ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គី តិច មេធាវី​ការពារ​ក្តី​សម្តេច​តេ​ជោ​ចូល​បំភ្លឺ​នៅ​តុលាការ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​០៦ វិច្ឆិកា​នេះ បាន​ចូល​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​តាម​ដីកាកោះ​របស់​លោក សៀង…

​រាជធានី​ភ្នំពេញ​៖ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​០៦ វិច្ឆិកា​នេះ បាន​ចូល​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​តាម​ដីកាកោះ​របស់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​បណ្ដឹង​ប្តឹង​លោក លឺ ឡាយ​ស្រេង អតីតមន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច ពី​ករណី​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ និង​បរិហា​កេរ្តិ៍​ជា​សាធា​រណៈ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

​តុលាការ​ក៏​បាន​កោះហៅ​លោក លឺ ឡាយ​ស្រេង ឱ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​២៧ ​ខែវិច្ឆិកា ផង​ដែរ តែ​យ៉ាងណាមិញ​លោក លី ឡាយ​ស្រេង ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ផុត​ទៅ​ហើយ ។

​សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ មេធា​រី តំណាង ដោយ​អាណត្តិ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ពាក្យបណ្តឹង​ផ្លូវការ ប្តឹង​​លោក លឺ ឡាយ​ស្រេង ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដោយ​ស្នើ​ឱ្យ​ផ្តន្ទាទោស​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០​លាន​រៀល ដល់​ដើម​បណ្តឹង​។ ការ​ដាក់​ពាក្យបណ្តឹង​របស់​លោក​មេធាវី គី តិច ធ្វើ​ឡើង​បន្ទាប់​ពី​លោក លឺ ឡាយ​​ស្រេង ជាមួយ​លោកស្រី គី លំអង អតីត​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច បាន​​សន្ទនា​គ្នា​ប្រមាថ​ព្រះ​ចេស្តា​លើ​អង្គ​ព្រះមហាក្សត្រ​យ៉ាងធ្ងន់ធ្ងរ និង​សម្តេចក្រុមព្រះ ហើយ​ថែម​ទាំង​និយាយ​ធ្វើ​ឱ្យ​ប៉ះ​​​ពាល់​ដល់​កេរ្តិ៍ឈ្មោះ ​កិត្តិយស កិត្តិ​ស័ព្ទ​យ៉ាងធ្ងន់ធ្ងរ ដល់​​ប្រមុខ​ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។

​ពាក្យបណ្តឹង​របស់​លោក គី តិច ប្តឹង​លោក លឺ ឡាយ​ស្រេង ​បាន​សុំ​ឱ្យ​ព្រះរាជអាជ្ញា​នៃ​អយ្យ​ការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្វើការ​ចោទប្រកាន់​ និង​ផ្តន្ទាទោស​ឈ្មោះ លឺ ឡាយ​​ស្រេង និង​ទាមទារ​ឱ្យ​បុគ្គល​នេះ​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០​លាន​រៀល​ដល់​ដើមបណ្តឹង​រដ្ឋប្បវេណី​។ បន្ថែម​ពីលើ​នេះ ពាក្យបណ្តឹង​ក៏​បាន​សុំ​ឱ្យ​តុលាការ​ប្រកាស​ផ្តន្ទាទោស​បន្ថែម​ផ្អែក​តាម​មាត្រា​៣១០ នៃ​ក្រមព្រហ្មទណ្ឌ​។

​ករណី​នេះ​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍ​នា នេះ​បាន​ស្នើ​ឱ្យ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​បន្ទាន់ និង​តឹងរ៉ឹង​បំផុត​​ចំពោះ​លោក លឺ ឡាយ​ស្រេង ដែល​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្ដា​អង្គ​ព្រះមហាក្សត្រ​។

​លោក​មេធាវី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ចូល​មក​តុលាការ​តាម​ការ​កោះ​របស់​តំណាង​អយ្យការ​បំភ្លឺ​លើក​បណ្តឹង​ដែល​ប្តឹង​លោក​ លឺ ឡាយ​ស្រេង​ បាន​និយាយ​ថា ស​ម្តេច​តេ​ជោ​បាន​ផ្តល់​លុយ​២​ម៉ឺន​ដុល្លារ​ដល់​សមាជិក​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​»​។ លោក​បន្ត​ថា ​ដោយសារ​តែ​ពេល​វេលា​ខ្លី​លោក​បាន​បញ្ជាក់​ប្រាប់​តំណាង​អយ្យកា​រថា​ សូម​រក្សា​ពាក្យបណ្តឹង​ដដែល។ ទន្ទឹម​នឹង​ការ​ប្រកាស​ប្ដឹង​រឿង​ប្រមាថ​ព្រះ​ជេ​ស្ដារ ព្រះមហាក្សត្រ​នេះ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា សម្ដេច​ក៏​នឹង​ប្ដឹង​មួយ​ករណី​ទៀត ដែល​លោក លឺ ឡាយ​ស្រេង បាន​និយាយ​បរិហារកេរ្ដិ៍​សម្ដេច​ថា ឲ្យ​មន្ដ្រី​គណបក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច ម្នាក់​២​ម៉ឺន​ដុល្លារ​។​ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ លោក លឺ ឡាយ​ស្រេង បាន​ចាក​ចេញពី​កម្ពុជា ៕

កែសម្រួលដោយ