ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តារាសម្ដែង​កូនខ្មែរកាត់-បារាំង​Berenice Marloheឆ្លៀត​ឱកាស​​​បង្អួត​ដើម​ទ្រូង​​លើ​កម្រាល​ព្រំ​ពណ៌ក្រហម​

11 ឆ្នាំ មុន

យោងតាម​​ប្រភពព័ត៌មាន​​ដេលីម៉េល​​ ចេញ​ផ្សាយ​កាលពីថ្ងៃពុធ ទី​២៤ តុលា ឆ្នាំ​២០១២ ​​បាន​ឱ​្យ​ដឹងថា ​តារា​សម្ដែង​កូន​កាត់​បី​សាសន៍​បារាំង​-ខ្មែរ និងចិន ​​នាង ​Berenice Marlohe ​បាន​​ធ្វើ​​ឱ្យកក្រើក​​វេទិកា​​ពី​ស្រទាប់​ទស្សនិក​ជន​​​ដែល​បាន​ចូល​រួម​ទស្សនា​​​ ខណៈ​​ពេល​​ដែល​នាង​​​ដើរ​លើ​កម្រាល​ព្រំពណ៌​​ក្រហម​​បញ្ចេញ​ដើម​ទ្រូង​​ដ៏​ទ្រលុកទ្រលន់​​ស្រស់ផូរផង់ ក្នុង​ឱកាសចាក់​បញ្ចាំង​​​​ខ្សែ​

យោងតាម​​ប្រភពព័ត៌មាន​​ដេលីម៉េល​​ ចេញ​ផ្សាយ​កាលពីថ្ងៃពុធ ទី​២៤ តុលា ឆ្នាំ​២០១២ ​​បាន​ឱ​្យ​ដឹងថា ​តារា​សម្ដែង​កូន​កាត់​បី​សាសន៍​បារាំង​-ខ្មែរ និងចិន ​​នាង ​Berenice Marlohe ​បាន​​ធ្វើ​​ឱ្យកក្រើក​​វេទិកា​​ពី​ស្រទាប់​ទស្សនិក​ជន​​​ដែល​បាន​ចូល​រួម​ទស្សនា​​​ ខណៈ​​ពេល​​ដែល​នាង​​​ដើរ​លើ​កម្រាល​ព្រំពណ៌​​ក្រហម​​បញ្ចេញ​ដើម​ទ្រូង​​ដ៏​ទ្រលុកទ្រលន់​​ស្រស់ផូរផង់ ក្នុង​ឱកាសចាក់​បញ្ចាំង​​​​ខ្សែ​ភាព​យន្ត​​​ Jame Bond ​ទី​២៣ គឺ​រឿង​ ​​Skyfall ​ក្នុងទីក្រុង​ឡុង​​ ។ ​

​តា​រាសម្ដែង​​វ័យ​​៣៣​ឆ្នាំរូប​នេះ​ ​បាន​ស្លៀក​រ៉ូប​​​ពណ៌ក្រហម​​​ដើរ​​លើ​កម្រាល​ព្រំ​​បញ្ចេញ​ដើម ទ្រូង​​​ ធំ​ទូលាយ​បង្អួត​ទស្សនិក​ជន​​​​ធ្វើ​ឱ្យ​ក្រសែ​ភ្នែក​អ្នក​ចូល​រួម​គ្រប់​ៗគ្នា​បាញ់​តម្រង់​​ចំ​ដើម​ទ្រូង​របស់នាង​​ ។ ​នាង​ Berenice Marlohe ​បាន​និយាយ​​ថា ​ខ្ញុំ​មិន​​ដែល​ទទួលបាន​ឱកាស​​បែបនេះ​ទេពី​មុន​​មក​​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​​​ខ្លាំង​ណាស់​​​ ជា​ពិសេស​​​ខ្ញុំ​បាន​ដឹក​ដៃ​តួ​ឯក​​ប្រុស​ក្នុង​រឿង​Skyfall ​គឺ​លោក​​Daniel Craig ​​និង​ជាពិ​​សេស​​​​​នោះខ្ញុំ​​បានថើបគាត់​ទៀត​ផង​ ។ ​

​គួរ​រំលឹក​ដែរ​ថា Berenice Marlohe ​កើត​នៅ​ឆ្នាំ​​ ១៩៧៩ ​ក្នុងទីក្រុង​​បារីស ប្រទេសបារាំង​​​នាង​គឺជា​កូន​ស្រីតែម្នាក់គត់ក្នុង​គ្រួសារ​​ ។ ម្ដាយ​របស់នាង​គឺជាជន​​ជាតិបារាំង​​​ ចំណែក​ឯឪពុក​គឺជាកូនកាត់​ខ្មែរ-ចិន​​ ។​​ នាង​គឺជាតារា​សម្ដែង​ដ៏ល្បី​ឈ្មោះ​​មួយរូបក្នុង​ប្រទេសបារាំង​​ ។ ដោយ​សារ​​នាង​​មាន​ទេពកោសល្យ​​​បែបនេះ​ហើយ​​ ទើប​ធ្វើ​ឱ្យ​នាង​មាន​​ឱកាស​​ថតខ្សែ​ភាព​យន្ត​ ​Jame Bond លើក​ទី​២៣​ក្នុងរឿង ​Skyfall ​៕