ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ចេញ​មកពីណា​ហ្នឹង ចាប់​អូស​ដៃ​ចូល​កន្លែង​ងងឹត​លូក​ចាប់​សុដន់​នាង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៥​នាក់​បាន​ធ្វើ​សកម្មភាព​លូកលាន់​ទៅ​លើ​នារី​ម្នាក់​ធ្វើ​ឲ្យ​នារី​រូប​នោះ​ស្រែក​ឲ្យ​គេ​ជួយ ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ទាំងអស់ ដែល​ស្ដ្រី​នោះ​ចោទ​ថា​លូក​ចាប់​សុដន់​គាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៥​នាក់​បាន​ធ្វើ​សកម្មភាព​លូកលាន់​ទៅ​លើ​នារី​ម្នាក់​ធ្វើ​ឲ្យ​នារី​រូប​នោះ​ស្រែក​ឲ្យ​គេ​ជួយ ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ទាំងអស់ ដែល​ស្ដ្រី​នោះ​ចោទ​ថា​លូក​ចាប់​សុដន់​គាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ផ្លូវ​បេតុង នៅ​ជាប់​ក្លឹ​ប​ស៊ី​ធី ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​មានឈ្មោះ ឆុ​ន ច​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​អង្ក​រស ឃុំ​មាស​ឈរ ស្រុក​កំពង់ត្របែក ខេត្ដព្រៃវែង ។ ចំណែក​ស្ដ្រី​រង​គ្រោះ​មានឈ្មោះ ម​.​ច​.​ន អាយុ​២០​ឆ្នាំ មុខរបរ​លក់​ប្រហិត ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ មានស្រុក​កំណើត ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

បើ​តាម​សម្ដី​ស្ដ្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ដើរ​ចូល​ទៅ​ផ្ទះ​ដើម្បី​យក​ប្រហិត​មក​លក់ ដោយ​ដើរ​ចូល​តាម​ផ្លូវ​តូច​មួយ​នៅ​ជាប់​នឹង​របង​ក្លឹ​ប​ស៊ី​ធី ស្រាប់តែ​ពេល​ដើរ ចូល​ទៅ​ដល់​កន្លែង​ងងឹត ក៏​លេចមុខ​ជនសង្ស័យ​៤​ទៅ​៥​នាក់​ចេញ​មក​ធ្វើ​សកម្មភាព​ចាប់​ទាញ​ដៃ​រួច​ចាប់​សុដន់​របស់​គាត់ ធ្វើ​ឲ្យ​គាត់​ភ័យ​ស្លន់ស្លោ​បាន​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ ចេញ​មក​ជួយ​ចាប់​បាន​ជនសង្ស័យ​ម្នាក់ និង​ស្វាគមន៍​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្ដាល​ឲ្យ​បែក​មុខ​បែក​មាត់ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​នាំ​ជនសង្ស័យ​ម្នាក់​ដែល​ស្ដ្រី​នោះ​អះអាង​ថា​ជា​អ្នក​ចាប់​សុដន់​របស់​គាត់​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ចំណែក​បក្ខពួក​របស់​ជនសង្ស័យ​នោះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​រូប​នោះ​បាន​និយាយ​ទាំង​សភាព​ស្រវឹងស្រា​ថា រូបគេ​មិន​បាន​ចាប់​សុដន់​នារី​ម្នាក់​នោះ ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​តាម​ច្បាប់ ចំណែក​ជនសង្ស័យ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ