ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​«​សរសរ​កន្លោង​»​​នៅតែ​​កក្រើក​​​​ក្នុង​ស​ប្តា​ហ៍​​នេះ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​ទិន្នន័យ​ពី​រោងកុន​ទំនើប​ផ្សេង​ទៀត​ នៅ​តែ​អះអាង​ថា​ភាពយន្ត​ខ្មែរ​រឿង​ «​សរសរ​កន្លោង​» ​បន្ត​ឈរ​នៅ​លំដាប់​កំពូល​ ក្នុង​ចំណោម​សំបូរ​អ្នក​ទិញ​សំបុត្រ​ទស្សនា​ជាងគេ​នៅ​ស​ប្ដា​ហ៍​នេះ​។ ផលិតករ និង​ដៃគូ​ក្នុង​ការ​ផលិត​បាន​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ភាពយន្ត​នេះ​នៅ​តែ​បន្ត​នាំមុខ​ភាពយន្ត​បរទេស​នៅ​តាម​រោងកុន ក្នុង​ពេល​ដែល​ក្ដី​រំពឹង​មុន​ពេល​ដាក់​បញ្ចាំង​គឺ​មិន​ហ៊ាន​រំពឹង​ថា​ខ្លាំង​ដល់​ម្លឹ​ង​។…

រាជធានីភ្នំពេញ ៖ យោង​តាម​ទិន្នន័យ​ពី​រោងកុន​ទំនើប​ផ្សេង​ទៀត​ នៅ​តែ​អះអាង​ថា​ភាពយន្ត​ខ្មែរ​រឿង​ «​សរសរ​កន្លោង​» ​បន្ត​ឈរ​នៅ​លំដាប់​កំពូល​ ក្នុង​ចំណោម​សំបូរ​អ្នក​ទិញ​សំបុត្រ​ទស្សនា​ជាងគេ​នៅ​ស​ប្ដា​ហ៍​នេះ​។

ផលិតករ និង​ដៃគូ​ក្នុង​ការ​ផលិត​បាន​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ភាពយន្ត​នេះ​នៅ​តែ​បន្ត​នាំមុខ​ភាពយន្ត​បរទេស​នៅ​តាម​រោងកុន ក្នុង​ពេល​ដែល​ក្ដី​រំពឹង​មុន​ពេល​ដាក់​បញ្ចាំង​គឺ​មិន​ហ៊ាន​រំពឹង​ថា​ខ្លាំង​ដល់​ម្លឹ​ង​។

លោក ចេ​ង វ​ណ្ណា ម្ចាស់​ហាង​វី​ហ្វ្រេ​ន និង​ជា​ដៃគូ​ភាគហ៊ុន​ក្នុង​រឿង​«​សរសរ​កន្លោង​»​បាន​អះអាង​ថា​គិត​មក​ត្រឹម​ថ្ងៃ​ទី​១៧ វិច្ឆិកា ភាពយន្ត​រឿង​នេះ​នៅ​តែ​មាន​អ្នក​ទស្សនា​ច្រើន​ៗ ដោយ​ខាង​រោងកុន​នៅ​បន្ត​ទុក​ម៉ោង​ល្អ​ដើម្បី​លក់​សំបុត្រ​នោះ​ផង បើ​ទោះជា​ភាព​ជាក់​ស្ដែង​ គឺ​ខាង​រោងកុន​រមែង​មាន​យុទ្ធសាស្ត្រ​កាត់​ម៉ោង​សម្រាប់​រឿង​ខ្មែរ​ចោល​អោយ​តែ​រាង​ធ្លាក់​ភ្ញៀវ​តែ​បន្តិច​ដើម្បី​ដាក់​រឿង​បរទេស​។

លោក​ថា​នៅ​មិន​ទាន់​ដឹង​ថា​ភាពយន្ត​រឿង​«​សរសរ​កន្លោង​»​ប្រមូល​បាន​ភ្ញៀវ​ប៉ុន្មាន​អោយ​ច្បាស់លាស់​ទេ ប៉ុន្តែ​ស្ថិតិ​នៅ​តាម​រោងកុន​នៅ​តែ​មាន​អ្នក​ទស្សនា​ពេញ​ៗ ជា​ពិសេស​ម៉ោង​ដែល​បាន​បញ្ចាំង​ក្នុង​ពេល​ល្អ​ៗ​ដែល​ជា​ម៉ោង​ទំនេរ​របស់​អ្នក​ចូល​ចិត្ត​ដើរ​ផ្សារ​។ លោក​ថា​ភាពយន្ត​នេះ​ប្រមូល​បាន​អ្នក​ទស្សនា​ដល់​ខ្ទង់​ម៉ឺន​នាក់​ហើយ ដោយ​លោក​រំពឹង​ថា​យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​ប្រាក់​ចំណូល​មិន​ក្រោម​៣០​ម៉ឺន​ដុល្លារ​នោះ​ទេ ដោយសារ​សម្អាង​ថា​កាលពី​ផលិតកម្ម​ឥន្ទ្រា​និមិត្ត​ដាក់​បញ្ចាំង​រឿង​«​កំណត់ហេតុ​នាង​នាថ​!» ក៏​ទទួល​បាន​ប្រាក់​ចំណូល​រហូត​ដល់​៣០​ម៉ឺន​ដុល្លារ​ម្ដង​ហើយ​។

លោក​ថា​ ភាពយន្ត​នឹង​ក្លាយជា​ភាពយន្ត​ជោគជ័យ​ទី​២​ បន្ទាប់​ពី​រឿង «​កំណត់ហេតុ​នាង​នាថ​» ​ប៉ុន្តែ​នៅ​មិន​ទាន់​ថា​នឹង​បន្ត​ផលិត​សម្រាប់​ស្នាដៃ​ទី​៣​នោះ​ទេ ដោយសារ​តែ​ផលិត​ករ​សំខាន់ ​គឺ​រ៉ូ​ណា​ន់ ដែល​ជា​អ្នកនិពន្ធ និង​ជា​អ្នក​ដឹក​ប្រកាស​សុំ​ផ្អាក​។

អត្ថបទសរសេរ ដោយ