ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​សវនាការ​កាត់ទោស​ពួក​មេគំនិត​221​នាក់

6 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ សវនាការ​កាត់ទោស​ពួក​មេគំនិត​ធ្វើ​រដ្ឋប្រហារ​នៅ​តួ​ក​គី​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ បន្ត​ធ្វើ​ទៀត​នា​ព្រឹក​ថ្ងៃ​ទី​៣០ តុលា នៅ​ជិត​ក្រុង​អង់កា​រ៉ា ក្នុង​សាល​សវនា​ការ​កសាង​ជា​ពិសេស​សម្រាប់​ជា​កន្លែង​កាត់ទោស​មនុស្ស​ជា​ច្រើន​ដែល​ជាប់​ទាក់ទិន​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​នេះ ។…

ប្រទេស​តួ​ក​គី ៖ សវនាការ​កាត់ទោស​ពួក​មេគំនិត​ធ្វើ​រដ្ឋប្រហារ​នៅ​តួ​ក​គី​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ បន្ត​ធ្វើ​ទៀត​នា​ព្រឹក​ថ្ងៃ​ទី​៣០ តុលា នៅ​ជិត​ក្រុង​អង់កា​រ៉ា ក្នុង​សាល​សវនា​ការ​កសាង​ជា​ពិសេស​សម្រាប់​ជា​កន្លែង​កាត់ទោស​មនុស្ស​ជា​ច្រើន​ដែល​ជាប់​ទាក់ទិន​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​នេះ ។

ក្នុង​ចំណោម​ជនជាប់ចោទ​ទាំងនេះ​ក្រៅពី​មនុស្ស​១២​នាក់ ជា​យោធា​ក៏​រួម​មាន​គ្រូ​ប្រដៅ
សាសនា លោក FETHULLAH GULEN រស់នៅ​ឯ​សហរដ្ឋ​អា​មេ​រិ​ក ដែល​អាជ្ញាធរ​តួ​ក​គី​ចាត់ទុកជា​មេគំនិត​សំខាន់​នៃ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ​ដោយ​រូប​លោក​ត្រូវ​កាត់ទោស​កំបាំង​មុខ ។

រដ្ឋប្រហារ​មិន​សម្រេច​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត​២៥០​នាក់ ពុំ​រាប់​បញ្ចូល​ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ​ផង​ទេ រួច​មនុស្ស​ច្រើន​ពាន់​នាក់​រង​របួស ពេល​មានការ​ប៉ះទង្គិច​គ្នា​ដែល​កើត​មាន​នា​យប់​ថ្ងៃ​ទី​១៥ ទៅ​១៦ កក្កដា ២០១៦ ។

ពួក​ជនជាប់ចោទ​ត្រូវ​កាត់ទោស​ជា​ពិសេស​ពី​បទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋអំណាច ហើយ​ស្ថិត​ក្នុង​អង្គការ​ភេរវកម្ម​មួយ​រួច​ពួក​គេ​អាច​មានទោស​ជាប់គុក​អស់​មួយ​ជីវិត ។ សវនាការ​កាត់ទោស​ពួក​អ្នក​ទាំងនេះ​ចាប់​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២២ ឧសភា ។ ចាប់តាំងពី​រដ្ឋប្រហារ​មិន​សម្រេច​មក មនុស្ស​ជាង​៥០.០០០​នាក់ ត្រូវ​ចាប់ខ្លួន ហើយ​ជាង​១៤០.០០០​នាក់ ត្រូវ​ដកហូត ឬ​ព្យួរ​តំណែង​ក្នុង​ទូ​ទាំង​ប្រទេស ។

កាលពី​ស​ប្តា​ហ៍​មុន​មាន​បើក​សវនាការ​កាត់ទោស​សកម្មជន​សិទ្ធិ​មនុស្ស​១១​នាក់ ក្នុង​នោះ​រួម​មាន​បណ្តា​អ្នក​ទទួលខុសត្រូវ​របស់​អង្គការ AMNESTY INTERNATIONAL ប្រចាំ​តួ​ក​គី ដែល​ពួក​គេ​ត្រូវ​កាត់ទោស​ពី​បទ​ធ្វើ​សកម្មភាព​ភេរវកម្ម ។ ជនជាប់ចោទ​ទាំងនេះ​ត្រូវ​ដោះ​លែង​ដោយ​មាន​លក្ខខណ្ឌ​លើកលែង តែ​លោក TANER KILIC ប្រធាន AMNESTY INTERNATIONAL ប្រចាំ​តួ​ក​គី​ដែល​ជាប់ចោទ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋប្រហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ