ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​សួរ​ហើយ​ទើប​ដឹង​ថា មាន​បន្ត​ទៀត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ប្រុស​-​ស្រី ចំនួន​៣​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែតុលា…

ខេត្តបន្ទាយមានជ័យ ៖​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ប្រុស​-​ស្រី ចំនួន​៣​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៧ ។

ជនសង្ស័យ​ឈ្មោះ ​មុំ សឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​បន្ទាយឆ្មារ​លិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក
និង​ប្រពន្ធ លៀម តឹក អាយុ​២៨​ឆ្នាំ ព្រមទាំង​បាន​ម្នាក់​ទៀត​ឈ្មោះ​ប្លា​ន សា​រ៉ាត់ ហៅ រ៉ាត់ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​គំរូ ឃុំ​គំរូ ស្រុក​ថ្មពួក ។

លោក​វរសេនីយ៍ត្រី ង៉េ​ង សុ​ជា នាយ​កា​រិ​យា​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹង​ថា បញ្ហា​គ្រឿងញៀន គឺ​បញ្ហា​ដ៏​រសើប​ដល់​សង្គម ដូច​ជា​អំពើ លួច​ឆក់ ប្លន់ ដែល​កើត​មាន​ហិង្សា​ជាដើម ។ ជាក់ស្តែង​កម្លាំង​នគរបាល​ស្រុក​ថ្មពួក នៅ​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​-​ស្រី​ជា​បន្តបន្ទាប់ នៅ​ចំណុច​ផ្លូវ​ចូល​ចំការ​ដំឡូង ខាងលិច​ស្នាក់​ការ​បរិស្ថាន​ចម្ងាយ​៧០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្រះ​ជ្រៃ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដកហូត​បាន​ថ្នាំ​ញៀន​ជាប់​នឹង​ខ្លួន ចំនួន​៤​គ្រាប់ បន្ទាប់​មក​ទៅ​ឆែកឆេរ​នៅផ្ទះ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៨​គ្រាប់​ទៀត ។ ក្រោយ​ពី​ធ្វើការ​សាកសួរ​ទើប​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ម្នាក់​ទៀត ដោយ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣៤៧​គ្រាប់ ក្នុង​កាបូប​របស់​ជនសង្ស័យ ។ សរុប​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ក្រហម​ទាំងអស់​ចំនួន​៣៥៩​គ្រាប់ ទូរស័ព្ទ​៣​គ្រឿង និង​លុយ​ថៃ​ចំនួន​៣.៤០០​បាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ