ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ទឹក​ផ្លែ​ឈើ អង្គរ​ដេ​លី​ហ្វូ​ដ បើក​ដំណើរការ​ជាមួយ​គោលដៅ​ខ្ពស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​ទឹក​ផ្លែ​ឈើ អង្គរ​ដេ​លី​ហ្វូ​ដ ក្រោម​ការ​បោះទុន ដោយ​វិនិយោ​គិន​ក្នុងស្រុក បាន​បើក​ដំណើរការ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​ជា​ផ្លូវការ ដោយ​មាន​​គោលដៅ​ខ្ពស់ ដោយ​មិន​ត្រឹមតែ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​គ្រោង​នឹង​ផលិត​សម្រាប់​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ជិតខាង​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​ទឹក​ផ្លែ​ឈើ អង្គរ​ដេ​លី​ហ្វូ​ដ ក្រោម​ការ​បោះទុន ដោយ​វិនិយោ​គិន​ក្នុងស្រុក បាន​បើក​ដំណើរការ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​ជា​ផ្លូវការ ដោយ​មាន​​គោលដៅ​ខ្ពស់ ដោយ​មិន​ត្រឹមតែ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​គ្រោង​នឹង​ផលិត​សម្រាប់​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ជិតខាង​ផង​ដែរ ដើម្បី​បង្ហាញ​ដល់​បណ្ដា​​ប្រទេស​ទាំងនោះ​ថា ពេល​នេះ កម្ពុជា​អាច​មាន​សមត្ថភាព​នាំ​ចេញ​ផលិតផល​ខ្លួន​បាន​ហើយ​ដែរ ។

នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​ដំណើរការ​ផលិត​របស់​រោងចក្រ​ផលិត​ទឹក​ផ្លែ​ឈើ អង្គរ​ដេ​លី​ហ្វូ​ដ នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឯកឧត្តម សាន លុ​ច អគ្គនាយក​ក្រុម​ហ៊ុន​​អង្គរ​ដេ​លី​ហ្វូ​ដ បានឱ្យ​ដឹង​ថា រោងចក្រ​នេះ ត្រូវ​បាន​សាងសង់​ឡើង​ស្រប​តាម​ស្តង់ដា និង​ភូតគាម​អនាម័យ​ខ្ពស់ ដែល​អាច​មាន​ផលិត​ទឹក​ផ្លែ​ឈើ​បាន​១​ម៉ឺន​៥​ពាន់​កំប៉ុង​ក្នុង​មួយ​ម៉ោង​។

ឯកឧត្តមបន្ត​ថា ការ​បង្កើត​រោងចក្រ​នេះ​មិនមែន​សម្រាប់​តែ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​ក្រុមហ៊ុន​ក៏​មាន​បំណង​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត ដើម្បី​​បញ្ជាក់​អោយ​បរទេស​ដឹង​ថា ពេល​នេះ ជនជាតិ​ខ្មែរ​ក៏​អាច​ផលិត​បាន​នូវ​ផលិតផល​នានា និង​អាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ទាំងនោះ​បាន​ផង​ដែរ ។

មិនតែប៉ុណ្ណោះ ការ​បង្កើត​រោងចក្រ​ផលិត​ទឹក​ផ្លែ​ឈើ​នេះ បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់ ឲ្យ​មានការ​ងារ ក្រោម​ការ​បណ្ដុះបណ្ដាល​ជំនាញ​ថ្មី​ៗ​ពី​ក្រុមហ៊ុន​ផង​ដែរ ។

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ទឹក​ផ្លែ​ឈើ អង្គរ ដេ​លី​ហ្វូ​ដ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ដំណើរការ​រោងចក្រ​ផលិត​ទឹក​ផ្លែ​ឈើ​មួយ​នេះ នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន​មួយ​ចំណែក​ទៀត ក្នុង​នោះ​វា​នឹង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​បញ្ជាក់​ពី​ការ​រីក​ចម្រើន​ពោរពេញ​ដោយ​សមត្ថភាព​ដែល​កម្ពុជា​ចាប់ផ្ដើម​ផលិត​បាន​នូវ​ផលិតផល​ប្រើប្រាស់​ជា​បន្តបន្ទាប់​ដោយ​ខ្លួនឯង ។

លោក​ជំទាវ​បន្ត​ថា រោងចក្រ​មួយ​នេះ នឹង​ផ្ដល់​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​មានការ​ងារ​ធ្វើ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ជិតខាង ។ លោក​ជំទាវ​ក៏​បាន​អំពាវនាវ​ដល់​វិនិយោគិន​ក្នុងស្រុក​ដទៃ​ទៀត​ចូលរួម​អភិវឌ្ឍន៍ ក្នុង​វិស័យ​ឧស្សាហកម្ម​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន និង​ប្រកបដោយ​គុណភាព ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។

គួរ​បញ្ជាក់​ថា​ផង​ដែរ​ថា កាលពី​រាត្រី​ថ្ងៃ​ទី​២៨ តុលា ២០១៧ ក្រុមហ៊ុន​អង្គរ​ដេ​លី​ហ្វូ​ដ ក៏​បាន​ជប់លៀង​អបអរសាទរ​ស្វាគមន៍​ដៃគូរ​ចែកចាយ​របស់​ខ្លួន នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ព​ង្រី​ការ​ចែកចាយ​របស់​ខ្លួន ឲ្យ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ត្រៀមខ្លួន​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ ក្នុង​នោះ​ដែរ ដៃគូរ​ចែកចាយ​នៃ​ផលិតផល​ទឹក​ផ្លែ​ឈើ​អង្គរ​ដេ​លី​ហ្វូ​ដ​បាន​កោតសរសើរ​ពី​រសជាតិ​នៃ​ផលិតផល​ទឹក​ផ្លែ​ឈើ​ថ្មី​នេះ ហើយ​សង្ឃឹមថា នឹង​មានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ