ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូល​ឆ្លើយ​បំភ្លឺ ​រឿង​បាត់​បច្ច័យ​បុណ្យសព លោក កែម ឡី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​ សម្រាប់​សហ​គមន៍ លោក មឿ​ន តុលា កាល​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា នេះ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​ សម្រាប់​សហ​គមន៍ លោក មឿ​ន តុលា កាល​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា នេះ បាន​ចូល​បំភ្លឺ ចំពោះ​មុខ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ដែល​រឿង​បាត់​បច្ច័យ​បុណ្យសព លោក​កែម ឡី ។

លោក មឿ​ន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហ​គមន៍ និង លោក ប៉ា ងួ​ន​ទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ត្រូវ​បាន​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ ឲ្យ​ចូល​បំភ្លឺ​ជូន​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៧ ហើយ​ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ការ​គ្រប់គ្រង​បច្ច័យ​បុណ្យសព​លោក​បណ្ឌិត កែម ឡី និង​បទ​រំលោភ​លើ​ទំនុកចិត្ត តាម​ពាក្យបណ្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​។

នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​លោក ពេជ្រ ស្រស់ កាលពី​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧ បាន​សរសេរ​រៀបរាប់​យ៉ាង​ដូ​ចេះ្ន​ថា «​ក្នុង​នាម​ខ្ញុំ​ជា យុវជន​ខ្មែរ​មួយ​រូប ដែល​តែងតែ​គោរព ស្រលាញ់ លោក​បណ្ឌិត កែម ឡី ប៉ុន្តែ​ជា​អកុសល​ត្រូវ​ឃាតករ​គ្មាន​ចិត្តមេត្តា បាន​វាយប្រហារ សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​កណ្តាល​ទីក្រុង​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​។ ក្រោយ​ពី​លោក​បណ្ឌិត​បាន​ស្លាប់ គឺ​ការ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​ខ្មែរ​ត្រឹមត្រូវ​នៅ​បរិវេណ​វត្ត​ចាស់ រាជធានី​ភ្នំពេញ ដោយ​មាន​ចាត់តាំង គណៈកម្មការ​បុណ្យ សព​ច្បាស់លាស់​។ ប៉ុន្តែ​អ្វី​ដែល​ជា​ព័ត៌មាន​អកុសល​បន្ថែម​មួយទៀត​នោះ​គឺ​មានការ​សង្ស័យ​ថា លុយ​បុណ្យសព​ដែល បងប្អូន​ចូល បច្ច័យ​នា​ពេល​កន្លង មក​នោះ​ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​គណៈកម្មការ​បុណ្យ បាន​ធ្វើ​ឲ្យ​អ្នកចូលរួម​បុណ្យ​ខកចិត្ត​និង​ធ្វើ​ក្រុម គ្រួសារ​លោក​បណ្ឌិត កែម ឡី ជួប​ការ​លំបាក​ខ្វះខាត​ថវិកា ចំណាយ​ផ្សេង​ៗ ជា​ពិសេស​ខ្វះខាត​ថវិកា​ចំណាយ​លើ ការ​សាងសង់​ចេតិយ​ជូន​លោក​បណ្ឌិត កែម ឡី តែ​ម្តង​»​។

នៅ​ក្នុង​ពាក្យបណ្ដឹង​បាន​សរសេរ​ទៀត​ថា «​ក្នុង​ន័យ​នេះ ក្នុង​នាម​ខ្ញុំ​ជា​យុវជន​មួយ​រូប ដែល​តែងតែ​គោរព ស្រលាញ់ លោក​បណ្ឌិត កែម ឡី សូម​ស្នើរ​ដល់ ឯកឧត្តម​ព្រះរាជអាជ្ញា មេត្តា​បើក​ការ​ស៊ើបអង្កេត​ស្វែងរក ការ​ពិត​លើ​ប្រាក់​បច្ច័យ​បាន​មក​ពី​ការ​ចូល​បុណ្យសព​លោក​បណ្ឌិត កែម ឡី កន្លង​មក​ដែល​គ្រប់គ្រង​ដោយ គណៈ​កម្ម ការ​បុណ្យសព ដោយ​ក្តី​អនុគ្រោះ ដើម្បី​ផ្តល់​យុត្តិធម៌ ដល់​អ្នក​ចូល​បុណ្យសព និង​ដើម្បី​ភាព​ស្អាតស្អំ​សង្គម កុំ​ឲ្យ​តម្លៃ​ព្រះពុទ្ធ​សាសនា ធ្លាក់​ចុះ​តាម​រយៈ​បុគ្គល​ឆ្លៀតឱកាស​មួយ​ចំនួន​ដើម្បី​ផល​បនរ​យោ​ជ​បុគ្គល ។

មានការ​និន្ទា​មួយ​ចំនួន​បាន​លើក​ឡើង​ពាក់ព័ន្ធ​ករណី​ប​ច័យ​បុ​ណ្ទ​សព​លោក​បណ្ឌិត​កែម ឡី ដែល​ឈាន​ទៅ​មាន​បណ្ដឹង​នេះ​ថា លោក ពេជ្រ ស្រស់ មិន​មានគុណ​សម្បត្តិ​នៅ​ក្នុង​ការ​ប្ដឹង​នេះ​ទេ ។ ដើមបណ្ដឹង​គួរតែ​ជា​សាច់ញាតិ​របស់​សព​ទើប​វា​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ