ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​កម្រិត​ពេក​ទាញ​កាំបិត​ដេញ​កា.ប់​អ្នក​ភូមិ​រត់​បាតជើង​ស​ព្រាត​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ជក់​ញៀន​ថ្នាំ​ដល់​កម្រិត​បាន​ធ្វើ​សកម្មភាព​ទាញ​យក​កាំបិត​ដេញ​កាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​រត់​បាតជើង​ស​ព្រាត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន​បាន និង​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ជនសង្ស័យ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ជក់​ញៀន​ថ្នាំ​ដល់​កម្រិត​បាន​ធ្វើ​សកម្មភាព​ទាញ​យក​កាំបិត​ដេញ​កាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​រត់​បាតជើង​ស​ព្រាត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន​បាន និង​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។
ជនសង្ស័យ ឈ្មោះ ជាតិ រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

លោក​អនុសេនីយ៍ឯក សរ សុភ​ក្ត្រា មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុម​៥ ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជនសង្ស័យ​បាន​យក​កាំបិត​ដេញ​កាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ បង្ក​ឲ្យ​ផ្អើល​ទាំង​យប់ ដោយសារ​តែ​គ្រឿងញៀន​ដល់​កម្រិត ។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​៥​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​នួន នី​ណា​រ៉ូ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ព្រមទាំង​ធ្វើការ​ឆែក​ក្នុង​ខ្លួន​ជនសង្ស័យ​រក​ឃើញ​ម៉ា​ទឺ​កក​ក​១​កូន​ថង់​តូច កាំបិត​ខ្វែវ​១ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​ខ្លួន​បាន​ជក់​ថ្នាំ​ដែល​មិត្តភក្តិ​ឲ្យ​ចូល​ពោះ​ភ្លាម ស្រាប់តែ​មានការ​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ជិតខាង​យ៉ាង​ខ្លាំង​ដោយ​ទ្រាំ​មិន​បាន​ក៏​រត់​ទៅ​យក​កាំបិត​មក​ដេញ​កាប់​តែ​មិន​បាន​សម្រេច​ត្រូវ​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ អាវុធហត្ថ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

https://www.youtube.com/watch?v=Tw1Ad_WvqKo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ