ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ទូរស័ព្ទ​អាច​ជួយ​ក្មេង​ទប់ទល់​សម្ពាធ និង​ជំងឺ​បារម្ភ

6 ឆ្នាំ មុន

ការ​បង្រៀន​ក្មេង​ពី​អារម្មណ៍​របស់​ពួក​គេ តែង​ជា​រឿង​ពិបាក​មួយ ប៉ុន្តែ​កម្មវិធី Mindful Powers សម្រាប់​ឧបករណ៍​ប្រើប្រាស់​ប្រព័ន្ធ iOS អាច​ជួយ​ពួក​គេ​ទប់ទល់​សម្ពាធ និង​ជំងឺ​បារម្ភ តាម​រយៈ​លំ​ហាត់​ជា​ច្រើន…

ការ​បង្រៀន​ក្មេង​ពី​អារម្មណ៍​របស់​ពួក​គេ តែង​ជា​រឿង​ពិបាក​មួយ ប៉ុន្តែ​កម្មវិធី Mindful Powers សម្រាប់​ឧបករណ៍​ប្រើប្រាស់​ប្រព័ន្ធ iOS អាច​ជួយ​ពួក​គេ​ទប់ទល់​សម្ពាធ និង​ជំងឺ​បារម្ភ តាម​រយៈ​លំ​ហាត់​ជា​ច្រើន ដែល​អាច​បកស្រាយ​ពី​មូលហេតុ​ដែល​ក្មេង​ទាំង​នោះ​មាន​អារម្មណ៍​បែប​នេះ និង​ផ្តល់​វិធី​ដោះស្រាយ ។

កម្មវិធី​នេះ​មាន​ច្រើន​ដំណាក់កាល ដែល​មាន​សំឡេង​តាម​ប្រាប់​ដល់​ទៅ​១០​ដំណាក់​កាល​។ អ្នក​អាច​ទាញ​វា​បាន​ដោយ​មិន​គិតថ្លៃ និង​ប្រើប្រាស់​៣​ដំណាក់កាល​ដំបូង​បាន ប៉ុន្តែ​ត្រូវ​បង់ប្រាក់​៥​ដុល្លារ​ទៀត ទើប​អាច​ប្រើប្រាស់​គ្រប់​ដំណាក់កាល ។

ពេល​បើក​កម្មវិធី​នេះ​ដំបូង យើង​នឹង​ឃើញ​សត្វ​ចម្លែក​ឈ្មោះ Flibbertigibbet ។ វា​មាន​អារម្មណ៍​ដូច​មនុស្ស និង​មាន​អាការ​អិ​ម​អៀន​ថែម​ទៀត បន្ទាប់​ពី​ជួប​វា​ដំបូង ។ អ្នក​អាច​ចុច​លើ​សត្វ​នេះ ឬ​មើល​វា​ហោះ​ចុះឡើង​នៅ​លើ​ទូរស័ព្ទ ប៉ុន្តែ​អ្នក​ក៏​អាច​ជួបនឹង​សត្វ​ចម្លែក​ដទៃ​ទៀត​ដែរ ហើយ​ចុច​លើ​ពួក​វា ដើម្បី​និយាយ​ជាមួយ ។

បន្ទាប់​មក ត្រូវ​ជ្រើសរើស​រវាង Mindful Play និង Focus Time ។ សម្រាប់ Mindful Play អ្នក​អាច​ស្តាប់​រឿងនិទាន​ដូច​នរណា​ម្នាក់​កំពុង​តែ​និយាយ​ឲ្យ​ស្តាប់ ។ វា​ប្រើប្រាស់​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ប្រចាំ ដែល​ធ្វើ​ឲ្យ​ក្មេង​ៗ​បន្ធូរ​អារម្មណ៍ និង​ផ្តោត​ស្មារតី​ឡើង​វិញ ។
បើ​ទោះជា​កម្មវិធី​នេះ​បង្កើត​ឡើង​សម្រាប់​ក្មេង​ៗ​ក្តី វា​ក៏​អាច​ជា​ដំណាក់កាល​ដំបូង​ដ៏​ល្អ​សម្រាប់​ការ​តាំងសមាធិ​ផង​ដែរ ។ ពួក​គេ​អាច​រៀន​តាំងសមាធិ​តាំងពី​ក្មេង និង​បន្ត​ធ្វើ​បែប​នេះ​នៅ​ពេល​ពេញវ័យ ។

ដំណាក់កាល​បន្ទាប់​ទៀត គឺ​ផ្តោត​សំខាន់​លើ​វិធី​ដែល​អ្នក​ប្រើប្រាស់​អាច​ឆ្លើយ​តប​ពេល​កំពុង​នៅ​ក្រោម​សម្ពាធ ។ កម្មវិធី​នេះ​បកស្រាយ​ថា មាន​ផ្នែក​មួយ​របស់​ខួរក្បាល​យើង​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច និង​ធ្វើ​ឲ្យ​យើង​ឆ្លើយ​តប​ដោយ​ប្រើប្រាស់​ហិង្សា រត់​ចេញ ឬ​ឈរ​នឹង​ថ្កល់​ជាដើម ។ វា​ប្រាប់​ទៀត​ថា ពេល​ខ្លះ ខួរក្បាល​យើង​មិនដឹង​ពី​ភាព​ខុស​គ្នា​រវាង​គ្រោះថ្នាក់​ពិត ឬ​មិន​ពិត​ឡើយ ទើប​ធ្វើ​ឲ្យ​យើង​ឆ្លើយ​តប​ខុស​កាលៈទេសៈ ។ ដូច្នេះ ដំណាក់កាល​នេះ​បង្រៀន​អ្នក​ប្រើប្រាស់​ឲ្យ​ហ្វឹកហាត់​ទម្លាប់​ឆ្លើយ​តប​ដោយ​នឹងធឹង ។ វា​ក៏​អាច​កាត់​បន្ថយ​អារម្មណ៍​ខឹង​ទៀត​ផង ។

ដំណាក់កាល​មួយទៀត​ឈ្មោះ​ថា Big breaths ផ្តោត​សំខាន់​លើ​ការ​ដកដង្ហើម​របស់​អ្នក​ប្រើប្រាស់ ។ កម្មវិធី​នេះ​អាច​និយាយ​ប្រាប់​យើង​ពី​ស្ថានការណ៍​ណាមួយ​ដើម្បី​បន្ធូរ​អារម្មណ៍ និង​ជួយ​យើង​ផ្តោត​ស្មារតី​យ៉ាង​ងាយស្រួល ។ វា​អាច​ជួយ​ឲ្យ​ក្មេង​ៗ​យល់​ដឹង និង​ហ្វឹកហាត់​ពី​របៀប​រក្សា​ការ​ផ្តោត​ស្មារតី ។

ចំណែក Focus Time វិញ​នឹង​បង្ហាញ Flibbertigibbet នៅ​លើ​ស្គ្រី​ន ហើយ​ពេល​ណា​យើង​ចុច​លើ​វា វា​នឹង​ឆ្លើយ​តប​ដោយ​ខឹង ឬ​មិន​សប្បាយចិត្ត ហើយ​ពេល​ខ្លះ ជា​ពាក្យ​លើកទឹកចិត្ត​ដល់​អ្នក​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ