គ្រប់អ្នកជំងឺទាំងអ្នកត្រូវបានហាមមិនឱ្យជក់បារី ពិសេសអ្នកជំងឺលើសសម្ពាធឈាមតែម្តង ។ មូលហេតុដែលត្រូវបានហាមប្រាមនេះគឺបារីមានសារធាតុនីកូទីន និងកាបូនម៉ូណូអុកស៊ីតដែលជាសារធាតុគ្រោះថ្នាក់ និងត្រូវបានរកឃើញនៅក្នុងចំហេះផ្សែងបារី។ ជារៀងរាល់ឆ្នាំសរសៃឈាមកាន់តែរួមតូច ហើយជួនការស្ទះទៀតផង ។
ជំងឺលើសឈាមបេះដូងគឺជាពេជ្ឈឃាតលេខ១ នៅប្រទេសអាមេរិក និងលោកខាងលិចដទៃទៀត ហើយភាគច្រើនជាជនរងគ្រោះដោយការជក់បារី ។

១-គ្រោះថ្នាក់បណ្តាលមកពីនីកូទីនមានដូចជា៖
-បណ្តាលឱ្យមានការបញ្ចេញជាអសដ្រេណាលីន ។
-បង្កើនចង្វាក់បេះដូងឲ្យលោតញាប់ ។
-បង្កើនសម្ពាធឈាម ។
-បង្កើនជាតិកូឡេស្តេរ៉ូលក្នុងឈាម ។
-បង្កើនការទាមទារផ្នែកអុកស៊ីសែនមកចិញ្ចឹមសេរីរាង្គ ។
-ធ្វើឲ្យមានភាពមិនប្រក្រតីនៅក្នុងបេះដូង ។
-ធ្វើឱ្យរណបបណ្តាញកោសិកាដែលបង្កើនជញ្ចាំងសរសៃឈាម ដែលអាចធ្វើឲ្យកើនអាតូរីយ៉ូក្លេរ៉ូស៊ីស ។

២-គ្រោះថ្នាក់នៃកាបូនម៉ូណូអុស៊ីតមានដូចជា៖
-ដកយកអុកស៊ីសែនពីអេក្លូប៊ិន ។
-បន្សល់ដល់ការបញ្ចេញអុកស៊ីសែន ។
-បង្កើនជាតិកូឡេស្តេរ៉ូលក្នុងឈាម ។
-ធ្វើឲ្យមានភាពមិនប្រក្រតីក្នុងបេះដូង ។
-បង្កើនការទាមទារអុស៊ីសែនមកចិញ្ចឹមរាងកាយ ។
-អត្រានៃការគាំងបេះដូងមានខ្ពស់បំផុតនៅក្នុងចំណោមបុរសអាយុពី៣៥ទៅ៤០ឆ្នាំ ។
-ធ្វើឱ្យរណបបណ្តាញកោសិកាដែលបង្កើនជញ្ចាំងសរសៃឈាម ដែលអាចធ្វើឲ្យកើនអាតូរីយ៉ូក្លេរ៉ូស៊ីស ។
ទម្លាប់នៃការជក់បារីមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់អុកស៊ីសែន និងសរសៃឈាមនោះទេ ក៏អាចបណ្តាលឱ្យកើតមានជំងឺមហារីក និងបេះដូងជាដើម ៕
ចែករំលែកព័តមាននេះ