ការមានរបួស វាអាចកើតឡើងដោយសារតែការធ្វេសប្រហែសរបស់លោកអ្នក ។ បើ គ្រាន់តែមានរបួសបន្តិចបន្តួចនោះ វាមិនមែនជារឿងធំទេ តែបើសិនជាមានរបួស ហើយមានកម្ទេច ដូចជាអំបែងនៅជាប់មុខរបួសទៀតនោះ គឺជារឿងពិបាក ព្រោះអាចបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ហើយបើសិនជាអ្នករងគ្រោះដកឬយកវត្ថុនោះចេញ ដោយមិនបានប្រុងប្រយ័ត្ន អាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ ដែលអាចធ្វើឲ្យហូរឈាមខ្លាំង ។
ដើម្បីការពារកុំឲ្យមានផលវិបាកទាំងនេះគប្បីអនុវត្តតាមវិធីខាងក្រោមនេះមានដូចជា៖

-ចូលកុំយកវត្ថុដែលនៅជាក្នុងរបួសនោះចេញ ព្រោះអាចធ្វើឲ្យឈាមហូរខ្លាំង និងអាចធ្វើឲ្យរបូសកាន់តែធ្ងន់ឡើង ។
-គួរប្រើក្រណាត់ស្បែបិទរបួស ឬសម្លីបិទគ្របវត្ថុនោះ ហើយប្រើបង់រុំរបួសមករុំជុំវិញ វត្ថុនោះសម្រាប់ជួយឱ្យមានកម្លាំងសង្កត់ជុំវិញរបួស ឬត្រង់វត្ថុដែលនៅដោតជាប់គប់ជ្រៅ។
-ឃាត់ឈាមដោយការសង្កត់បរិវេណរបួសខាងៗ វត្ថុទាំងសងខាងរួចច្របាច់ចូលរកគ្នា។
-ឱ្យជនរងគ្រោះគេងចុះ ហើយត្រកងលើផ្នែកដែលរបួស ឬបិទរបួស និងវត្ថុដោតជាប់ដោយក្រណាត់បិទរបួស ។
-ត្រូវប្រយ័ត្នពេលដាក់ក្រណាត់ជុំវិញសម្លីដែលគ្របវត្ថុត្រូវលើកសម្លីខ្ពស់ប្រហែលវត្ថុដែលលេចចេញមកខាងក្រៅ ហើយប្រយ័ត្នកុំទាញ ឬអូសក្រណាត់ដែលគ្របវត្ថុឱ្យរកិតចុះមកខណៈដាក់ក្រណាត់ជុំវិញវា ។ បើគិតថាដាក់សម្លីឲ្យខ្ពស់ប្រហែលវត្ថុមិនបាន ក៏កុំធ្វើបណ្តោយឲ្យវត្ថុដែលនៅដោតជាប់លេចធ្លាយចេញមកល្អជាង មិនចាំបាច់គ្របក្រណាត់បិទរបួសទេ ។
-ដាក់ចុងបង់រុំរបួសឱ្យគ្របលើផ្នែកមួយនៃក្រណាត់ដែលដាក់ត្រកងវត្ថុ ដោយដាក់ផ្នែកដែលនៅជិតខ្លួនអ្នកជំងឺមុន រួចហើយរុំទៅជុំវិញ ។
-រុំបង់រុំអមពីខាងក្រោមបរិវេណដែលរបួសឡើងមក ហើយរុំផ្ទុយទៅនឹងផ្នែកម្ខាងទៀត។
-រុំបន្តទៀតរហូតទាល់តែមានអារម្មណ៍ណែន ដើម្បីមិនធ្វើឲ្យសម្លីដែលរុំរបួសចេញមក។ សម្រាប់់អ្នកដែលគិតថាមានឆ្អឹងបាក់ គួរត្រកងផ្នែកដែលរបួសជាប់ កុំឲ្យធ្វើចលនា ។ ត្រូវប្រញាប់នាំអ្នកជំងឺទៅជួបគ្រូពេទ្យ ។ ទាំងរបួសមុតជ្រៅ ឬមិនជ្រៅក៏ត្រូវតែទៅជួបជាមួយ គ្រូពេទ្យដើម្បីព្យាបាល និងសម្លាប់មេរោគ ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ធ្ងន់ ឬក៏ធ្វើឲ្យរបួសក្លាយ ៕
ចែករំលែកព័តមាននេះ