ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បិទផ្លូវ និង​ដាក់​រនាំង​ការពារ​ជុំវិញ​តុលាការ​កំពូល​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា តុលាការ​កំពូល បាន​បើក​សវនាការ​ជា​សាធារណៈ​លើ​បណ្តឹង «​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​»  ដោយ​នៅ​វេលាម៉ោង​០៧ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៦ វិច្ឆិកា នេះ…

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា តុលាការ​កំពូល បាន​បើក​សវនាការ​ជា​សាធារណៈ​លើ​បណ្តឹង «​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​»  ដោយ​នៅ​វេលាម៉ោង​០៧ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៦ វិច្ឆិកា នេះ ឃើញ​មាន​មេធាវី​ចំនួន​៥នាក់ តំណាង​ឱ្យ​ក្រសួងមហា​ផ្ទៃ បានចូលទៅ​​ស្តាប់សវនការ ខណៈ​ខាងមេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​វត្ត​មាន​នោះទេ ។

នា​​ព្រឹក​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ដដែល​នេះ  ក៏​ឃើញ​មាន​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​យក​​រនាំង​បិទផ្លូវ​ជា​ច្រើន មក​ដាក់​ត្រៀម​​រៀបចំ​រារាំង​​សកម្មភាព​ណា​មួយ ដែល​អាច​កើតឡើង​ក្នុង​គោលបំណង​តវ៉ា នៅ​ពេល​តុលាការ​កំពូល​បើក​សវនាការ​សម្រេច​លើ​ជោគវាសនា​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ  ។ ដែលការ​រនាំង​បិទផ្លូវ​ទាំង​នេះ បាន​ដាក់​ត្រៀម​​នៅ​លើ​ដង​វិ​ថី ក្បែរ​តុលាការ​កំពូល​ ។

​រនាំង​ដាក់​នៅ​ចំណុច​មុខ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី កែង​វិ​ថី​ព្រះ​ស៊ី​​សុ​វត្ថិ និង​ផ្លូវ​លេខ​១៨៤ ក្បែរ​សួនច្បារ​នាគ​បាញ់​ទឹក​កែង​វិ​ថី​សម្តេច​សុធារស​ និង​វិ​ថី​ព្រះ​សុរា​ម្រិ​ត កែង​ផ្លូវ​លេខ​១៩​ និង​២៤០ ​និង​មុខ​ច្រកចូល​តុលាការ​កំពូល ។ ​ដោយឡែក ​នៅ​មុខ​តុលាការ​កំពូល​មាន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​រួម​ទាំង​រថយន្ត​សម្រាប់​ជនសង្ស័យ កម្លាំង​នគរបាល​ការពារ​គោលដៅ​ដាក់​ពង្រាយ​ជុំវិញ​តុលាការ​កំពូល​ផង​ដែរ​ ។

គួររំលឹកថា កាលពី​ថ្ងៃ​ទី ១៣ វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ ស ខេ​ង ក៏​បាន​បង្គាប់​ឲ្យ​គណៈ​អភិបាលខេត្ត​ទូ​ទាំង​ប្រទេស ត្រៀមកម្លាំង​ប្រចាំ​បញ្ជា សម្រាប់​ទប់ស្កាត់​ចលនា​បះបោរ​ណាមួយ ដែល​រដ្ឋាភិបាល​សង្ស័យ​ថា ឧបាយកល​ក្នុង​ការ​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​។ បញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​អាជ្ញាធរ​ខេត្ត និង​កងកម្លាំង​ត្រៀមខ្លួន នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា​នេះ ក្នុង​ការ​បង្ក្រាប​ចលនា​តវ៉ា និង​សកម្មភាព​ប្រឆាំង​ផ្សេង​ៗ​នៅ​កន្លែង​បះបោរ​ឲ្យ​ទាន់​ពេលវេលា ដើម្បី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​។ នេះ​បើ​តាម​លិខិត​របស់​រដ្ឋ​ម​ន្ត្រ៏​ក្រសួងមហាផ្ទៃ​។

អត្ថបទសរសេរ ដោយ