ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​តែ​ឈើ ចំណែក​ម្ចាស់​មាន​ខ្លាញ់ អត់​ហ៊ាន​ចាប់​ទេ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឃ្លាំង​ស្តុ​ប​ឈើ​ប្រណីត​ដ៏​ធំ​មួយ​កន្លែង​ត្រូវ​បានក​ម្លាំ​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក បូ រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាតំបូង​ខេត្តរតនគិរី​ធ្វើការ​បង្ក្រាប​រឹបអូស​បាន​វត្ថុ​តាង​ឈើ​ខុសច្បាប់​បាន​មួយ​ចំនួន​ធំ ។  សកម្មភាព​ឍ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែតុលា…

ខេត្តរតនគិរី ៖ ឃ្លាំង​ស្តុ​ប​ឈើ​ប្រណីត​ដ៏​ធំ​មួយ​កន្លែង​ត្រូវ​បានក​ម្លាំ​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក បូ រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាតំបូង​ខេត្តរតនគិរី​ធ្វើការ​បង្ក្រាប​រឹបអូស​បាន​វត្ថុ​តាង​ឈើ​ខុសច្បាប់​បាន​មួយ​ចំនួន​ធំ ។

 សកម្មភាព​ឍ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ បាន​ឡោម​ព័ទ្ធ​លំនៅ​ដ្ធា​ន​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនៈគិរី បង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​ខុសច្បាប់​ខាងលើ​កម្លាំង​ចម្រុះ​ឆែកឆេរ និង​កាត់​សោរ​បន្ទប់​រក​ឃើញ​ឈើ​ប្រណីត​ប្រភេទ​ឈើ​សុ​ក្រំ និង​ឈើ​ធ្នុង​សុទ្ធ​ដែល​មាន​មុខធំ​ៗ​រាប់រយ​ដុំ ប៉ុន្តែ​ម្ចាស់​ទីតាំង​មិន​ត្រូវ​បាន​ឃាត់ខ្លួន​ឡើយ ។ សមត្ថកិច្ច​បាន​បង្ហើប​ថា គឺជា​ឈើ​របស់​មេ​ឈ្មួញ​ម្នាក់​រស់នៅ​ស្រុក​អូរ​ជម្រក​ស៊ី​ដុះ​ស្លែ​បាន​មក​ជួល​បន្ទប់​សម្រាប់​ដាក់​ឈើ​ប្រណីត​ស្តុក​ទុក​ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

ប្រជា​ពលរ​ដ្ធ​រស់​ក្បែរ​ឃ្លាំង​ស្តុក​ឈើ​នេះ​បាន​និយាយ​ឱ្យ​ដឹង​ថា ផ្ទះ​នេះ​បន្ទប់​សម្រាប់​ជួល​ជា​ច្រើន​ភាគច្រើន​ក្រុម​អ្នក​រកស៊ី​ឈើ​ខុសច្បាប់​មក​ជួល​ស្នាក់​នៅ និង​ធ្វើ​អាជីវកម្ម​ទិញ​ឈើ​ស្តុក​លក់ ។ ឈើ​ប្រណីត​ដែល​បង្ក្រាប​ដឹក​ជញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​រតនៈគិរី​ធ្វើការ​វាស់វែង និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ តាម​ចំណាំ​ចាប់​បាន​តែ​ឈើ ឯ​ម្ចាស់​ខ្លាញ់​រអិល​ចាប់​អត់​បាន ទុក​ឱ្យ​រកស៊ី​ឈើ​បន្ត​ទៀត​គ្រាន់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ