ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតក្មេង២ឆ្នាំ បាន​បាត់​នៅទីនេះ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់ ​រអិល​ជើង​ធ្លាក់​ចូល​ទឹកទន្លេ​ បណ្តាលឱ្យ​លង់​ស្លាប់​​គួរ​ឲ្យ​ស​ង្វែ​គ​ ​ខណៈ​ម្តាយ​ជាប់រវល់​ការងារ​ផ្ទះ​ កើតឡើង​​កាលពី​វេ​ល​ម៉ោង​០៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៧​​ តុលា ​នៅ​ចំណុច​ច្រាំង​ទឹកទន្លេ​មេគង្គ​​…

ខេត្តកណ្តាល ៖ ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់ ​រអិល​ជើង​ធ្លាក់​ចូល​ទឹកទន្លេ​ បណ្តាលឱ្យ​លង់​ស្លាប់​​គួរ​ឲ្យ​ស​ង្វែ​គ​ ​ខណៈ​ម្តាយ​ជាប់រវល់​ការងារ​ផ្ទះ​ កើតឡើង​​កាលពី​វេ​ល​ម៉ោង​០៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៧​​ តុលា ​នៅ​ចំណុច​ច្រាំង​ទឹកទន្លេ​មេគង្គ​​ ​ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ​​ស្រុក​​កៀនស្វាយ​ ខេត្តកណ្ដាល​ ។

សេចក្តីរាយការណ៍បាមឱ្យដឹងថា ក្មេង​ស្រី​ដែលស្លាប់ខាងលើ ​ឈ្មោះ​បាវ​ ស្រី​ណា ​អាយុ​២​ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​ផល​ ​បាវ​ អាយុ​២៨​ឆ្នាំ​ ​និង​ម្ដាយ​ឈ្មោះ​ហាំ​​ ស្រី​ណេ​ត​ អាយុ​២៩​ឆ្នាំ​​​ទីលំនៅក្នុង​ភូមិ-​ឃុំ​កើតហេតុ​ ។

សេចក្តីរាយការណ៍បន្តទៀតថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ក្មេង​បាន​ដើរ​លេង​ជាមួយ​ក្មេង​ៗ​​ក្បែរ​ខាង​២​នាក់​ទៀត ​ដែល​មាន​អាយុ​ប្រហាក់ប្រហែល​គ្នា​ បាន​នាំ​គ្នា​អង្គុយ​លេង​ប៉ៃ​ឡុ​ក​ប៉ៃ​ឡ​ក្រោយ​ផ្ទះ​ ចម្ងាយ​ប្រហែល​២០​ម៉ែត្រ ​ក្បែរ​ច្រាំង​ទន្លេ​ ។ រីឯ​ម្តាយ​ជាប់រវល់​ធ្វើ​ការងារ​ផ្ទះ​ ឪពុក​ទៅ​ធ្វើការ​នៅ​រា​ធានី​ភ្នំពេញ​បាត់ ។​

លុះ​​វេលា​ម៉ោង​ខាងលើ​ ក៏​ស្រាប់តែ​មាន​ក្មេង​២​នាក់​ ដែល​​​លេង​ជាមួយ​នោះ ​រត់​មក​ប្រាប់​ថា ​ក្មេង​ស្រី​រង​គ្រោះ​​ ​បាន​រអិល​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​មក​ជួយ​មុជទឹក​រក​ភ្លាម​ៗ ។ ​តែ​ជា​អកុសល់​ពេល​រក​ឃើញ​ យក​ឡើង​មក​លើគោក​ក្មេង​ស្រី​រង​គ្រោះ​បាន​ឆ្លក់​ទឹក​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។ ​

អត្ថបទសរសេរ ដោយ