ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ខ្មែរ​នៅ​ម៉ា​ឡេ​ស៊ី​ និង​វៀតណាម​ជួយ​សង្គ្រោះ​ពលករ​.-ពល​ការិនី​ខ្មែរ​៦​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក​ជុំ សុន្ទរី​ បាន​បញ្ជាក់​ឱ្យ​ដឹង​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ថា​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេ​ស៊ី បាន​អន្តរា​គមន៍​​ជួយ​ដោះស្រាយ​បញ្ហា​…

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក​ជុំ សុន្ទរី​ បាន​បញ្ជាក់​ឱ្យ​ដឹង​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ថា​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេ​ស៊ី បាន​អន្តរា​គមន៍​​ជួយ​ដោះស្រាយ​បញ្ហា​ និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​​ការិនី​ខ្មែរ​ចំនួន​៤​នាក់ ​និង​ប្រទេស​វៀតណាម​២​នាក់​។

​ពល​ការិនី សឿ​ន ម៉ារ​ឌី អាយុ​២៩​ឆ្នាំ មក​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង (២) ពល​ការិនី សាំង ស៊ន អាយុ​៣៨​ឆ្នាំ មក​ពី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​​ឆ្លងកាត់​ប្រទេស​ថៃ​ទៅ​ធ្វើការ​ជា​អ្នក​បោសសំអាត​នៅ​ម៉ា​ឡេ​ស៊ី កាលពី​ខែមីនា ឆ្នាំ​​២០១៧ តាម​រយៈ​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា​។ ដោយ​ចង់​ត្រឡប់​មក​កម្ពុជា​វិញ ពល​ការិនី​​ទាំង​ពីរ​នាក់ បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧។ អ្នក​ទាំង​ពីរ បាន​ទទួល​ប្រាក់ខែ​គ្រប់​ចំនួន​ពី​និយោជក​។ ពល​ការិនី ណា​ង ឆូ​យ អាយុ​​២៧​ឆ្នាំ មក​ពី​ស្រុក​តំបែរ ខេត្តកំពង់ចាម បាន​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ម៉ា​ឡេ​ស៊ី កាល​ពី​ខែកញ្ញា ឆ្នាំ​២០១៦​។ ដោយសារ​ពល​ការិនី​ចង់​ត្រឡប់​មក​កម្ពុជា​វិញ ភ្នាក់ងារ​ក្រុម​ហ៊ុន បាន​នាំ​នាង​ទៅ​ស្ថានទូត​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ ព្រមទាំង​ប្រគល់​លិខិត​ឆ្លងដែន និង​ប្រាក់ខែ​ដែល​នៅ​ខ្វះ ជូន​ពល​ការិនី​។

​ពលករ គង់ សុ​ខុន អាយុ​៣៥​ឆ្នាំ មក​ពី​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង បាន​ទៅ​រក​ការងារ​ធ្វើ​​នៅ​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ តាម​រយៈ​មេខ្យល់​។ ក្រោយ​ដឹង​ថា​ចាញ់​បោក​មេខ្យល់ គាត់​បាន​លួច​រត់​ចេញពីផ្ទះ​មេខ្យល់ និង​ទៅ​លាក់ខ្លួន​នៅផ្ទះ​មិត្តភក្តិ​នៅ​រដ្ឋ Selangor​។ ស្ថានទូត​បាន​ទទួល​យក​ពលករ គង់ សុ​ខុន មក​ស្នាក់​នៅ​ក្នុង​ស្ថាន​ទូត​​នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ និង​បាន​ចេញ​លិខិត​ធ្វើ​ដំណើរ និង​ឧបត្ថម្ភ​ថ្លៃបង់​ពិន័យ​​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ា​ឡេ​ស៊ី ហើយ​អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេសន៍​(IOM) បាន​ឧបត្ថម្ភ​សំបុត្រ​យន្តហោះ​ជូន​ពលករ តាម​សំណូមពរ​របស់​ស្ថានទូត​។

​ពល​ការិនី​៣​នាក់ បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​​២០១៧ វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក ​តាម​ជើង​យន្តហោះ ​MH754​។ ចំណែក​ពល​ករ គង់ សុ​ខុន បាន​មក​ដល់​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩និង​៥០​នាទី​ព្រឹក តាម​ជើង​យន្តហោះ AK754​។ លោក​បាន​លើក​ឡើង​ថា​៖ ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​​ប្រចាំ​ប្រទេស​វៀតណាម បាន​សហការ​ជាមួយ​នគរបាល ខេត្ត​ឡាក់​សឺ​ន ជួយ​សង្គ្រោះ​នារី​ខ្មែរ​២​នាក់ ឈ្មោះ ព​.​ឡ​.​ល អាយុ​២១​ឆ្នាំ និង​ឈ្មោះ ល​.​ច អាយុ​២៧​ឆ្នាំ មក​ពី​ស្រុក​​ឆ្លូង ខេត្តក្រចេះ ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំ​យក​ទៅ​រៀប​ការ​នៅ​ប្រទេស​​ចិន​។ នារី​ទាំង​ពីរ​នាក់ បាន​ចេញដំណើរ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៧ ទៅ​ដល់​ខេត្ត​ឡាក់​សឺ​ន នៅ​ថ្ងៃ​ទី​២៩ ខែតុលា ដោយ​មេខ្យល់​រង់ចាំ​ទទួល​នៅ​ចំណត​រថយន្ត ហើយ​បម្រុង​នាំ​ឆ្លង​ដែន​ទៅ​ប្រទេស​ចិន ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ខេត្ត​ឡាក់​សឺ​ន​ ឃាត់ខ្លួន​សួរនាំ​។ ស្ថានទូត​បាន​ទទួល​នារី​ទាំង​ពីរ​នាក់​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន ដើម្បី​រៀបចំ​សំណុំ​បែបបទ​បញ្ជូន​មក​កម្ពុជា​វិញ ហើយ​ពួក​គេ​បាន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៤និង​១០​នាទី​។

កែសម្រួលដោយ