ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសខ្លួន​ខ្មែរ​-​អា​មេ​រិ​ក ​៖ US បញ្ឈប់​បញ្ជូន​ជនភៀសខ្លួន​មក​កម្ពុជា​វិញ​ដោយ​បង្ខំ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ពលរដ្ឋ​ខ្មែរ​-​សញ្ជាតិ​អា​មេ​រិ​ក​ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​ បន្ទាប់​ពី​ទទួល​ទោស​នៅ​អា​មេ​រិ​ក ហើយ​បាន​ទាមទារ​ដល់​រដ្ឋាភិបាល​អា​មេ​រិ​ក​ឈប់​បញ្ជូន​មក​កាន់​​កម្ពុជា​ជា​ទណ្ឌកម្ម​ពីរ​ដង​ និង​បែកបាក់​ក្រុម​គ្រួសារ​ដែល​ពួក​គេ​ដែល​កំពុង​រក​នៅ​សហ​រដ្ឋអាមេរិក​។ ការ​លើក​ឡើង​បែប​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​សាន់​វ៉េ ដោយ​មាន​វត្ត​លោក ​ផៃ…

​រាជធានី​ភ្នំពេញ​ ៖ ពលរដ្ឋ​ខ្មែរ​-​សញ្ជាតិ​អា​មេ​រិ​ក​ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​ បន្ទាប់​ពី​ទទួល​ទោស​នៅ​អា​មេ​រិ​ក ហើយ​បាន​ទាមទារ​ដល់​រដ្ឋាភិបាល​អា​មេ​រិ​ក​ឈប់​បញ្ជូន​មក​កាន់​​កម្ពុជា​ជា​ទណ្ឌកម្ម​ពីរ​ដង​ និង​បែកបាក់​ក្រុម​គ្រួសារ​ដែល​ពួក​គេ​ដែល​កំពុង​រក​នៅ​សហ​រដ្ឋអាមេរិក​។ ការ​លើក​ឡើង​បែប​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​សាន់​វ៉េ ដោយ​មាន​វត្ត​លោក ​ផៃ ស៊ី​ផា​ន រដ្ឋ​លេខា​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​វាគ្មិន​ដែល​មានបទពិសោធន៍​ជុំវិញ​ការងារ​ជនភៀសខ្លួន​។

​លោក ​ខេ​វិ​ន ជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ​បាន​និយាយ​រៀបរាប់​ពី​បទ​ពិសោធន៍​ដែល​​ខ្លួន​គាត់​ត្រូវ​បាន​ចាប់​បញ្ជូន​ពី​អា​មេ​រិ​កមក​កម្ពុជា​វិញ​យ៉ាង​វេទនា​បំផុត ខណៈ​ពេល​ដែល​​ក្រុម​គ្រួសារ​លោក​នៅ​អា​មេ​រិ​ក​ទាំងអស់​។ លោក​បាន​បន្ត​ថា​ ៖ ​លោក​បាន​ទៅ​កាន់​អាម​រិ​ក​នៅ​ពេល​មាន​អាយុ​៣​ឆ្នាំ​ និង​បាន​រស់នៅ​អា​មេ​រិ​ក​រយៈពេល​១៣​ឆ្នាំ​។ ​ក្នុង​នោះ​បាន​​រៀនសូត្រ​ដូច​សិស្ស​ដទៃ​ទៀត តែ​នៅ​ពេល​មាន​ជម្លោះ​វាយ​គ្នា​គេ​បាន​ចោទប្រកាន់​និង​ដាក់​ពន្ធនាគារ​៦​ខែ​។

​លោក​បាន​លើក​ឡើង​ថា​ បន្ទាប់​ពី​អនុវត្ត​ទោស​៦​ខែ​រួច លោក​ក៏​ត្រូវ​បាន​គេ​ដោះ​លែង ។ ហើយ​​មួយ​ឆ្នាំ​ក្រោយ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​វិញ ។ បន្ទាប់​ពី​ដោះ​លែង ​និង​ធ្វើការ​ងារ​ហើយ បែរជា​មិន​ព្រម​ឲ្យ​រស់នៅ​អា​មេ​រិ​ក​ចាប់​បញ្ជូន​មក​វិញ​បែកបាក់​ពី​គ្រួសារ​មក​រស់នៅ​ស្រុក​ខ្មែរ​ម្នាក់ឯង​។​

​លោក​បន្ត​ថា​៖ «​ពេល​គេ​ចាប់​បញ្ជូន​ខ្ញុំ​មក​ស្រុក​ខ្មែរ​បែក​ពី​គ្រួសារ​តាំង​ឆ្នាំ​២០០២ នេះ​ជា​ការ​ដាក់ទោស​ពីរ​ដង​។​ ​នៅ​លើ​ពិភពលោក​នេះ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បំបែក​ពី​សាច់​ញា​តី ឬ​គ្រួសារ​ទេ​»​។ លោក​បាន​អះអាង​ថា ចាប់ពី​ឆ្នាំ​២០០២ ​រហូត​មក​ដល់​ពេល​នេះ​មាន​​ជនភៀសខ្លួន​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ​ចំនួន​៥៦៦​នាក់ ស្រី​១២​នាក់ ក្នុង​នោះ​មាន​ចំនួន​២៧​នាក់​បាន​ស្លាប់ (​ចំនួន​១២​ធ្វើ​អត្តឃាត​) ដោយសារ​ពួក​គេ​មិន​អាច​សម្រប​សម្រួល​​រស់នៅ​បែក​ពី​គ្រួសារ​។​

​លោក​បានឱ្យ​ដឹង​ទៀត​ថា​៖ «​នេះ​ជា​អំពើ​អមនុស្សធម៌​ណាស់​ដែល​ពួក​គេ​បាន​ជាប់​ពន្ធនា​គារ ដែល​អ្នកខ្លះ​ជាប់​២៥​ឆ្នាំ​។ អនុវត្ត​ទោស​ចប់​ត្រឹមត្រូវ​ហើយ នៅ​តែ​ចាប់​បញ្ជូន (​មក​កម្ពុជា​) បែក​ពី​ក្រុម​គ្រួសារ​ទៀត​។ សូម​ឲ្យ​​រ​ដ្ឋា​ភិ​បាល​កម្ពុជា​ និង​អា​មេ​រិ​ក ពិចារណា​ចំពោះ​​ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​មក​កម្ពុជា​យ៉ាង​អមនុស្សធម៌​បែប​នេះ​។

​លោក​ ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​៖ «​ជនភៀសខ្លួន​ទាំង​នោះ ត្រូវ​បាន​ទទួលទោស​ទ្វេ ព្រោះ​គេ​បាន​ទទួលទោស​នៅ​អា​មេ​រិ​ករួច​ហើយ បែរ​ជា​ត្រូវ​ចាប់​បញ្ជូន​មក​ឲ្យ​រស់នៅ​តែលតោល​បែក​ពី​គ្រួសារ មិន​ខុស​ពី​សម័យ​ខ្មែរក្រហម​ទេ​»​។ លោ​កថា​ សន្និសីទ​នេះ​មាន​គោលបំណង​ចង់​ប្រមូលផ្តុំ​មតិ​នៃ​អ្នកចូលរួម​វាគ្មិន​ដើម្បី​​ជា​សារ​ជូន​ដល់រ​ដ្ឋា​ភិបាល​អាម​រិ​ក ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ គិត​ពី​មនុស្សធម៌​ផង​ កុំ​គិតតែ​ពី​រឿង​នយោបាយ​៕

កែសម្រួលដោយ