ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ឱ្យ​មាន​បដិវត្តន៍​ពណ៌ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ដាច់ខាត

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្នុង​ឱកាស​ប្រកាស​បង្កើត​កងពលតូច អន្តរាគមន៍​លេខ​១២៨ ចំណុះ​យោធភូមិ​ភាគ​ទី​១ ក្រោម​អធិបតីភាពសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ…

ខេត្តស្ទឹងត្រែង ៖ ក្នុង​ឱកាស​ប្រកាស​បង្កើត​កងពលតូច អន្តរាគមន៍​លេខ​១២៨ ចំណុះ​យោធភូមិ​ភាគ​ទី​១ ក្រោម​អធិបតីភាពសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ កាលពីព្រឹក​ថ្ងៃ​ទី​២៨ ​តុលា ស្ថិត​នៅ​ព្រ​លាន​យន្ត​ខេត្តស្ទឹង​ត្រែង​​​ ។

សម្តេច​ពិជ័យ​សេនា បាន​ថ្លែង​ថា​​ មិន​ឱ្យ​មាន​បដិវត្តន៍​ពណ៌ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជាដាច់ខាត ​។ ចាប់​ពេល​នេះ និង​ក្រោយ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨ មិន​ឱ្យ​មាន​បញ្ហា​កើត​ឡើងជា​ដាច់ ខាត គ្រប់​ទិស​ទី គ្រប់​ទីកន្លែង​ឱ្យ​តែ​មាន​ចលនា​មួយ​ទាមទា ដោះ​លែង កឹ​ម សុខា មិន​ចាច់​សុំ​យោបល ថ្នាក់លើ​ទេ ព្រោះ​មាន​បញ្ជា​ច្បាស់លាស់​ណាស់ ព្រោះ​ជន​ក្បត់ជាតិ ​ត្រូវ​តែ​មានទោស គ្មាន​នរណា​មួយ មក​តាំងខ្លួន​ឱ្យ​ដោះ​លែង​ជា​ដាច់ខាត​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បន្ត​​ថា​ ពេល​ដែល​គណបក្ស​នេះ​ ត្រូវ​រំលាយកាត់ក្តី​រំលាយដោយ​តុលាការ​កំពូលខាង​មុខ​នេះ រួច​ហើយ​កើត​ទុក្ខមិន​សុខចិត្ត​ ចាប់ផ្តើម​ប្រ​កូក​ប្រកាស​​ហៅ​គ្នីគ្នា រឿង​និង​អយុត្តិធម៌ រឿង​និង​មិន​សម​ស្រប​ទេ គណបក្ស​ និង​មិន​ត្រូវ​រំលាយមិន​សុខចិត្ត​ទេ ត្រូវ​រួម​គ្នា​តស៊ូ រឺ​ចាប់ផ្តើម​ប​ញ្ជេ​ញ​មហិទ្ធិឫទ្ធិ​តាម​រូបភាព​ផ្សេង​ៗ មិន​អនុញ្ញាត​ជា​ដាច់ខាត​ចំពោះ​បក្ស​នេះ​រលាយ ព្រោះ ប្រព័ន្ធ​របស់​អ្នកឯង ជា​ប្រព័ន្ធ​ក្បត់ជាតិ ដូចនេះ​ត្រូវ​រំលាយ​បក្ស មិនមែន​មនុស្ស​ទេ​។

អត្ថបទសរសេរ ដោយ