ការច្របាច់​បញ្ចូល​គ្នា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​កិច្ចប្រជុំ​ពិសេស​មួយ​រវាង​លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ហើយ​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ប្រែ​ទៅ​ជា​រូប​ព្រះអាទិត្យ​រះ​វិញ ដោយ​លោក សម រ​ង្ស៊ី ធ្វើ​ជា​ប្រធាន និង​លោក កឹ​ម សុខា ជា​អនុប្រធាន ។

ក្រោយ​ពី​ការ​ចាប់ដៃ​គ្នា​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ គណបក្សប្រឆាំង​ធំ​ជាងគេ​នេះ បាន​ទទួល​ការ​គាំទ្រ​រហូត​ដល់​៥៥​អាសនៈ​សភា​នៃ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ។ ទោះជា​យ៉ាង​ណា ដំបូង​ឡើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលស្គាល់​លទ្ធផល​នោះ​ទេ ដោយ​បាន​ធ្វើ​បាតុកម្ម​តវ៉ា​លទ្ធផល​ឆ្នោត​ជិត​មួយ​ឆ្នាំ គឺ​តាំងពី​ចុងឆ្នាំ​២០១៣ រហូត​ដល់​ឆ្នាំ​២០១៤ ។ ភាព​ខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​មុន​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​នេះ​បាន​ឃោសនា​គោលនយោបាយ​របស់​ខ្លួនដល់​ម្ចាស់​ឆ្នោត ស្តី​ពី​ការ​ដំឡើង​ប្រាក់ខែ​មន្ដ្រី​រាជការ​និង​កម្មករ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ជនចាស់ជរា ការ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ដល់​អ្នក​ក្រីក្រ​ដោយ​ឥត​គិតថ្លៃ គោលនយោបាយ​ដីធ្លី ការ​បញ្ចុះតម្លៃ​ជី​កសិកម្ម និង​ប្រេងសាំង​ជាដើម ។

ក្រោយ​ពី​ការ​ធ្វើ​បាតុកម្ម គណបក្សប្រឆាំង​មួយ​នេះ​បាន​ជួប​ព្យុះ​ភ្លៀង​ជា​បន្តបន្ទាប់​។ ព្យុះ​ភ្លៀង​ដែល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​បានជួប​ប្រទះ​នោះ​រួម​មាន ការ​ចាប់ខ្លួន​បេក្ខជន​ជាប់
ឆ្នោត​​​តំណាងរាស្ត្រ​ចំនួន​៧​រូប ខណៈ​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ ។

លុះ​ប៉ុន្មាន​ខែ​ក្រោយមក ក៏​មានការ​ចាប់​កាត់ទោស​មន្ត្រី​និង​សកម្មជន​សរុប​ជិត​២០​រូប​របស់
គណ​បក្សប្រឆាំង ដោយ​ចោទប្រកាន់​ថា​ជាប់ទាក់ទង​នឹង​បាតុកម្មហិង្សា​នៅ​ជិត​ទីលាន​ប្រជាធិប​តេយ្យ​កាលពី​ឆ្នាំ​២០១៤ ។ លើស​ពី​នេះ​ទៀត នៅ​ឆ្នាំ​២០១៥ ក៏​មានការ​ចាប់​កាត់ទោស តំណាង​រាស្ត្រ លោក អ៊ុំ សំ​អាន និង​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ ទាក់ទង​នឹង​រឿង​ផែនទី​ព្រំ​ដែន ។ ប៉ុន្តែ​លោក ហុង សុខ​ហួរ ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែងទោស​កាលពី​ពេល​ថ្មី​ៗ​នេះ ឯ​លោក អ៊ុំ សំ​អាន នៅ​បន្ត​ជាប់​ពន្ធនាគារ ។ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​​​២​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គង់ សភា និង​លោក ញ៉​យ ចំរើន ត្រូវ​បាន​គេ​វាយដំ​នៅ​ក្បែ​វិមាន​រដ្ឋសភា ខណៈ​មាន​បាតុកម្ម​ទាមទារ​ឲ្យ លោក កឹ​ម សុខា ចុះ​ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ។ លុះដល់​ខែឧសភា ឆ្នាំ​២០១៦ លោក កឹ​ម សុខា ត្រូវ​បាន​ឃុំ​ខ្លួនឯង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​អស់​រយៈពេល​៦​ខែ បន្ទាប់​ពី​តុលាការ​ចោទប្រកាន់​ទាក់ទង​នឹង​រឿងអាស្រូវ​ផ្លូវភេទ ។ ប៉ុន្តែ​លោក កឹ​ម សុខា បាន​ចាក​ចេញពី​ការ​ឃុំ​ខ្លួនឯង​វិញ ក្រោយ​ពី​ព្រះ​មហា​ក្សត្រ​លើកលែងទោស ។

ចំណែក លោក សម រ​ង្ស៊ី ដែល​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​នោះ បាន​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ជា​លើក​ទី​២ ហាម​ទណ្ឌិត​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស ។ បន្ទាប់​ពី​នោះ​មក គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​ដោយ​ជ្រើសរើស​លោក កឹ​ម សុខា ធ្វើ​ប្រធាន​គណបក្ស​នេះ ដោយ​ដឹកនាំ​ធ្វើការ​ឃោសនាការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​នៅ​ឆ្នាំ​២០១៧​នេះ និង​មាន​អនុប្រធាន​៣​រូប គឺ​លោក ប៉ុ​ល ហំ​ម លោក អេ​ង ឆៃ​អ៊ា​ង និង​លោកស្រី មូរ សុខ​ហួរ ។ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាលពី​ខែមិថុនា​កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​ដណ្តើម​បាន​អាសនៈ​ក្រុមប្រឹក្សា​ឃុំ -​សង្កាត់​ជាង​៥​ពាន់​អាសនៈ ជា​មេឃុំ ចៅសង្កាត់​ជិត​៥​រយ​នាក់ គឺជា​ចំនួន​ជិត​ស្មើ​ពាក់កណ្តាល​នៃ​អាសនៈ​សរុប​ទូ​ទាំង​ប្រទេស​ជាង​១.៦០០​ឃុំ​-​សង្កាត់ ។

៣​ខែ​ក្រោយមក គឺ​នៅ​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​យក​ទៅ​ឃុំឃាំង​នៅ​ពន្ធ​នាគារ​ត្រពាំង​ផ្លុ​ង ក្រោម​បទ​ចោទ​ថា ក្បត់ជាតិ ។ ដ្បិត​មក​ដល់​ពេល​នេះ លោក កឹ​ម សុខា មិន​ទាន់​​ត្រូវ​បាន​បើក​សវនាការ​កាត់ទោស​នៅឡើយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ត្រូវ​បាន​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​ចោល​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ហើយ​​លោក កឹ​ម សុខា និង​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​នេះ​សរុប​១១៧​រូប​ផ្សេង​ទៀត ក៏​ត្រូវ​បាន​តុលា​ការ​កំពូល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ