ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! កីឡាករ​ទូក​ម្នាក់ ជិត​ដល់​ថ្ងៃ​ប្រកួត​នៅ​ភ្នំពេញ​ទៅ​ហើយ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កីឡាករ​ប្រណាំងទូក​ឈ្មោះ «ក្តាមប្រៃ​» ម្នាក់ បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់​ត្រឡាច ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែតុលា…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កីឡាករ​ប្រណាំងទូក​ឈ្មោះ «ក្តាមប្រៃ​» ម្នាក់ បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់​ត្រឡាច ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ខណៈ​ពេល​ដែល​កីឡាករ​រូប​នោះ​បាន​ចូលរួម​សាកល្បង​ប្រណាំងទូក ក្នុង​ពេល​ធ្វើ​ពិធី​ជូន​ដំណើរ​ទូក​នៅ​មុខ​វត្ត​កំពង់ត្រឡាច​ក្រោម ។

លោក ម៉ាត់ លី អធិការ​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា កីឡាករ​ឈ្មោះ ចាប ពៅ អាយុ​៣១​ឆាំ្ន មាន​ទីលំនៅ​ភូមិ​ព្រែក​គន្លង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ជា​កីឡាករ​របស់​ទូក​ឈ្មោះ «​ក្តាមប្រៃ​» ។ ហើយ​មុន​ពេល​កើតហេតុ ក្រោយ​ពី​ប្រារព្ធ​ពិធី​ហើយ គណៈ​កម្ម​ការ​បានឱ្យ​ទូក​ទាំងអស់ (២៨​ទូក​) អុំទូក​ឡើង​ទៅ​ផ្នែក​ខាងលើ​ជា​កន្លែង​ដើម​ទី​ចេញ​ដំណើរ ដើម្បី​អុំ​សាកល្បង ប៉ុន្តែ​ពេល​អុំ​ឡើង​បាន​ពាក់កណ្តាល​ទី ស្រាប់តែ​កីឡាករ​រូប​នោះ​ខ្យល់​.​គ​ដួល​សន្លប់​តែ​ម្តង ហើយ​ទូក​ក៏​អែប​ចូល​ខាង និង​យក​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មណ្ឌល​សុខភាព ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​គាំងបេះដូង​ស្លាប់​បាត់​ទៅ​ហើយ​ពេល​ដឹក​ដល់ មណ្ឌល​សុខភាព ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។


លោក​អធិការ​នគរបាល​បាន​ដោយ​ស្រង់​សម្ដី​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា ជន​រង​គ្រោះ​ធ្លាប់​មាន​ជំងឺ ខ្យល់​.​គ​នេះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​ដែល​ជួប​បញ្ហា​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ