ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំគាត់ទេ អតីត​តារា​ឆ្នាស​ឆ្នើម​សិច​ស៊ី​ គាត់​នឹង​បង្ហាញ​មុខ​ឆាប់​ៗ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​កាច​ឆ្នាស​ឆ្នើម​សិច​ស៊ី​អ្នកស្រី​ សាក់ ស៊ី​ស្បោង នឹង​បង្ហាញ​មុខ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០១៧ ។…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​កាច​ឆ្នាស​ឆ្នើម​សិច​ស៊ី​អ្នកស្រី​ សាក់ ស៊ី​ស្បោង នឹង​បង្ហាញ​មុខ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​លោក​យាង វ​ណ្ឌី ប្រធាន​​​ក្រុមព្រះ​សុរិយា​ដែល​លោក​បាន​ចំណាយពេល​ជា​ច្រើន​ខែ​ទាក់ទង​អ្នកស្រី​ សាក់ ស៊ី​ស្បោង អតីត​តារាភាពយន្ត​ជំនាន់​លោក​គង់ សំ​អឿ​ន ។

លោក​យាង វ​ណ្ឌី ឲ្យ​ដឹង​ថា​«​ពួក​យើង​ជា​យុវជន បាន​រៀបចំ​កម្មវិធី​នេះ​ដើម្បី​ឲ្យ​បងប្អូន​ទាំងអស់​បាន​ទស្សនា​ភាពយន្ត​ក្នុង​ទិដ្ឋភាព​មួយ​ដ៏​អស្ចារ្យ ដែល​មិន​ធ្លាប់​មាន​សោះ​ចាប់​តាំងពី​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខ​សន្តិភាព ក្រោម​ម្លប់​នៃ​អង្គ​ព្រះមហាក្សត្រ ។

លោកយាយ​លោកតា​ដែល​នៅ​រស់រាន និង​យុវជន​ជំនាន់​ថ្មី​អាច​មក​ស្គាល់​ទស្សនា​ជា​មួយ​តារា​សម្តែង​ដ៏​ឆ្នើម​បំផុត​នៃ​យុគមាស​នៃ​ភាពយន្ត​ខ្មែរ មាន​ពីរ​រសជាតិ​នៃ​ការ​សម្តែង គឺ​តួ​សម្តែង​ទឹកភ្នែក​លោកស្រី​ឌី សា​វ៉េ​ត និង​តួ​សម្តែង​កាច​ឆ្នាស​ឆ្នើម លោកស្រី​សាក់ ស៊ី​ស្បោង លោកស្រី​ទាំង​ពីរ​នឹង​បង្ហាញខ្លួន​ជូន​សាធារណជន នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​រសៀល​ដល់​មោង​៦​ល្ងាច នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ CJCC​ ស្ថិត​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ សម្រាប់​សំបុត្រ​អាច​រក​ទិញ​នៅ​ទីតាំង​ខាងលើ​តម្លៃ​១០​ដុល្លារ ហើយ​សម្រាប់​សិស្ស​និស្សិត​៥​ដុល្លារ ​ដោយ​គ្រាន់តែ​បង្ហាញ​កាត​សម្គាល់​ខ្លួន » ។

លោក​យាង វ​ណ្ឌី រំពឹង​ថា នា​ឱកាស​នោះ​មាន​មហាជន​ចូល​រូ​ម​ច្រើន​តាម​ការ​គិត​ទុក​ដើម្បី​​បាន​សាកសួរ​សុខទុក្ខ​អ្នកស្រី​ សាក់​ ស៊ី​ស្បោង ដែល​បែក​ពី​ស្រុក​ខ្មែរ​ជិត​៤០​ឆ្នាំ​មក​ហើយ​។ ជំនួយការ​កម្មវិធី​លោក​វី​រៈ ឱ្យ​ដឹង​ថា «​មិនមែន​ជា​ការ​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ​ដែល​ពួក​យើង​តាម​បញ្ចុះបញ្ចូល​តារា​សម្តែង​លោកស្រី​ សាក់ ស៊ី​ស្បោង បាន​រហូត​គាត់​សម្រេចចិត្ត​ទទួល​កម្មវិធី​ពួក​យើង ។ យើង​ទាំងអស់​គ្នា​ជា​យុវជន​ជំនាន់​ក្រោយ​បាន​រំលេច​​អ្វី​ជា​ច្រើន​ជូន​ដល់​លោកស្រី​បានឃើញ​ជា​តឹកតាង​ទើប​ចុង​ក្រោយ​បានការ​ឯក​ភាព ហើយ​បងប្អូន​គួរតែ​មក​ជួប​ផ្ទាល់​តារា​បាត់​មុខ​ជិត​៤០​ឆ្នាំ​នេះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ