ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វណាស់! ប្តីសម្លា.ប់ប្រពន្ធមួយករណីទៀត​​ហើយ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង​មួយ​​ ក្រោយ​ពី​​មានព​​ល​រដ្ឋបាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់ ត្រូវ​ឃាតករ​សម្លាប់​រួច​យក​ទៅ​​ញាត់​ក្នុង​លូ​ប្រឡាយ​ទឹក​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ថ្ងៃ​ទី​២៥ តុលា នេះ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង​មួយ​​ ក្រោយ​ពី​​មានព​​ល​រដ្ឋបាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់ ត្រូវ​ឃាតករ​សម្លាប់​រួច​យក​ទៅ​​ញាត់​ក្នុង​លូ​ប្រឡាយ​ទឹក​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ថ្ងៃ​ទី​២៥ តុលា នេះ ស្ថិត​ត្រង់​ចំណុច​ប្រឡាយ​សហគមន៍ ​ក្នុងភូមិ​វត្ត​កណ្តាល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នី ស៊ី​នាង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ ​បើ​តាម​ការ​ពិនិត្យ​លើ​សាកសព​ស្ត្រី​ឱ្យ​រង​គ្រោះ​ឃើញថា គឺមាន​ស្នាម​ជាំ​ត្រង់​.​ក​​ច្រើន​កន្លែង ដែល​សមត្ថកិច្ច​កំពុងសង្ស័យ​ថា អាច​ឃាត​ករ​​ច្របាច់​.​កនាងរ​ហូត​ដល់​ស្លាប់ ​ទើប​ទម្លាក់សាកសព​​ចោល​​ក្នុង​លូ​ប្រឡាយ​ទឹកតែ
​ម្តង ​។

ប្រភព​​ព័ត៌មានបឋម ដែល​ទើបទទួល​បាននៅមុននេះ​​​ថា​​ ករណី​ឃាត​កម្ម​នេះ ឃាត​ករគឺ​​​​បុរស​ជា​ប្តីឈ្មោះ​ហើស ហឿន ​ ត្រូវកម្លាំង​ស្រាវជ្រាវ​រហូត​ដឹង​មុខសញ្ញាឃាត់​ខ្លួន​បាន​តែ​ម្តង​ ​។ ហើយចំពោះមូលហេតុវិញ គឺ​កើតឡើងដោយសារ​​​​រឿង​ប្រចណ្ឌ​ ។

អត្ថបទសរសេរ ដោយ