ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​អាក្រក់​ទាំង​5​នៃ​ថ្នាំ​កម្លាំង

6 ឆ្នាំ មុន

ថ្នាំ​កម្លាំង​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​អ្នកមាន​ស្មារតី​ខ្លាំង ។ ជា​ញឹកញាប់​វា​មាន​សារធាតុ​តូ​រី​ន និង​វីតាមីន B6 ដើម្បី​ផ្តល់​ថាមពល​ដល់​រាង​កាយ​អ្នក ។ អេឡិចត្រូលីត​ក៏​ត្រូវ​បាន​គេ​បន្ថែម​ចូល​ផង​ដែរ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​សាច់ដុំ និង​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ។…

ថ្នាំ​កម្លាំង​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​អ្នកមាន​ស្មារតី​ខ្លាំង ។ ជា​ញឹកញាប់​វា​មាន​សារធាតុ​តូ​រី​ន និង​វីតាមីន B6 ដើម្បី​ផ្តល់​ថាមពល​ដល់​រាង​កាយ​អ្នក ។ អេឡិចត្រូលីត​ក៏​ត្រូវ​បាន​គេ​បន្ថែម​ចូល​ផង​ដែរ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​សាច់ដុំ និង​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ។ ពួក​វា​រួម​មាន​សារជាតិ​រ៉ែ​ដូច​ជា​សូ​ដ្យូ​ម កាល់ស្យូម ក្លរួ ប៉ូ​តា​ស្យូ​ម និង​ម៉ាញេស្យូម ។

ថ្នាំ​ទាំងនេះ​មាន​ភាព​ពេញ​និយម​ចំពោះ​អត្ត​ព​លិ​ក​ដែល​ចង់​បង្កើន​សមត្ថភាព​ក្នុង​ការ​លេង​កីឡា ។ ប្រសិនបើ​ពួក​គេ​ប្រើប្រាស់​ថ្នាំ​នេះ​មិន​បាន​ត្រឹមត្រូវ វា​អាច​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ទាំង​ប្រាំ​ខាងក្រោម ។

១-​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​កើនឡើង​ខ្ពស់
ថ្នាំ​កម្លាំង​អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ក្នុង​បរិមាណ​ដ៏​ច្រើន ។ វា​អាច​នាំ​ឱ្យ​មាន​សារជាតិ​ប៉ូ​តា​ស្យូ​ម​មាន​កម្រិត​ខ្ពស់​ក្នុង​ឈាម ។

រោគ​សញ្ញា​ដែល​បង្ហាញ​ថា​អ្នកមាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ក្នុង​ឈាម​គឺ​ចង់​ក្អួត ស្ពឹក ឆាប់​ខឹង ខ្សោយ​សាច់ដុំ ឈឺក្រពះ និង​រាក ។ សារធាតុ​ប៉ូ​តា​ស្យូ​ម​ក៏​អាច​គ្រប់គ្រង​សាច់ដុំ​បេះដូង​របស់​អ្នកផង​ដែរ ដូច្នេះ​នៅ​ពេល​ឈាម​របស់​អ្នកមាន​ប៉ូ​តា​ស្យូ​ម​ក្នុង​កម្រិត​មួយ​ខ្ពស់ វា​អាច​នាំ​ឱ្យ​ចង្វាក់បេះដូង​ដើរ​យឺត ឬ​សន្ល​ប់​។

២-​កាល់ស្យូម​ក្នុង​ឈាម​កើនឡើង​ខ្ពស់
ផល​ប៉ះពាល់​មួយទៀត​នៃ​ថ្នាំ​កម្លាំង​គឺ​ការ​កើនឡើង​កម្រិត​កាល់ស្យូម​ខ្ពស់​ក្នុង​ឈាម ។ សារធាតុ​រ៉ែ​នេះ​ចាំបាច់​សម្រាប់​មុខងារ​សរសៃប្រសាទ និង​ការ​កន្ត្រាក់​សាច់ដុំ ។ វា​ក៏​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង ធ្មេញ និង​ឈាមកក​ផង​ដែរ ។

ជាតិ​កាល់ស្យូម​ក្នុង​ឈាម​កើនឡើង​ខ្ពស់​អាច​នឹង​មិន​បង្ក​ឱ្យ​មាន​រោគ​សញ្ញា ។ ប៉ុន្តែ​ប្រសិនបើ​វា​មាន​រោគ​សញ្ញា អ្នក​អាច​សម្គាល់​ឃើញ​ថា​មានការ​ឈឺចាប់​ឆ្អឹង អស់កម្លាំង រវើរវាយ ចង្អោរ និង​ការ​រមួល​សាច់ដុំ ។ សម្ពាធ​នៅ​លើ​តម្រងនោម​ដោយសារ​ការ​កើនឡើង​ជាតិ​កាល់ស្យូម​ក៏​អាច​នាំ​ឱ្យ​មានការ​កើនឡើង​ការ​ស្រេកទឹក ឬ​បត់ជើងតូច​ច្រើន​ដង ។

៣-​សូ​ដ្យូ​ម​ក្នុង​ឈាម​កើនឡើង​ខ្ពស់
រាង​កាយ​ត្រូវការ​ជាតិ​សូ​ដ្យូ​ម​ដើម្បី​រក្សា​តុល្យភាព​ជាតិ​ទឹក ។ វា​ក៏​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ និង​សរសៃប្រសាទ​ធ្វើការ​បាន​ត្រឹមត្រូវ​តាម​មុខងារ​របស់​វា​ផង​ដែរ ។ ទោះជា​យ៉ាងណា​ក្តី ការ​ប្រើប្រាស់​ថ្នាំ​កម្លាំង​អាច​នាំ​ឱ្យ​កម្រិត​សូ​ដ្យូ​ម​ក្នុង​ឈាម​កើនឡើង​ខ្ពស់ ។

ផល​ប៉ះពាល់​នៃ​បញ្ហា​នេះ​ជា​ធម្មតា​មិន​បង្ហាញ​ឡើង​នោះ​ទេ រហូត​ដល់​កម្រិត​សូ​ដ្យូ​ម​ក្នុង​ឈាម​របស់​អ្នក​ឡើង​ខ្ពស់​ខ្លាំង ។ រោគ​សញ្ញា​មាន​ចាប់ពី​ចង្អោរ និង​ក្អួត​រហូត​ដល់​ខ្សោយ​សាច់ដុំ និង​ប្រកាច់ ។

៤-​ម៉ាញេស្យូម​ក្នុង​ឈាម​កើនឡើង​ខ្ពស់
រាង​កាយ​របស់​អ្នក​អាច​បញ្ចេញ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ច្រើន​ហួសហេតុ ប្រសិនបើ​អ្នក​ប្រើ​ប្រាស់​​ថ្នាំ​កម្លាំង​ច្រើន​ពេក ការ​ពុល​ម៉ា​ញ៉េ​ស្យូ​ម​ក៏​អាច​កើតឡើង​ផង​ដែរ ។

រោគ​សញ្ញា​អាច​រួម​មាន​ចង្អោរ ក្អួត មុខ​ឡើង​ក្រហម សម្ពាធ​ឈាម​ចុះ​ទាប និង​លំបាក​ក្នុង​ការ​ដកដង្ហើម ។ ក្នុង​ករណី​ធ្ងន់ ចង្វាក់បេះដូង​លោត​មិន​ទៀងទាត់ និង​ការ​គាំងបេះដូង​អាច​កើតឡើង ។

៥-​ខូចខាត​តម្រងនោម
ថ្នាំ​កម្លាំង​អាច​បង្ក​បញ្ហា​ធ្ងន់​ដល់​តម្រងនោម​របស់​អ្នក ។ តម្រងនោម​នឹង​ធ្វើការ​កាន់តែ​ខ្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​កើន​អេឡិចត្រូលីត​ខ្លាំង​ពេក ដែល​ធ្វើ​ឱ្យ​ពួក​វា​ងាយ​រង​ការ​ខូចខាត​កាន់តែ​ខ្លាំង ។

គ្រឿងផ្សំ​ផ្សេង​ទៀត​ដូច​ជា​សារធាតុ​តូ​រី​ន និង​វីតាមីន B6 ក៏​អាច​មាន​គ្រោះថ្នាក់ ។ សារ​ធាតុ​តូ​រី​ន​គឺជា​អាស៊ី​ដ​អា​មី​ណូ​ដែល​សំខាន់ ប៉ុន្តែ​វា​នឹង​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ និង​តុល្យភាព​អា​ស៊ូ​ត​នៅ​ពេល​វា​មាន​កម្រិត​ខ្ពស់​ពេក ។ វីតាមីន B6 ច្រើន​ពេក ដែល​ចាំបាច់​សម្រាប់​ការ​ធ្វើ​មេតាបូលីស​ប្រូ​តេ​អុ​ី​ន អាច​បណ្តាល​ឱ្យ​ស្ពឹក និង​មាន​បញ្ហា​សរសៃប្រសាទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ